បន្ទាប់​ពី​ប្រទះ​ឃើញ​សព បែកធ្លាយ​បណ្ដាំ​ចុង​ក្រោយ

ខេត្តស្ទឹងត្រែង ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ អ្នកនេសាទ​នៅ​ស្រុក​សៀម​បូក​បាន​ប្រទះ​ឃើញ​ សព​បុរស​ម្នាក់​អណ្តែត​ទឹក ភ្លាម​នោះ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​អូស​ចូល​ច្រាំង ដើម្បី​ស្រាវជ្រាវ​អត្តសញ្ញាណ និង​ផ្សព្វផ្សាយ​រក​សាច់ញាតិ ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ រដ្ឋបាល​ឃុំ​សៀម​បូក​បាន​ឲ្យ​ដឹង​ថា សព​ជា​បុរស​វ័យ​ចំណាស់​អាច​ស្លាប់​ ក្នុង​រយៈពេល​២-៣​ថ្ងៃ​មក​ហើយ ទើប​មាន​សភាព​ហើម និង​ធំ​ក្លិ​ច​បន្តិច​ដែរ ។

ប្រភព​ដដែល​បន្ត​ថា សព​ជន​រង​គ្រោះ​បាន​អណ្តែត​ មក​ពី​ទន្លេមេគង្គ​លើ​ហូរ​ចុះ​មក​ទន្លេ​ក្រោម ហើយ​ត្រូវ​ប្រជា​នេសាទ​ប្រទះ​ឃើញ ។ ជា​ជំហាន​ដំបូង​គេ​មិន​ទាន់​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ ជន​រង​គ្រោះ​បាន​នៅឡើយ​ទេ បន្ទាប់​មក​នា​រសៀល​បន្តិច​ទើប​ទទួល​ដំណឹង​ថា ជា​សព​ជា​មនុស្ស​រស់នៅ​ ភូមិ​ហាង​ឃូ​បាន សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង ។

ក្រោយមក​សមត្ថកិច្ច​ បាន​ទំនាក់ទំនង​ទៅ​ សាច់ញាតិ​បាន​មក​ទទួល​សព​នៅ​រសៀល​ថ្ងៃ​ដដែល នាំ​ទៅ​ភូមិកំណើត​ដើម្បី​ ធ្វើបុណ្យ​តាម​ប្រពៃណី ។

ប្រភព​ព័ត៌មាន​ពី​ ស្ត្រី​ជា​ប្រពន្ធ​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ថេ​ត រ៉ុ​ង អាយុ​៦៥​ឆ្នាំ មុខរបរ​ធ្វើស្រែ​ចំការ ។ ជន​រង​គ្រោះ​បាន​បាត់​ខ្លួន​ តាំង​ព្រឹក​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៦ ដោយ​សង្ស័យ​ថា ទៅ​ឃ្វាលគោ លុះដល់​ពេលបាយ​ថ្ងៃត្រង់​ នៅ​តែ​ពុំ​ឃើញ​ត្រឡប់​មក​វិញ រហូត​ទល់​គេ​ប្រទះ​ឃើញ​ សព​អណ្តែត​ទឹក ។

ប្រភព​ព័ត៌មាន​ពី​ អ្នក​ភូមិ​ក្បែរ​នោះ​បាន​និយាយ​ថា នៅ​ថ្ងៃ​ដែល​ជន​រង​គ្រោះ​បាត់​ខ្លួន គេ​បានឃើញ​រូប​គាត់​ចេញ ពីផ្ទះ​ព្រឹក​ព្រលឹម​ហើយ​ ទៅ​ខ្ចីទូក​អ្នក​ក្បែរ​ផ្ទះ​ចុះ​ទៅ​ទន្លេ​ក្រោយ ហើយ​បាត់​ដំណឹង​សូន្យ​តែ​ម្តង ។ គេ​សង្ស័យ​ជន​រង​គ្រោះ​ទំនងជា​ខ្យល់គរ​ងងឹតមុខ​ធ្លាក់​ចូល​ទឹក បណ្តាល​ឈ្លក់​ស្លាប់​គ្រា​ ដែល​កំពុង​មើល​មង​ក្នុង​ទន្លេ ។

ទាក់ទិន​ករណី​ខាងលើ​នេះ ក្រុម​គ្រួសារ​សាច់ញាតិ​ ហាក់បី​ជា​មានការ​លាក់កំបាំង​ជាមួយ​សមត្ថកិច្ច​គ្រា​ ដែល​លិខិត​បណ្ដាំ​មួយ​ ត្រូវ​បាន​បែកធ្លាយ ដោយ​ជន​រង​គ្រោះ​បាន​សរសេរ​លើ​សំបក​កេស​ស្រា​បៀរ​ មុន​ថ្ងៃ​បាត់​ខ្លួន​មួយ​ថ្ងៃ​គឺ​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៦ ។

ក្នុង​លិខិត​នោះ​បាន​រៀបរាប់​អំពី​ ការ​អាឡោះអាល័យ​ ចៅប្រុស​ចៅស្រី​ថា (​តា​លា​ហើយ​ចៅប្រុស​ចៅស្រី​ទាំងអស់​គ្នា តា​មិន​បាន​មើលថែ​ចៅ​ទៀត​ទេ តា​ទៅ​កន្លែង​ឆ្ងាយ​ហើយ មើល​មិនឃើញ ហៅ​មិន​ឮ ហើយ​តា​សូម​ជូនពរ​ចៅ​ទាំងអស់​ នៅ​ឲ្យ​បាន​សុខ​សប្បាយ​ណា​ចៅ ព្រោះ​ព្រហ្ម​លិខិត​តា​ត្រូវ​តែ​បញ្ចប់​ត្រឹមនេះ តា​លា​ហើយ​ចៅ​បណ្តូល​បេះដូង​ទាំងអស់ ចៅប្រុស​ចៅស្រី នៅ​ជិត​នៅ​ឆ្ងាយ ចៅ​កុំ​រក​ហៅ​តា ចៅ​គ្មាន​តា​ទៀត​ទេ ថ្ងៃ​សៅរ៍ ទី​៩ ខែកញ្ញា ឆ្នាំ​២០១៦)

សមត្ថកិច្ច​គិត​ថា ពាក្យពេចន៍​ក្នុង​លិខិត​ផ្តាំផ្ញើ​ទាំងនោះ​ ហាក់បីដូចជា​មានរឿង​ចាក់ស្មុគ​ក្នុង​ការ​ស្លាប់​ របស់​ជន​រង​គ្រោះ ។ បន្ទាប់​ពី​សាច់ញាតិ​បាន​នាំ​សព​មក​ដល់​ភូមិ​ក៏​បាន​រៀបចំ​បូជា​ភ្លាម ដោយ​ពុំ​មានការ​ចូលរួម​ពិនិត្យ​ សាកសព​ដោយ​កម្លាំង នគរបាល​បច្ចេកទេស​នោះ​ឡើយ ។

ភ្លាម​ៗ​នោះ​ដែរ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពុំ​មែន​ស្លាប់​ដោយសារ​ខ្យល់គ​នោះ​ទេ ជន​រង​គ្រោះ​គឺ​បាន​សម្រេចចិត្ត​ ដោយ​លោតទឹក​សម្លាប់​ខ្លួន អាច​មាន​វិបត្តិ​ក្នុង​គ្រួសារ​លើ​ករណី​អ្វីមួយ ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បន្ទាប់​ពី​ប្រទះ​ឃើញ​សព បែកធ្លាយ​បណ្ដាំ​ចុង​ក្រោយ

បន្ទាប់​ពី​ប្រទះ​ឃើញ​សព បែកធ្លាយ​បណ្ដាំ​ចុង​ក្រោយ

បន្ទាប់​ពី​ប្រទះ​ឃើញ​សព បែកធ្លាយ​បណ្ដាំ​ចុង​ក្រោយ

បន្ទាប់​ពី​ប្រទះ​ឃើញ​សព បែកធ្លាយ​បណ្ដាំ​ចុង​ក្រោយ

បន្ទាប់​ពី​ប្រទះ​ឃើញ​សព បែកធ្លាយ​បណ្ដាំ​ចុង​ក្រោយ