Arsenal ​ជាប់​កំណត់ត្រា​អាក្រក់​បំផុត​មួយ ​នៅ​ UCL យប់​មិញ

ក្រុម​កាំភ្លើង​ធំ Arsenal ​​បាន​ជាប់​កំណត់ត្រា​ដ៏​អាក្រក់​បំផុត​មួយ​ក្នុង​ការ​ប្រកួត​ UEFA Champions League ​​នៅ​ទីក្រុង​​ប៉ារីស​ ប្រទេស​បារាំង​ កាល​ពី​យប់​មិញ។

 

Arsenal ​ជាប់​កំណត់ត្រា​អាក្រក់​បំផុត​មួយ ​នៅ​ UCL យប់​មិញ

 

Arsenal ​​អាច​តាម​បាន​ស្មើ​ ១-១ ទល់​នឹង​ក្រុម​ជើង​ឯក​បារាំង​ Paris Saint-Germain ​កាល​ពី​យប់​មិញ​ បន្ទាប់​ពី​ Alexis Sanchez ​ស៊ុត​នៅ​នាទី​៧៨។ ប៉ុន្តែ​១​គ្រាប់​ដែល​ PSG ​នាំ​មុខ​មុន ដោយ​ការ​តែត​របស់​ខ្សែ​ប្រយុទ្ធ​ Edinson Cavani ​ត្រឹម​តែ​៤២​​វិនាទី​​នោះ ​មាន​ន័យ​ថា​​ក្រុម​កាំភ្លើង​ធំ បាន​ជាប់​កំណត់ត្រា​ក្លាយ​ជា​ក្រុម​អង់គ្លេស​ដំបូង​គេ ដែល​របូត​គ្រាប់​បាល់​លឿន​បំផុត​ ក្នុង​ប្រវត្តិសាស្ត្រ​ UEFA Champions League។

 

Arsenal ​ជាប់​កំណត់ត្រា​អាក្រក់​បំផុត​មួយ ​នៅ​ UCL យប់​មិញ
ចំណែក​ឯ​​ Cavani វិញ​ ​​ក៏​បាន​បំបែក​កំណត់ត្រា​របស់​ខ្លួន​ឯង​ដែរ ពោល​គឺ​រូប​គេ​បាន​បំបែក​កំណត់ត្រា​​ ស៊ុត​លឿន​បំផុត​ឲ្យ​ក្រុម​ PSG នៅ​ UEFA Champions League កាល​ស៊ុត​ចូល​ APOEL ​ត្រឹម​តែ​៥៤​វិនាទី កាល​ឆ្នាំ​២០១៤៕

 

Arsenal ​ជាប់​កំណត់ត្រា​អាក្រក់​បំផុត​មួយ ​នៅ​ UCL យប់​មិញ

 

Arsenal ​ជាប់​កំណត់ត្រា​អាក្រក់​បំផុត​មួយ ​នៅ​ UCL យប់​មិញ

 

Arsenal ​ជាប់​កំណត់ត្រា​អាក្រក់​បំផុត​មួយ ​នៅ​ UCL យប់​មិញ

 

Arsenal ​ជាប់​កំណត់ត្រា​អាក្រក់​បំផុត​មួយ ​នៅ​ UCL យប់​មិញ

 

Arsenal ​ជាប់​កំណត់ត្រា​អាក្រក់​បំផុត​មួយ ​នៅ​ UCL យប់​មិញ

 

Arsenal ​ជាប់​កំណត់ត្រា​អាក្រក់​បំផុត​មួយ ​នៅ​ UCL យប់​មិញ

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Goal