តារាៗថៃ ប្រជែងសម្រស់គ្នា ក្នុងឈុតសម្លៀកបំពាក់ពណ៌ស​​ កំពុងទាក់ទាញ ប្រជាប្រិយភាពយ៉ាងខ្លាំង!

ថៃ៖ ជារឿងធម្មតាទៅហើយសម្រាប់តារាស្រីនៅក្នុងប្រទេសថៃ ដែលជាទូទៅ ពួកគេតែងតែធ្វើការប្រកួតប្រជែងសម្រស់ បង្អូតគ្នាទៅវិញទៅមក តាមរយៈការតុបតែងខ្លួនទៅចូលរួមនៅតាមបណ្តាកម្មវិធីផ្សេងៗក្នុងសង្គម។

ការលេងស្ទាយម៉ូតទាំងនោះ មិនថាតែការលេងស្ទាយម៉ូតសក់ ម៉ូតគ្រឿងអលង្ការ កាបូប ស្បែកជើង ជាពិសេសគឺការលេងម៉ូតខោអាវបណ្តេញគ្នាជាច្រើនបែប ច្រើនស្ទាយដើម្បីបង្កើនភាពទាក់ទាញអារម្មណ៍ ក៏ដូចជាការបង្ហាញអ្នកនៅក្នុងសង្គម សិល្បៈដូចគ្នា ក៏ដូចជាអ្នកគាំទ្រ និងមហាជនទូទៅឱ្យបានឃើញថា ពួកគេជា មនុស្សកាលីប ទាន់សម័យ ស៊ីវិល័យណាស់ដោយប្រើសុទ្ធតែរបស់ប្រេនៗ មានតម្លៃថ្លៃៗ ហើយក៏មានរបស់ខ្លះទៀត គ្មានដាក់លក់នៅក្នុងស្រុកទៀតផង។

ក្នុងនោះដែរការលេងស្ទាយខ្លួន ក្នុងឈុតស្លៀកសម្លៀកបំពាក់ទំនើបៗ ឈុតពណ៌សកំពុងតែទទួលបានការគាំទ្រ និងការចាប់អារម្មណ៍យ៉ាងខ្លាំងពី សំណាក់អ្នកគាំទ្ររបស់ពួកគេ។ ព្រមទាំងមានការសរសើរមិនដាច់ពីមាត់ថា ពួកតារាស្រីទាំងនេះស្លៀកឈុតពណ៌សបែបនេះ ស្អាតប្លែកគួរឱ្យចង់គយគន់។

ចង់ដឹងថា មានតារាណាខ្លះដែលគ្រងសម្លៀកបំពាក់ពណ៌សហើយ ស្រស់ស្អាត និងលេចធ្លោជាងគេនោះ យើងទៅតាមដានបន្តិចទៅមើល៍មានអ្វីប្លែក?

១. នាង Pancake៖ គ្រងឈុតរ៉ូបពណ៌សយ៉ាងស្រស់ស្អាត បង្ហាញខ្លួននៅក្នុងសង្គម ធ្វើឱ្យអ្នកគាំទ្រលួចពេញចិត្ត នឹងសម្រស់តួឯកស្រីម្នាក់នេះគ្រប់ៗគ្នា។

២. នាង Am Pachjarapha៖ ឈុតសាមញ្ញតែស្រស់ស្អាត ធ្វើឱ្យអ្នកគាំទ្រនាងលង់ស្នេហ៍ ស្ទើររាល់ពេលដែលបានឃើញនាងម្តងៗ។

៣. នាង Chompoo Araya៖ ឈុតសឆ្នូតខ្មៅពិតជា សាកសមជាហៃសូរពិតៗ គួរឱ្យស្រឡាញ់ណាស។

៤. នាង Kwan Usamanee៖ ពេលចេញទៅក្រៅគ្រងឈុតពណ៌ស បែបនេះស្អាតណាស់ ទន់ភ្លន់ទាក់ទាញគួរឱ្យចូលចិត្ត។

៥. នាង Rita Sririta៖ តួឯកស្រីមួយដួងនេះក៏មិនអន់ដែរស្លៀកឈុតសហើយ ដូចកូនក្រមុំជ័រ។

៦. នាង Yaya Urassaya៖ ស្អាតដូចជាព្រះនាង អ្នកគាំទ្រសរសើរថាស្រស់ណាស់ក្នុងឈុតនេះ។

៧. នាង woonsen៖ ស៊ិចស៊ីធ្វើឱ្យអ្នកមើលនាងឡើងចង់គ្រិចកម្នាក់ៗ។

៨. នាង Panward៖ ស្រស់ស្អាតអស់ទាស់សមជាអ្នកថ្លៃថ្នូរ អ្នកតាមមើលសរសើរមិនដាច់ពីមាត់។

៩. នាង Baitoey R-Siam៖ ស្អាតហើយស៊ិចស៊ីទៀត គ្រប់ឈុតអ្នករបស់នាងអ្នកគាំទ្រឈរស្ទើរមិននឹង។

១០. នាង Grace Kan Gao៖ ថ្លៃថ្នូរសាកសមជាតារាហៃសូរ ចេញក្រៅម្តងៗលេចធ្លោ ពិសេសគ្រងឈុតនេះពណ៌សនេះទៀតសមណាស់។

១១. នាង Maprang៖ តារាស្រីម្នាក់នេះក៏អស់ទាស់ដែរ ម៉ូតក្នុងឈុតសនេះ មិនណយទេកម្លោះមើលភ្លឹក។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload