ហេតុផល៥យ៉ាងដែលអ្នកគួរសិក្សានៅ“សាកលវិទ្យាល័យបញ្ញាសាស្រ្ត”

បច្ចប្បន្ននេះ​ ប្រទេសកម្ពុជាមានសាកលវិទ្យាល័យរដ្ឋ​ និងឯកជនល្អៗ និងមានបទដ្ឋានច្បាស់លាស់ទៅតាមគោលការណ៍នៃគ្រឹះស្ថានអប់រំនីមួយៗ ។ ​សាកលវិទ្យាល័យណាក៏សុទ្ធតែល្អ​ និងមានចំណុចពិសេសៗរៀងៗខ្លួន ។​ សម្រាប់សិស្សានុសិស្សដែលទើបតែប្រឡងចប់កម្រិតសិក្សាទុតិយភូមិ ​(បាក់ឌុប) ​ប្រហែលជាកំពុងតែស្វែងរកសាកលវិទ្យាល័យដែលខ្លួនពេញចិត្តមួយ​ដែលមានកម្មវិធីសិក្សាទាំងប្លែក-ថ្មី​ ទាំងមានគុណភាព-ប្រសិទ្ធភាព,​ មានបង្រៀនមុខជំនាញល្អៗដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងទាំងស្រុក​ និងអន្តរជាតិនាពេលបច្ចុប្បន្ន ​និងអ្វីដែលយុវ​​សិស្សានុសិស្សកំពុងពិចារណាស្វែងរកផងនោះ ​គឺតម្លៃសិក្សាប្រចាំឆ្នាំសមរម្យផងដែរ ។​ ដូច្នេះ ខាងក្រោមនេះគឺជាហេតុផលពិសេសៗទាំង៥យ៉ាង ​ដែលសិស្សានុសិស្សដែលទើបតែប្រឡងជាប់បាក់ឌុបគួរតែជ្រើសរើសយកការសិក្សានៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា៖ ​
១/ មុខវិជ្ជា៖​តាំងពីឆ្នាំមូលដ្ឋាន​ រហូតដល់ឆ្នាំទី៤​ គ្រប់មុខជំនាញទាំងអស់នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាសុទ្ធតែផ្ដោតជាសំខាន់​ទៅលើមូលដ្ឋានគ្រឹះចម្បងៗចំនួន៥គឺ៖​ ការពង្រីក​ និងពង្រឹងសក្ដានុពលនៃការគិតរបស់យុវនិស្សិតឱ្យមានភាពស៊ីជម្រៅជាងមុន,​ ការឆ្លើយតបទៅនឹងតម្រូវការចំណេះ​ដឹង ​និងចំណេះធ្វើក្នុងសង្គមជាតិ​ និងអន្តរជាតិបច្ចុប្បន្ន, ​ការអភិវឌ្ឍន៍សមត្ថភាពក្នុងភាពជាអ្នកដឹកនាំរបស់យុវនិស្សិតដើម្បីប្រើក្នុងពេលបច្ចុប្បន្ន​ និងនាពេលអនាគតទៅតាមមុខជំនាញរបស់ខ្លួន, ​ថ្នាលបណ្ដុះគុណធម៌​ ព្រហ្មចរិយាធម៌ ​សីលធម៌ ​ខន្តីធម៌ និងមេត្តាធម៌ដល់យុវនិស្សិត,​ និង​ការជួយជ្រោមជ្រែងយុវនិស្សិតឱ្យក្លាយជាបុគ្គលដែលមានភាពចាស់ទុំខាងផ្នត់ទម្លាប់ចិត្ត-គំនិត ​និងមានភាពជាម្ចាស់ការលើគ្រប់ស្ថានភាពដែលខ្លួនប្រឈម ។​
២/. សាស្រ្តាចារ្យ ​និងបុគ្គលិក៖​ការក្លាយជាបុគ្គលិក ​និងសាស្រ្តចារ្យនៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ​គឺពិតជាមិនងាយប៉ុន្មានឡើយ ​ព្រោះពួកគេត្រូវការឆ្លងកាត់នូវវិញ្ញាសារប្រឡងពិបាកៗជាច្រើន ការសម្ភាសន៍​ និងការអនុវត្តសាកល្បងក្នុងរយៈពេលកំណត់មួយទៅតាមគោលការណ៍ដ៏ម៉ឹងម៉ាត់របស់សាកលវិទ្យាល័យ​ ទើប​ពួកគេអាចក្លាយខ្លួនជាសាស្រ្តាចារ្យ ​និងបុគ្គលិកនៅសាកលវិទ្យាល័យបញ្ញាសាស្រ្តបាន ។​ នៅពេលដែលពួកគាត់បានក្លាយជា​សាស្រ្តាចារ្យ​ និងជាបុគ្គលិកនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាជាស្ថាពរហើយ,​ ការបម្រើ ការបង្រៀន​ ការពន្យល់ ការណែនាំ ការតម្រង់ទិស ​ការប្រឹក្សា​ និងការកែតម្រូវ​នូវចំណុចខ្វះខាតនានាឱ្យកាន់តែល្អប្រសើរជាងមុនទៅកាន់យុវនិស្សិត​ ត្រូវបានក្លាយជា​ចរឹតនិស្ស័យប្រកបដោយការប្ដេជ្ញា ​និងមានទំនួលខុសត្រូវខ្ពស់របស់គ្រប់បណ្ដាសាស្រ្តាចារ្យ ​និងបុគ្គលិកនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ។​
៣/. មុខជំនាញ ​៖តាមស្ថានភាពជាក់ស្ដែង​ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ​ មាន៩៥%​នៃចំនួននិស្សិតដែលបានបញ្ចប់ការសិក្សា​ថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា​ ពួកគេសុទ្ធតែមានសមត្ថភាព ​និងទទួលបានការងារធ្វើល្អប្រសើរ ​និងមានប្រាក់បៀវត្សរ៍ច្រើនសមរម្យទៅតាមមុខជំនាញ​ដែលខ្លួនពេញចិត្ត ​និងជ្រើសរើសរៀនតាំងពីដំបូង ។​ អ្វីដែលសំខាន់ជាងនេះទៅទៀត ​គឺមុខជំនាញទាំងអស់ដែលសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាមាន ​គឺសុទ្ធតែជាតម្រូវការចាំបាច់សម្រាប់ទីផ្សារការងារជាតិ​ និងអន្តរជាតិនាពេលបច្ចុប្បន្ននេះ ។ ​ចំណុចចម្បងមួយទៀតនោះ​ គឺការអប់រំផ្នែក​ភាសាអង់គ្លេស បានដើរតួជាចំណុចស្នូល ដែលជួយឱ្យនិស្សិតអាចប្រើប្រាស់ភាសាអង់គ្លេសបានកាន់តែល្អប្រសើរ​ និងបានគ្រប់កាលៈទេសៈ ។​
៤/. តម្លៃសិក្សា៖មិនមែនថា​ សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាគឺជាសាកលវិទ្យាល័យមួយ ដែលមានប្រព័ន្ធអប់រំ​ និងកម្មវិធីសិក្សាល្អប្រសើរជាងគេ​ ហើយតម្លៃសិក្សាវិញគឺតម្រូវបានតែកូនអ្នកមានប៉ុណ្ណោះទេ​ ប៉ុន្តែសម្រាប់និស្សិតដែលមានស្ថានភាពជីវភាពមធ្យមក៏អាចចូលសិក្សា​នៅសាកវិទ្យាល័យបញ្ញសាស្រ្តកម្ពុជា​បានផងដែរ ។​
៥/. មានកម្មវិធីល្អៗជាច្រើនទៀត៖ក្រៅពីរៀនក្នុងសាកលវិទ្យាល័យ ​យុវនិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាទាំងអស់សុទ្ធតែមានឱកាសបានចូលរួមក្នុងកម្មវិធី​ប្រកួតធំៗ​ជាច្រើនទាំងថ្នាក់ជាតិ ​ថ្នាក់តំបន់ ​និងថ្នាក់អន្តរជាតិ,​ កម្មវិធីចុះសហគមន៍, ​កម្មវិធីមនុស្សធម៌,​ កម្មវិធីបរិស្ថានដូចជា៖​ ការដាំដើមឈើជាដើម,​ កម្មវិធីចុះបង្រៀន​នៅតាមសហគមន៍, ​ការចុះកម្មសិក្សា, ​ការចុះសិក្សាស្រាវជ្រាវគម្រោងជាក់ស្ដែង, ​កម្មវិធីអាហារូបករណ៍ទៅបរទេស, ​កម្មវិធីវប្បធម៌ និងបុណ្យប្រពៃណីជាតិខ្មែរ ​និងបុណ្យព្រះពុទ្ធសាសនាផងដែរ ​ដែលអ្វីៗទាំងនេះ ​គឺជាឱកាសមាសដ៏វិសេសវិសាលសម្រាប់យុវនិស្សិត​នៅសាកល​វិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ​អាចអភិវឌ្ឍការយល់ដឹងអំពីបរិបទរស់នៅក្នុងសង្គមខ្មែរកាន់តែច្បាស់លាស់​ជាងមុន​ និងដើម្បីជួយពួកគេឱ្យអាចក្លាយខ្លួន​ជាទំពាំងស្នងឫស្សីដ៏រឹងមាំ ​និងមានគុណភាពសម្រាប់ប្រទេសជាតិ​នាពេលអនាគត ៕​

ហេតុផល៥យ៉ាងដែលអ្នកគួរសិក្សានៅ“សាកលវិទ្យាល័យបញ្ញាសាស្រ្ត”ដោយ៖ យ៉ុង ហេង (ឈូកស)
Cool FM 100.7