អ្នកណាមិនស្លន់! ខណៈកំពុងរញ្ជួយដីយ៉ាងខ្លាំង សាលារៀនមួយនៅកូរ៉េ បែរជាបង្ខាំងសិស្ស ទុកមិនឲ្យចេញទៅផ្ទះទៅវិញ!!

កូរ៉េខាងត្បូង៖ គួរឲ្យដឹងថា កាលពីថ្ងៃទី១២ ខែកញ្ញា រយៈពេលត្រឹមតែមួយថ្ងៃតែប៉ុណ្ណោះ នៅឯតំបន់ឆ្នេរ ប៊ូសាន នៃប្រទេសកូរ៉េ រងនូវការវាយប្រហារពីការរញ្ជួយដីយ៉ាងធ្ងន់ធ្ងរ ចំនួនដល់ទៅ២លើកឯណោះ ដោយលើកទី១កម្រិតនៃការរញ្ជួយ ៥,១វិុចទ័រ និងលើកទី២មានកម្រិតទៅដល់ ៥,៨វិុចទ័រ ដែលនេះគឺជាការរញ្ជួយដីកម្រិតធ្ងន់បំផុតក្នុងប្រវិត្តសាស្រ្ត ដែលប្រទេសកូរ៉េខាងត្បូងមិនធ្លាប់បានជួបប្រទះពីមុនមក។

ប៉ុន្តែមិនថាយ៉ាងណា អ្វីដែលធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ មានការហួសចិត្តមិននឹកស្មានដល់នោះ គឺសាសារៀនវិទ្យាល័យមួយនៅឯតំបន់ កំពុងតែរងនូវការខឹងសម្បារ និងជេរប្រមាថយ៉ាងចាស់ដៃ ពីសំណាក់អាព្យាបាលសិស្ស ដោយសារតែ តំបន់នេះត្រូវបានរដ្ឋាបាលកំពុងប្រកាសអាសន្នគ្រោះថ្នាក់ជាខ្លាំង ម៉្លោះហើយ ទើបធ្វើឲ្យសិស្សានុសិស្សជាច្រើន មានការភ័យតក់ស្លុត ចង់វិលត្រឡប់ទៅផ្ទះទៅជួបជុំគ្រួសារឪពុកម្តាយវិញ ប៉ុន្តែក៏ស្រាប់តែខាងសាលាពួកគេបែរជាបង្ខាំងសិស្សទាំងអស់នោះមិនឲ្យចេញទៅផ្ទះជួបជុំគ្រួសារឪពុកម្តាយទៅវិញ រួចថែមទាំងនាំសិស្សទាំងនោះឲ្យចូលអង្គុយក្នុងថ្នាក់ រៀនធម្មតាថែមទៀតផង។

ដោយទង្វើបែបនេះ បានធ្វើឲ្យសិស្សានុសិស្សមួយចំនួន បានសរសេរបង្ហាញពី អារម្មណ៍ខឹងសម្បាររបស់ខ្លួនបង្ហោះនៅលើអ៊ិនធឺណិត ដោយថា៖

«សាលារៀនរបស់ពួកយើង បានបង្ខំឲ្យពួកយើងនៅទីនោះមិនឲ្យចេញទៅណានោះទេ ខណៈដែលសាលាដទៃទៀតដែលនៅជុំវិញយើង គេបានអនុញ្ញាតឲ្យសិស្សរបស់ពួកគេចេញ ពីសាលាតាំងពីដំបូងមកម៉្លេះ។ ឪពុកម្តាយមួយចំនួនក៏មានការព្រួយបារម្ភជាខ្លាំងចំពោះកូន ហើយក៏បានខលទៅ សាលាដើម្បីឲ្យពួកគទទួលខុសត្រូវទៅលើសុវត្ថិភាពកូនៗរបស់ពួកគេផងដែរ។ ហើយសាលាក៏បានឆ្លើយតបវិញថា កុំបាច់ព្រួយបារម្ភអី!។

ទោះជាយ៉ាងណា តើអ្នកគិតថាធ្វើបែបនេះពិតជាសាកសមដែរឬទេ? ធានាថាមានសុវត្ថិភាព ប៉ុន្តែធាតុពិត បានតែលោកគ្រូអ្នកគ្រូ ៥ ទៅ៦ នាក់តែប៉ុណ្ណោះ ដែលនៅទីនោះចាំមើលថែសិស្សដល់ទៅជាង ២០០នាក់ឯណោះ ក្នុងកំឡុងពេលគ្រោះហន្តរាយនេះ។

លើសពីនេះទៅទៀតនោះ ការពិតទៅលោកនាយករង បានរត់ចេញពីសាលារៀនតាំងពីរញ្ជួយដីដំបូងបង្អស់ឯណោះ។ ជាចុងក្រោយ បន្ទាប់ពីមានការរញ្ជួយដីលើកទី២ ទើបលោកគ្រូអ្នកគ្រូ ប្រាប់ពួកយើងថាអាចទៅផ្ទះបាន។ ខ្ញុំពិតជាខឹងខ្លាំងមែនទែន»។

បន្ថែមពីនេះ ក៏មានសិស្សមួយចំនួន ពួកគេក៏បានសម្រេចចិត្តរត់ផ្លោះចេញពីអគារសាលា ដោយមិនស្តាប់ពីការណែនាំរបស់លោកគ្រូអ្នកគ្រូទាំងអស់នោះទេ។ ដោយសិស្សទាំងនោះបាននិយាយថា « ពួកយើងមិនអាចជឿជាក់លើសម្តីរវបស់ពួកគេបាននោះទេ ប្រសិនជាយើងយឺតពេល ឬមានការថ្លោះថ្លោយតែបន្តិចនោះ ថាមិនត្រូវពួកយើងនឹងអាចត្រូវស្លាប់នៅក្នុងទៅនោះ ដូចជាដូច្នោះដែរ»

គូសបញ្ជាក់ថា តាមរយៈហេតុការណ៍រញ្ជួយកម្រិតធ្ងន់បែបនេះ បានធ្វើឲ្យ ផ្លូវផ្នល់ ផ្ទះសម្បែង ផ្សារទំនើបធំតូចជាច្រើនកន្លែង ព្រមទាំងហដ្ឋារចនាសម្ព័ន្ធមួយចំនួន ត្រូវបាននូវការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរផងដែរ។ រីឯប្រជាជនដែលរស់នៅតំបន់នោះ ក៏មានការភ័យខ្លាចនិងតក់ស្លុតជាខ្លាំង ដោយមានអ្នកខ្លះបាននាំគ្នាស្លន់ស្លោជម្លៀសចេញពី តំបន់នោះទាំងកណ្តាលយប់ថែមទៀតផង។ 

ប្រភព៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត