ហេង ពិទូ ត្រៀមបង្ហាញមុខក្នុងតន្ត្រីសប្បុរសធម៌

6 Videos


លោក ហេង ពិទូ តារាចម្រៀង Original Song ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន នឹងលេចមុខនៅលើឆាកតន្ត្រីសប្បុរសធម៌ របស់សមាគមន៍ចាប៉ីអមតៈ ដើម្បីប្រមូលថវិកាជួយដល់ សាស្ត្រចារ្យចាប៉ីដងវែងដែលមានវ័យចាស់ជរា និង កំពុងមានជីវភាពខ្វះខាត ។

ហេង ពិទូ ត្រៀមបង្ហាញមុខក្នុងតន្ត្រីសប្បុរសធម៌

សមាគមន៍ចាប៉ីអមតៈ គ្រោងនឹងរៀបចំការប្រគំតន្ត្រីសប្បុរសធម៌មួយ ដើម្បីប្រមូលថវិការជួយដល់សាស្ត្រា ចារ្យចាប៉ីដងវែង ដែលកំពុងមានជីវភាពខ្វះខាត និង វ័យចាស់ជរាទៅហើយនោះ ។ បើតាមការបង្ហោះសាររបស់តារាចម្រៀង Original Song ហេង ពិទូ លើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្មីៗនេះ ។

ហេង ពិទូ ត្រៀមបង្ហាញមុខក្នុងតន្ត្រីសប្បុរសធម៌

ហើយការប្រគំ តន្ត្រីនេះដែរ គឺគ្រោងនឹងធ្វើឡើងនៅផ្សារទំនើបសុវណ្ណា ដែលមានចូលរួមសម្តែងពីតារាចម្រៀងល្បីៗ មួយ ចំនួនដូចជា លោក ហេង ពិទូ លោក ហ្សូណូ រួមជាមួយនឹងក្រុមតារាចម្រៀង Original ល្បីៗមួយចំនួនទៀត ហើយរាល់ការទិញទំនិញនៅផ្សារទំនើបសុវណ្ណាទាំងអស់ត្រូវបានកាត់ ៥% នៃតម្លៃទំនិញដើម្បីជួយដល់ សាស្ត្រាចារ្យចាប៉ីដងវែង ហើយរឹតតែពិសេសទៅទៀត រាល់ការចំណាយក្នុងការទិញទំនិញអស់ ២០០០០ រៀល ឡើងទៅនឹងទទួលបានសន្លឹកឆ្នោតមួយសន្លឹក រួមជាមួយនឹងសៀវភៅសន្សំត្រាដែលទទួលបានការ បញ្ចុះតម្លៃពី ១០% ដល់ ៣០% និង ការចាប់រង្វាន់ភ្លាមៗជាច្រើនពីផ្សារទំនើបសុវណ្ណាផងដែរ ។

ហេង ពិទូ ត្រៀមបង្ហាញមុខក្នុងតន្ត្រីសប្បុរសធម៌

គួរបញ្ជាក់ថា តន្ត្រីសប្បុរធម៌នេះគឺគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី ២៤ ខែកញ្ញា ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ចំនួន ៣ លើក ៖
លើកទី ១ គឺនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៦
លើកទី ២ គឺនៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៦
លើកទី ៣ គឺនៅថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៦ នៅផ្សារទំនើបសុវណ្ណា ៕ ជួន នូវ