អាប់ដេតឡើង iOS 10 ពុម្ព​អក្សរ​ខ្មែរ​​លែង​បាត់​ដៃ​ជើង

iOS 10 ជា Software ជំនាន់​ចុង​ក្រោយ​ ​បាន​ដាក់ឲ្យនិង​ទាញ​យក​បាន​ពេញលេញ​ហើយ​កាល​ពី​យប់​មិញ តែ​អ្វី​ដែល​សំខាន់​នោះ iOS 10 បាន​កែ​សម្រួល​កំហុស​បាត់​ជើង​អក្សរ​និង​តម្រួត​ជើង​អក្សរ​មិន​ឲ្យ​ជាន់​គ្នា​នោះ​ទេ។

 

អាប់ដេតឡើង iOS 10 ពុម្ព​អក្សរ​ខ្មែរ​​លែង​បាត់​ដៃ​ជើង

 

ក្រុម​ 4khmeriphone ​ដែល​ជា​ក្រុមត្រួសត្រាយ​​ផ្លូវ​ស្នើ​សុំ​ការ​ដាក់​អក្សរ​ខ្មែរ​លើ iOS ឲ្យ​​​ត្រឹម​ត្រូវ​កាល​នៅជំនាន់ Beta បាន​ប្រាប់​​ឲ្យ​ដឹង​ថា iOS 10 អាច​បង្ហាញ​តួ​អក្សរ​បាន​ពេញ​លេញ មិន​បាត់​ជើងដៃ ឬ​ត្រួត​គ្នា​ដូច​ជំនាន់​មុនៗ​ទេ ពោលគឺ​ស្រប​តាម​ពុម្ភអក្សរ​ខ្មែរ។ ឧទាហរណ៍​ពាក្យ “ខ្ញុំ​ កម្ពុជា បញ្ញា កញ្ញា ក្នុង ឡុង សង្គ្រាម បច្ចុប្បន្ន” ជាដើម ​ដែល​ Sabay បាន​តេស្ត​ព្រឹក​នេះ​ ជើង​តម្រួត​​​លែង​បាត់​ឬ​ជាន់​គ្នា​​ទៀត​ហើយ។

 

អាប់ដេតឡើង iOS 10 ពុម្ព​អក្សរ​ខ្មែរ​​លែង​បាត់​ដៃ​ជើង

 

ប្រសិន​បើ​ប្រិយមិត្ត​កំពុង​ប្រើ iOS ជំនាន់​មុនៗ មាន​បញ្ហា​ពុម្ភ​អក្សរ​ខ្មែរ​បាត់​ដៃ​បាត់​ជើង​អាច​អនុវត្ត​ដូច​ខាង​ក្រោម៖

១. សូមចូលទៅកាន់កម្មវិធី Settings

២. ចុចលើ General

៣. ហើយ Software Update

៤. អូសចុះទៅដល់ខាងក្រោម រួចចុចលើ Download and Install

៥. បំពេញលេខសំខាន់របស់អ្នក បើមាន ហើយធ្វើតាមការនែណាំជាការស្រេច។

 

ចុច​អាន៖ អ្នក​ប្រើ​ iPhone និង iPad​ នៅ​ខ្មែរ​អាច​ដំឡើង​ iOS 10 ផ្លូវ​ការ​បាន​ហើយ

ចុច​អាន៖ 4KhmeriPhone នឹង​ស្នើ Apple បញ្ចូល​ក្តារ​ចុច​ភាសា​ខ្មែរ ក្រោយ​ជោគជ័យ​ពុម្ព​អក្សរ

 

​អត្ថបទ៖ រក្សា