រថយន្ត២គ្រឿង ព្រលះគ្នា ពេញទំហឹង របួសធ្ងន់២នាក់

ស្ទឹងត្រែង៖ រថយន្តកូរ៉េ២តោនកន្លះដឹកស៊ីម៉ង់រូបអូដ ព្រលះរថយន្តសាំយ៉ុងដឹកអ្នកដំណើរ ពេញទំហឹងបណ្តាលមនុស្ស២នាក់ រងរបួសធ្ងន់ រីឯរថយន្តទាំង២ ខូចខាតផ្នែកខាងមុខយ៉ាងដំណំ កាលពីម៉ោង ៨៖៣០នាទីយប់ ថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចគល់ស្ពានសេកុង ស្ថិតក្នុងភូមិស្រែពោធិ សង្កាត់ស្រះឬស្សី ក្រុង ខេត្តស្ទឹងត្រែង។ មន្ត្រីនគរបាលចរាចរណ៍ ផ្លូវគោកបានឱ្យដឹងថា រថយន្តកូរ៉េដឹកស៊ីម៉ង់អូដ ដែលមានផ្លាកយីហោ(ពន្លឺអង្គរ) ជិះគ្នា៣នាក់ធ្វើំឱ្យម្នាក់ ជាព្រូឡានរងរបួសធ្ងន់។ រីឯរថយន្តសាំយ៉ុងដឹកអ្នកដំណើរ ជិះគ្នា២នាក់ អ្នកបើកបររងរបួសបែកក្បាល។ 

មន្រ្តីនគរបាលបានបន្តទៀតថា នៅមុខកើតហេតុគេបានឃើញ រថយន្តសាំយ៉ុង១៥កៅអីដឹកអ្នកដំណើរ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AG-8035 បើកបរពីទិសខាងត្បូង មកជើងក្នុងដៅបញ្ជ្រាសគ្នា មកដល់ផ្លូវបំបែកជិត​ គល់ស្ពានសេកុង បំរ៉ុងបត់ចូលខេត្ត ខណៈនោះ ក៏មានរថយន្តកូរ៉េដឹកស៊ីម៉ង់អូដ យីហោ(ពន្លឺអង្គរ)ពណ៌ស្លាទុំ ពាក់ស្លាក់លេខតាកែ3A-6263 បោះពួយចុះពីលើស្ពានសេកុង ក្នុងល្បឿលឿនបុកពេញទំហឹង នៅផ្នែកខាងស្តាំដៃ រថយន្តសាំយ៉ុង ធ្វើឱ្យព្រូឡានកូរ៉េ និងតៃកុឡានសាំយ៉ុងរងរបួសទាំងសងខាង តែមិនបណ្តាលឱ្យមានមនុស្ស គ្រោះថ្នាក់ដល់ជីវិតនោះទេ។ 

ចំណែករថយន្តទាំងពីរ​ ខូចខាតផ្នែកខាងមុខទាំងស្រុង ។ ក្រោយកើតហេតុជនរងគ្រោះ ទាំងព្រូឡានកូរ៉េ និងតៃកុងឡានសាំយ៉ុង ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល។ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរថយន្តនេះ បង្កឡើងដោយម្ចាស់រថយន្តទាំងសងខាង បើកបរខ្វះការប្រុងប្រយ័ត្ន ដល់ផ្លូវបំបែកហើយមិនបន្ថយល្បឿន ទើបបង្កឱ្យមានគ្រោះថ្នាក់បែបនេះ។ 

ចំណែករថយន្តទាំង២គ្រឿង ត្រូវបាននគរបាលចរាចរណ៍ចុះវាស់វែង រថយន្តកូរ៉េដែលរងការខូចខាត មិនអាចបើកបានអូស រថយន្តសាំយ៉ុង ស្តូចដឹកយកទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីឱ្យម្ចាស់ចូលខ្លូន មកដោះស្រាយជាក្រោយ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន យ៉ាងសន្ធោសន្ធៅ នៅម៉ោង១០៖៣០នាទី​ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតភូមិត្រពាំងសង្កែរខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ តែសំណាងល្អ មិនមានសេចក្តីរាយការណ៍ពីអ្នករងគ្រោះនោះទេ។

មេបញ្ជាការអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សាគុណ បានប្រាប់អង្គភាព Fresh News រហូតមកដល់ពេលនេះ ភ្លើងបានរលត់ទៅវិញ ហើយក្រោមពីមានកិច្ចអន្តរាគមន៍ ពីសំណាក់កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ។

សេចក្តីរាយការណ៍បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យបុរសអ្នកលក់នំប័ុងរងរបួសធ្ងន់ធ្ងរកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តព្រះវិហារ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រថយន្ត២គ្រឿង ព្រលះគ្នា ពេញទំហឹង របួសធ្ងន់២នាក់

រថយន្ត២គ្រឿង ព្រលះគ្នា ពេញទំហឹង របួសធ្ងន់២នាក់