Leicester និង Tottenham សម្លឹងរកជ័យជម្នះដូចគ្នា នៅរាត្រីនេះ(មានវិដេូ)

ក្រុមម្ចាស់ជើងឯកអង់គ្លេស Leicester City និង Tottenham Hotspur នឹងសម្លឹងរកជ័យជម្នះដូចគ្នានៅពេលដែលពួកគេជួបជាមួយនឹងក្រុម Club Brugge និង Monaco រៀងៗខ្លួន នៅថ្ងៃបើកឆាកនៃក្របខ័ណ្ឌ Champions League វគ្គចែកពូល នៅរាត្រីនេះន។

maxresdefault

នេះនឹងក្លាយជាការប្រកួតករ្បខ័ណ្ឌអឺរ៉ុបជាលើកទី១របស់ Leicester ចាប់តាំងពីការរងបរាជ័យ ៣-១ ក្រោមស្នាដៃក្រុម Red Star Belgrade ដែលបានធម្លាក់ពួកគេក្នុងជុំទីមួយក្នុងក្របខ័ណ្ឌ UEFA Cup កាលពីខែកញ្ញា ឆ្នាំ២០០០។ ប៉ុន្តែ សម្រាប់អ្នកចាត់ការទូទៅរបស់ពួកគេលោក Claudio Ranieri នេះគឺជាការចាប់ផ្តើមយុទ្ធនាការក្របខ័ណ្ឌ Champions League ជាលើកទី៦ និងជាមួយនឹងក្លិបទី៦ផ្សេងគ្នា។

Leicester នឹងឈានទៅកាន់ការប្រកួតនេះក្រោយចាញ់ក្រុម Liverpool ៤-១ ប៉ុន្តែ ក្រុមម្ចាស់ផ្ទះរបស់លោក Michel Preud ក៏ទើបតែរងបរាជ័យកាលពីចុងសប្តាហ៍មុនផងដែរ ក្រោយពីចាញ់ ១-០ នៅលើទឹកដីក្រុម Waasland-Beveren កាលពីថ្ងៃសុក្រ។ ស្របពេលជាមួយគ្នានេះ Tottenham នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Wembley ដើម្បីធ្វើជាម្ចាស់ផ្ទះទទួលក្រុមបារាំង Monaco ដែលបានរងបរាជ័យយ៉ាងជូរចត់ក្នុងលទ្ធផល ៤-១ ក្នុងការប្រកួតក្របខ័ណ្ឌ Europa League កីឡដ្ឋាន White Hart Lane កាលពីរដូវកាលមុន។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនលោក Mauricio Pochettino កំពុងតែបង្កើតភាពរឹងមាំក្នុងក្រុមនេះ ក្រោយពីពួកគេឈ្នះ ៤-០ នៅលើទឹកដីក្រុម Stoke City កាលពីចុងសប្តាហ៍មុន។ ប៉ុន្តែ ក្រុម Monaco ក៏នឹងឈានទៅកាន់ការប្រកួតនេះទាំងការជឿជាក់ផងដែរ ក្រោយពីពួកគេបានយកឈ្នះលើក្រុម Lille ៤-០ កាលពីថ្ងៃសៅរ៍កន្លងទៅ។ ការប្រកួតទាំងពីរគូនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕

សូមទស្សនាវិដេអូ Leicester City v Red Star Belgrade UEFA Cup

សូមទស្សនាវិដេអូ Liverpool vs Leicester City 4-1 Full Highlights Premier League

The post Leicester និង Tottenham សម្លឹងរកជ័យជម្នះដូចគ្នា នៅរាត្រីនេះ(មានវិដេូ) appeared first on CamboSport.