ក្រុម​តារា​ចម្រៀង​ស្រី 9MUSES បាន​ព្រមាន​​ Fan ពី​គ្រោះ​ថ្នាក់​​បណ្ដាល​មក​ពី Note 7

នៅក្នុងការ Live ផ្ទាល់មួយពីក្នុងរថយន្ត ក្រុមតារាចម្រៀងស្រីដ៏ល្បីមួយក្នុងប្រទេសកូរ៉េខាងត្បូងដែលមានឈ្មោះថា 9MUSES បានធ្វើការព្រមានដល់អ្នកគាំទ្ររបស់ខ្លួនពីគ្រោះថ្នាក់ដែលបណ្ដាលមកពីទូរសព្ទកូនកាត់ស៊េរីថ្មីរបស់ Samsung គឺ Samsung Galaxy Note 7 ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា ក្រោយពីមានការរាយការណ៍ថាមានករណីផ្ទុះទូរសព្ទ Note 7 ដោយសារការសាកថ្ម ក្រុមហ៊ុន Samsung បានប្រកាសប្រមូលវាត្រឡប់មកវិញ និងផ្អាកការចេញលក់ទូរសព្ទស៊េរីថ្មីនេះបណ្ដោះអាសន្ន ខាងក្រុមហ៊ុនក៏បានចេញមុខទទួលស្គាល់ថាបញ្ហានេះកើតឡើងដោយសារថ្មដែលបំពាក់នៅលើទូរសព្ទនេះផងដែរ។ នៅឯប្រទេសកូរ៉េឯណោះវិញ អតិថិជនដែលបានជាវ Note 7 រួចមិនបាច់រងចាំប្ដូរយក Note 7 ថ្មីក៏បាន ដោយពួកគេអាចយកវាទៅប្ដូរយក S7 ឬ S7 Edge ដោយមានការប្រគល់ប្រាក់ត្រលប់ទៅវិញទៅតាមថ្លៃទូទាត់ជាក់ស្ដែង និងទទួលបាននូវ Gift Card តម្លៃ 25$ ផងដែរពីហាងចែកចាយបន្ត៕


  • ក្រុម​តារា​ចម្រៀង​ស្រី 9MUSES បាន​ព្រមាន​​ Fan ពី​គ្រោះ​ថ្នាក់​​បណ្ដាល​មក​ពី Note 7已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/09/14  Category:បច្ចេកវិទ្យា
Tags: