​យន្តហោះ​ទម្លាក់​គ្រាប់​និង​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​របស់​ចិន ត្រៀម​បង្ហាញខ្លួន​ក្នុង​តំបន់​យុទ្ធសាស្ត្រ «First Island Chain» និពន្ធដោយ : ទេព អ៊ីវិសាល       September-13-2016, 10:59 pm         231

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​យន្តហោះ​ទម្លាក់​គ្រាប់​និង​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​របស់​ចិន ត្រៀម​បង្ហាញខ្លួន​ក្នុង​តំបន់​យុទ្ធសាស្ត្រ «First Island Chain»​ក្នុង​ថ្ងៃ​ជាមួយនឹង​ការផ្តើម​ធ្វើ​សមយុទ្ធ​យោធា​ដែនសមុទ្រ​រួម​ជាមួយនឹង​រុស្ស៊ី​ក្នុង​សមុទ្រ​ចិន​ខាងត្បូង រដ្ឋាភិបាល​ក្រុង​ប៉េកាំង ក៏បាន​ហ្វឹក​ហ្វឹ​ន​កងទ័ពអាកាស​របស់​ខ្លួន​ក្នុង​កម្រិត​ខ្ពស់​ពី​សមុទ្រ​នៅ​តំបន់​យុទ្ធសាស្ត្រ​ផងដែរ​។ តំបន់​យុទ្ធសាស្ត្រ​នោះ គ្របដណ្តប់​ពី​តំបន់ Bashi Channel រហូតដល់​ភាគ​ខាងលិច​នៃ​សមុទ្រ​ប៉ាស៊ីហ្វិក​។

« យន្តហោះ​យុទ្ធសាស្ត្រ​ប្រភេទ H-6K, យន្តហោះ​ចម្បាំង​ប្រភេទ Su-30 និង យន្តហោះ​ប្រដេញ J-11 រួម​ជាមួយនឹង​យន្តហោះ​សង្គ្រាម​ជាច្រើន​ផ្សេងទៀត បានបង្ហាញ​វត្តមាន​នៅក្នុង​សមយុទ្ធ​យោធា​នៅ​ថ្ងៃទី​១២ ខែកញ្ញា ដែលមាន​គោលដៅ​ក្នុងការ​ពង្រឹង​ការហ្វឹកហ្វឺន​កងកម្លាំង​ដែនអាកាស​របស់​ចិន​ដើម្បី​ធានា​ពី​អធិបតេយ្យ​ជាតិ និង​ការអភិវឌ្ឍ​ប្រកបដោយ​សន្តិភាព​»​។ នេះ​គឺជា​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​កងទ័ពអាកាស​នៃ​កង​រំដោះប្រជាជន​ចិន ដែល​ចុះផ្សាយ​ដោយសារ​ព័ត៌មាន People’s Daily​។

​យន្តហោះ​ទម្លាក់​គ្រាប់​និង​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​របស់​ចិន ត្រៀម​បង្ហាញខ្លួន​ក្នុង​តំបន់​យុទ្ធសាស្ត្រ «First Island Chain» និពន្ធដោយ : ទេព អ៊ីវិសាល       September-13-2016,  10:59 pm         231

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ អ្នកនាំពាក្យ​រូបនោះ ក៏បាន​បន្ថែម​ដែរ​ថា សមយុទ្ធ​យោធា​នោះ គឺ​គ្រាន់តែ​ជាការ​អនុវត្ត​ទូទៅ​សម្រាប់​កងកម្លាំង​ដែនអាកាស ដែល​វា ក៏​ជា​តម្រូវ​ការធម្មតា​សម្រាប់​ការការពារ​ជាតិ និង​សមត្ថភាព​យោធា​ចិន ដែល​ស្របតាម​ច្បាប់​អន្តរជាតិ​ផងដែរ​។

​មួយវិញទៀត​នោះ ក្រុង​ប៉េកាំង ក៏បាន​ប្រកាស​ដែរ​ថា កង​អាកាស​នៃ​កង​រំដោះប្រជាជន​ចិន នឹង​រៀបចំ​លំ​ហាត់​យោធា​ជា​ទៀងទាត់ ដែល សមយុទ្ធ​នោះ នឹងត្រូវ​ឆ្លងកាត់​តំបន់ «first island chain» ។ បើ​យោងតាម​សៀវភៅ យុទ្ធសាស្ត្រ​នៅ​អាស៊ី First Island  Chain គឺ​តំបន់​យុទ្ធសាស្ត្រ​ដែល​ក្រុង​ប៉េកាំង​តែងតែ​យកចិត្តទុកដាក់ ប្រុង​ប្រ​យ​ត្ន័ និង​ត្រៀម​ទប់ស្កាត់​ជានិច្ច ដ្បិត​តំបន់​នោះ សុទ្ធសឹងតែ​ជាប់​នឹង​គូ​,​បដិបក្ខ​ជម្លោះ​អធិបតេយ្យ​របស់​ចិន​។ First Island Chain លាតសន្ធឹង​និង​ក្បែរ​នឹង​តំបន់ កោះ Aleutian , កោះ Kurile, ប្រជុំ​កោះ​ជប៉ុន​, កោះ Ryukyu និង​ប្រជុំ​កោះ​របស់​ហ្វីលីពីន  ដែលជា​ផ្នែក​មួយ​នៃ​សមុទ្រ​ប៉ាស៊ីហ្វិក​។

​យន្តហោះ​ទម្លាក់​គ្រាប់​និង​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​របស់​ចិន ត្រៀម​បង្ហាញខ្លួន​ក្នុង​តំបន់​យុទ្ធសាស្ត្រ «First Island Chain» និពន្ធដោយ : ទេព អ៊ីវិសាល       September-13-2016,  10:59 pm         231

​អ្វី​គួរកត់សម្គាល់​នោះ សមយុទ្ធ​ទ័ពអាកាស​របស់​ចិន​នៅ​តំបន់​យុទ្ធសាស្ត្រ​នោះ ក៏​ធ្វើឡើង​ស្រប​នឹង​សមយុទ្ធ​យោធា​ដែនសមុទ្រ​ទ្រង់ទ្រាយ​ធំ​របស់​រវាង​ចិន និង​រុស្ស៊ី​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។ តាម​ការអះអាង​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ កងទ័ព​ចិន និង​រុស្ស៊ី បានចាប់ផ្តើម​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​រយៈពេល​ប្រាំបី​ថ្ងៃ​ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​១៩ ខែកញ្ញា​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​៕

​យន្តហោះ​ទម្លាក់​គ្រាប់​និង​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​របស់​ចិន ត្រៀម​បង្ហាញខ្លួន​ក្នុង​តំបន់​យុទ្ធសាស្ត្រ «First Island Chain» និពន្ធដោយ : ទេព អ៊ីវិសាល       September-13-2016,  10:59 pm         231