កូន​ប្រុស​ច្បង​របស់​ ម៉េង កែវពេជ្ជតា ជិះ​យន្តហោះ​មក​លេង​ម្ដាយ

នៅក្នុង​ឱកាស​វិស្សមកាល​នេះ ​កូន​ប្រុស​របស់​តារាចម្រៀង​​អ្នកនាង ម៉េង កែវពេជ្ជតា ឈ្មោះ​ រតនៈ ដែល​បាន​ទៅ​រស់​​នៅ និង​រៀន​សូត្រ​នៅ​​ប្រទេស​អូស្រ្តាលី​នោះ បាន​មក​លេង​ម្តាយ​ និង​ប្អូនស្រី​របស់​គេ​នៅ​​ស្រុកខ្មែរ​។ នេះ​បើ​តាម​ម្ដាយ​របស់​គេ​បង្ហើប​ប្រាប់ Sabay។

 

កូន​ប្រុស​ច្បង​របស់​ ម៉េង កែវពេជ្ជតា ជិះ​យន្តហោះ​មក​លេង​ម្ដាយ

 

ម៉េង កែវពេជ្ជតា និង​កូន​ប្រុស​ស្រី​ទាំង​ពីរ(រូបភាព៖ផ្ដល់​សិទ្ធិ​ដោយ ម៉េង កែវពេជ្ជតា)

 

អ្នកនាង ម៉េង កែវពេជ្ជតា បាន​ឲ្យ​ដឹងថា “ចាស​អូន​ កូន​ប្រុស​បង​គាត់​មក​លេង​បង​ព្រោះ សាលា​រៀន​នៅ​ប្រទេ​ស​អូស្រ្តាលី​គេឈប់​សម្រាក ឆ្លៀត​ពេល​ហ្នឹង​គាត់​ក៏មក​លេង​បង​ និង​ប្អូនស្រី​របស់​គេ​​តែ​ម្តង​ទៅ​ ក្នុង​មួយ​ឆ្នាំ​កូន​ប្រុស​បង​គាត់​មក​លេង​បង​ម្តង​”។

 

កូន​ប្រុស​របស់​ ម៉េង កែវពេជ្ជតា មាន​​អាយុ​ ១០ ឆ្នាំ​បាន​ចេញ​ទៅ​រស់​នៅ​អូស្ត្រាលីជា​ច្រើន​ឆ្នាំ​មក​ហើយ​ជាមួយ​អ្នក​ជិត​ស្និទ្ធ​របស់​ម្ដាយ​គេ ហើយ​បច្ចុប្បន្ន​កំពុង​សិក្សា​​ថ្នាក់​ទី​៩។ តារាចម្រៀង​ចាស់​វស្សា​ខាង​លើ​បាន​បន្ថែម​ថា ​ពេល​កូន​ប្រុស​ត្រឡប់​ទៅកាន់​ប្រទេស​អូស្រ្តាលី​វិញ​ រូ​ប​នាង​អាច​នឹង​រួម​ដំណើ​ជាមួយ​កូន​ប្រុស​ទៅលេង​​​ប្រទេស​អូស្រ្តាលីដែរ​ តែ​មិន​ទាន់​កំណត់​ថា​ថ្ងៃ​ណា​ត្រូវ​ទៅ​ពិត​ប្រាកដ​នោះ​ទេ​ ព្រោះ​ពេលនេះ​នាង​កំពុង​តែ​ជាប់​រវល់​ជាមួយ​ការងារ​សិល្បៈ។

 

កូន​ប្រុស​ច្បង​របស់​ ម៉េង កែវពេជ្ជតា ជិះ​យន្តហោះ​មក​លេង​ម្ដាយ

 

​អ្នក​នាង​ ម៉េង កែវពេជ្ជតា មាន​កូន​២​នាក់​ កូនប្រុស​ជា​កូន​ច្បង​ឈ្មោះ​ រតនៈ មាន​អាយុ​ ១០ ឆ្នាំរៀន​ថ្នាក​ទី​៩ ​នៅ​អូស្រ្តាលី។ ដោយ​ឡែក​កូន​ស្រី​ដែល​ជា​កូន​ទី២​​ឈ្មោះថា​ ពេជ្ជតា សង្វា មាន​អាយុ​៧ ឆ្នាំ​រៀន​ថ្នាក់​ទី​២​ នៅ​រាជធានីភ្នំពេញ​៕

 

អត្ថបទ​៖ ឆុង ស៊ីណាន​​​​