Ohara ​​​​ថា​ពូល​របស់​ U-19 កម្ពុជា​សុទ្ធ​តែ​ខ្លាំង​រួម​ទាំង​ឡាវ​

លោក Kazunori Ohara ​គ្រូ​បង្វឹក​​​ក្រុម​ជម្រើស​ជាតិ​​កម្ពុជា​​ក្រោម​អាយុ​១៩​ឆ្នាំ ​​បញ្ជាក់​ពី​កម្រិត​​លេង​ក្នុង​ពូល​ B ​ដែល​​ក្រុម​របស់​លោក​​កំពុង​តែ​ស្ថិត​នៅ​គឺ​សុទ្ធ​តែ​ក្រុម​ខ្លាំង​​រួម​ទាំង​ឡាវ​ផង​ដែរ​​ សម្រាប់​​ការ​​ប្រកួត​​​​ពាន​រង្វាន់ AFF U-19 Championship ​2016 ​វេលា​ម៉ោង ៤:០០​នាទី​នៅ​ប្រទេស​​វៀតណាម​ ដែល​​ផ្សាយ​បន្ត​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍ BTV ។

 

Ohara ​​​​ថា​ពូល​របស់​ U-19 កម្ពុជា​សុទ្ធ​តែ​ខ្លាំង​រួម​ទាំង​ឡាវ​U-19 កម្ពុជា

 

មុន​ឡើង​យន្ត​ហោះ​ទៅ​ប្រទេស​វៀតណាម ដើម្បី​ចូល​រួម​​ប្រកួត​ពាន​រង្វាន់​ខាង​​​លោក Ohara ​បាន​ធ្វើ​បទ​សម្ភាសន៍​ជា​មួយ​អ្នក​សារព័ត៌មាន។

​​ឆ្លើយ​សំនួរ​អ្នក​សារព័ត៌មាន​​​គ្រូ​បង្វឹក​ជន​ជាតិ​ជប៉ុន​រូប​នេះ​​​បាន​ឲ្យ​ដឹង​ថា កម្ពុជា​នៅ​តែ​រក្សា​​ការ​សង្ឃឹម​​​ឡើង​ទៅ​វគ្គ​បន្ត​​ ដើម្បី​ជា​កម្លាំង​ចិត្ត​មួយ​សម្រាប់​ខ្លួន​​ឯង។ ​ឡាវ​ជា​ក្រុម​ខ្លាំង​​មួយ​ ដែល​មាន​កម្រិត​លេង​មិន​ចាញ់​ក្រុម​ខ្លាំង​ដទៃ​ក្នុង​តំបន់​អាស៊ាន។

 

​​លោក​បន្ថែម​ថា បើ​គិត​មក​ដល់​ពេល​នេះ​ចង្វាក់​លេង​របស់​កម្ពុជា​មិន​ចាញ់​ក្រុម​ដទៃ​ប៉ុន្មាន​ទេ បើ​ធៀប​​នឹង​ក្នុង​ក្រុម​ផ្សេង​ក្នុង​​ពូល B ។ ការ​ចូល​រួម​របស់​កម្ពុជា​ក្នុង​ពាន​រង្វាន់​នេះ​កម្ពុជា​​មិន​អាច​ទាយ​ទុក​មិន​ថា ​បាន​ឡើង​ទៅ​វគ្គ​បន្ត​​ឬ​យ៉ាង​ណា​​នោះ​ទេ ហើយ​ក្រុម​​របស់​លោក​ នឹង​ប្រឹង​ប្រែង​លេង​ឲ្យ​អស់​ពី​សមត្ថភាព​។

 

​U-19 ​កម្ពុជា​​​បាន​បរាជ័យ​​ក្រោម​ថ្វី​ជើង​អូស្ត្រាលី​២-០ ក្នុង​ការ​ប្រកួត​ដំបូង​របស់​​ខ្លួន​​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូលB៕

 

Ohara ​​​​ថា​ពូល​របស់​ U-19 កម្ពុជា​សុទ្ធ​តែ​ខ្លាំង​រួម​ទាំង​ឡាវ​សហព័ន្ធបាល់ទាត់ឡាវ

 

Ohara ​​​​ថា​ពូល​របស់​ U-19 កម្ពុជា​សុទ្ធ​តែ​ខ្លាំង​រួម​ទាំង​ឡាវ​

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​