Barca បំបាក់ក្រុម Celtic ខណៈការប្រកួតរបស់ Man City ត្រូវបានលើកពេល(មានវិដេអូ)

ខ្សែប្រយុទ្ធឆ្នើមទាំងបីរបស់ Barcelona ដែលរួមមាន Lionel Messi, Luis Suarez និង Neymar បានបំបាក់ក្រុម Celtic យ៉ាងចាស់ដៃក្នុងលទ្ធផល ៧-០ ខណៈដែលការធ្លាក់ភ្លៀងយ៉ាងខ្លាំងបានលុបចោលការប្រកួតក្របខ័ណ្ឌ Champions League ជាលើកទី១របស់លោក Pep Guardiola ក្នុងនាមជាគ្រូបង្វឹករបស់ក្រុម Manchester City កាលពីថ្ងៃអង្គារ។

Barca's front three

វាមិនមានភ្លៀងធ្លាក់ឡើយ ប៉ុន្តែ មានគ្រាប់បាល់ជាច្រើននៅពីមុខទីនាកីឡដ្ឋាន Camp Nou ដែលជាកន្លែង Messi បានរកគ្រាប់បាល់បញ្ចូលទី៣គ្រាប់ និងជួយឲ្យមិត្តរួមក្រុមរកបាន៤គ្រាប់ផ្សេងទៀត ហើយគ្រាប់បាល់មួយគ្រាប់ពីសំណាក់ Neymar, Andres Iniesta និងពីរគ្រាប់ពី Suarez បានផ្តល់ភាពអាម៉ាស់ដល់ក្រុម Celtic តែម្តង។

លោក Brendan Rodgers គ្រូបង្វឹករបស់ក្រុម Celtic បានឲ្យដឹងថា៖ «វាមិនមែនជារឿងអាម៉ាស់ឡើយ ពីព្រោះពួកគេបានធ្វើល្អប្រសើរជាងយើង។ ពួកគេមាកីឡាករពិសេសៗជាច្រើន។ ខ្សែប្រយុទ្ធទាំងអស់អាចគ្រប់គ្រងដូចជាកីឡាករជាច្រើនអ្នកអ៊ីចឹង»។

Suarez ដែលបានចូលលេងរួមជាមួយនឹង Messi និង Neymar ជាលើកទី១នៅរដូវកាលនេះ បានប្រាប់ទូរទស្សន៍ TV3 ថា៖ «វាមានការប្រកួតជាច្រើនចាប់តាំងពីយើងបានរករាយក្នុងការលេងជាមួយគ្នានៅលើទីលាន ហើយនៅថ្ងៃនេះ យើងបានលេងជាមួយគ្នា»។

ក្រោយពីបានយកឈ្នះលើក្រុម Manchester United ក្រុម Man City ត្រូវជួបជាមួយនឹងក្រុម Borussia Moenchengladbach ប៉ុន្តែ ការប្រកួតនេះ ត្រូវបានលើកពេល ត្រឹមតែរយៈពេល២០នាទីនៅមុនពេលចាប់ផ្តើមការប្រកួត ដោយសារតែកីឡដ្ឋាន Etihad រងនូវការវាយប្រហារដោយសារតែភ្លៀងយ៉ាងខ្លាំងក្លា។ ការប្រកួតនេះ នឹងត្រូវលេងនៅថ្ងៃពុធនេះជំនួសវិញ៕

សូមទស្សនាវិដេអូ​ Barcelona vs Celtic 7-0 Highlights 13/09/2016

ប្រភពព័ត៌មាន៖ Channel News Asia

The post Barca បំបាក់ក្រុម Celtic ខណៈការប្រកួតរបស់ Man City ត្រូវបានលើកពេល(មានវិដេអូ) appeared first on CamboSport.