ស្ពានអាយុ២៦ឆ្នាំ ប្រវែងជិត១គីឡូម៉ែត្ររបស់ចិន បាក់ធ្លាក់ចូលក្នុងទន្លេ សម្លាប់មនុស្ស៣នាក់ និងរបួស៥នាក់

​ទីភ្នាក់ងារសារព័ត៌មាន​ Xinhua​ របស់​ចិន​ បាន​ផ្សាយ​ឲ្យ​ដឹង​ថា​ ស្ពាន​មួយ​កន្លែង​ឋិត​នៅ​ភាគ​ខាងកើត​ខេត្ត​ Jiangxi​ ប្រទេស​ចិន​ បាន​បាក់​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកទន្លេ​ Ganjiang​ កាលពី​វេលា​ម៉ោង​០៩​និង​១៧​នាទី​ព្រឹក​ នា​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ បណ្តាល​ឲ្យ​កម្មករ​ជួសជុល​ស្ពាន​ចំនួន​៣​នាក់​ស្លាប់​បាត់បង់​ជីវិត​ និង​៥​នាក់​រង​របួស​ ព្រមទាំង​ខូចខាត​ទ្រព្យ​សម្ភារៈ​មួយ​ចំនួន​ទៀត​ ។​

ស្ពានអាយុ២៦ឆ្នាំ ប្រវែងជិត១គីឡូម៉ែត្ររបស់ចិន បាក់ធ្លាក់ចូលក្នុងទន្លេ សម្លាប់មនុស្ស៣នាក់ និងរបួស៥នាក់

​អាជ្ញាធរ​ចិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ស្ពាន​ដែល​បាក់​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកទន្លេ​ Ganjiang​ នោះ​ មាន​ប្រវែង​៨២៨​ម៉ែត្រ​ និង​សាងសង់​រួចរាល់​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​១៩៩០​ ។​ កាលពី​ខែធ្នូ​ ឆ្នាំ​២០១២​ ស្ពាន​នេះ​ត្រូវ​បាន​ត្រួតពិនិត្យ​ និង​ធ្វើការ​ជួសជុល​ឡើង​វិញ​ ។​ ក្រុម​កម្មករ​ជួសជុល​ស្ពាន​បាន​ដំណើរការ​ជួសជុល​ចាប់តាំងពី​ខែសីហា​ ឆ្នាំ​២០១៦​មក​ លុះ​មក​ដល់​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០១៦​ ស្ពាន​នេះ​ក៏​បាន​បាក់​ធ្លាក់​ចូល​ក្នុង​ទឹកទន្លេ​ទាំង​ព្រឹក​តែ​ម្តង​ ។​

ស្ពានអាយុ២៦ឆ្នាំ ប្រវែងជិត១គីឡូម៉ែត្ររបស់ចិន បាក់ធ្លាក់ចូលក្នុងទន្លេ សម្លាប់មនុស្ស៣នាក់ និងរបួស៥នាក់

​មូលហេតុ​នៃ​ការ​គ្រោះថ្នាក់​បាក់​ស្ពាន​នេះ​ ត្រូវ​បាន​អាជ្ញាធរ​កំពុងធ្វើការ​ស៊ើបអង្កេត​នៅឡើយ​ ៕​

ស្ពានអាយុ២៦ឆ្នាំ ប្រវែងជិត១គីឡូម៉ែត្ររបស់ចិន បាក់ធ្លាក់ចូលក្នុងទន្លេ សម្លាប់មនុស្ស៣នាក់ និងរបួស៥នាក់

Related