ភ្លៀង​ខ្លាំង​ធ្វើ​ឲ្យ​​ប្រកួត​​ Man City និង Monchengladbach លើក​មក​​យប់​នេះ​

ការ​ប្រកួត​ Champions League ពូល C រវាង​ Manchester City និង​ Borussia Monchengladbachកាល​ពី​យប់​មិញ​ ត្រូវ​រំសាយ​ចោល​ហើយ​លើក​មក​លេង​នៅ​យប់​នេះ​ វេលា​ម៉ោង​១ និង​៤៥​នាទី​រំលងអាធ្រាត្រវិញ​។

 

ភ្លៀង​ខ្លាំង​ធ្វើ​ឲ្យ​​ប្រកួត​​ Man City និង Monchengladbach លើក​មក​​យប់​នេះ​កីឡដ្ឋាន Etihad របស់ Manchester City

 

អាជ្ញា​កណ្ដាល​ដឹក​នាំ​ការ​ប្រកួត​ លោក ​Bjorn Kuipers និង​មន្ត្រី​ពាក់ព័ន្ធ​បាន​សម្រេច​លើក​ពេល​​បន្ទាប់​ពី មាន​ការ​រំខាន​​ពី អាកាសធាតុ​តួ​យ៉ាង​គឺ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ផ្គរ​និង​រន្ទះ​ ក្នុង​ទីក្រុង​ Manchester ធ្វើ​ឲ្យ​ការ​ប្រកួត​ត្រូវ​ផ្អាក​ដំណើរ​ការ​តែ​ម្ដង។

 

នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ក្លឹប​បញ្ជាក់​ថា​ទីលាន​​ត្រូវ​ទឹក​លិច​ខ្លាំង​ មិន​អាច​​ប្រកួត​បាន​ដូច្នេះ​ក្លឹប​សុំ​លើក​មក​ប្រកួត​ថ្ងៃ​នេះ​វិញ ដោយ​ឡែក​សម្រាប់​សំបុត្រ​ដែល​ទិញ​រួច​ម្សិលមិញ​ នៅ​តែ​មាន​សុពលភាព​នៅ​ថ្ងៃ​នេះ៕

 

ភ្លៀង​ខ្លាំង​ធ្វើ​ឲ្យ​​ប្រកួត​​ Man City និង Monchengladbach លើក​មក​​យប់​នេះ​

 

ភ្លៀង​ខ្លាំង​ធ្វើ​ឲ្យ​​ប្រកួត​​ Man City និង Monchengladbach លើក​មក​​យប់​នេះ​

 

ភ្លៀង​ខ្លាំង​ធ្វើ​ឲ្យ​​ប្រកួត​​ Man City និង Monchengladbach លើក​មក​​យប់​នេះ​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC