HTC ទម្លាក់​តម្លៃ​ទូរសព្ទ​ One A9 ដល់​ ២០០ ដុល្លារ

​វា​អាច​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នក​គាំទ្រ​ផលិតផល​ HTC ដោយ​សារ​ពេល​នេះ​ក្រុមហ៊ុន​បាន​ទម្លាក់​តម្លៃ​ទូរសព្ទ​កំពូល​ One A9 ដែល​បាន​ប្រកាស​កាល​ពី​កន្លង​ទៅ​ មក​នៅ​ត្រឹម​ ២៩៩ ដុល្លារ​ប៉ុណ្ណោះ។

 

HTC ទម្លាក់​តម្លៃ​ទូរសព្ទ​ One A9 ដល់​ ២០០ ដុល្លារ

 

២៩៩ ដុល្លារ​ជា​តម្លៃ​ដែល​ HTC ដាក់​លក់​នៅ​លើ​វិបសាយ​​អនឡាញ​របស់​ខ្លួន​នៅ​សហរដ្ឋអាមេរិក​ ដោយ​តម្លៃ​នេះ​មាន​សុពលភាព​ត្រឹម​ថ្ងៃ​ទី​ ១៨ ខែ​កញ្ញា​ នេះ​តែ​ប៉ុណ្ណោះ។ បញ្ជាក់​ថា​ពី​មុន​ទូរសព្ទ​ម៉ូដែល​នេះ​ដាក់​លក់​ក្នុង​តម្លៃ​ ៤៩៩ ដុល្លារ​ លើ​វិបសាយ​របស់​ក្រុមហ៊ុន៕

 

លក្ខណៈ​សម្បត្តិ​របស់​ HTC One A9 ៖

 

លក្ខណៈ​សម្បត្តិ

HTC One A9

អេក្រង់ ៥,០អ៊ីញ និង​មាន​ Resolution 1080 x 1920 pixels
កញ្ចក់​ការពារ Corning Gorilla Glass 3
Memory 16/31 GB (​គ្មាន​រន្ធ​ដោត ​ microSD Card​)
RAM 2/3GB
កាមេរ៉ា ក្រោយ 13MP (អាច​ Record វីដេអូ​បាន​កម្រិត 1080p) និង​មុខ 4MP
OS Android, v6.0 (Marshmallow)
Chip Qualcomm Snapdragon 617
CPU ទី​មួយ Quad-core Cortex-A53​ ល្បឿន 1.5 GHz និង​ទីពីរ Quad-core Cortex-A53 ល្បឿន 1.2 GHz
ថាមពល​ថ្ម​ ថ្ម​ប្រភេទ Li-Ion2,150 mAh
ប្រព័ន្ធ​សុវត្ថិភាព​ការពារ​ការ​ជ្រាប​ទឹក គ្មាន
Mobile Payment គ្មាន
ថ្ងៃ​ប្រកាស ខែ​វិច្ឆិកា ២០១៥​
ថ្ងៃ​ដាក់​លក់​ ខែ​មករា ២០១៦

 

​ចុច​អាន៖ Xperia XA កាមេរ៉ា 13MP ខ្លាំង​ជាង iPhone 6s តម្លៃ ៣០០ ដុល្លារ

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ GSMArena