លោក​អភិបាលស្រុក​ទឹកផុស​រង​ការចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ថា​បានអនុញ្ញាត​អោយ​ចុង​ចម្លើយ​​ធ្វើ​ផ្ទះ​លើដី​ទំ​ទាស់​ព្រោះ​សមត្ថកិច្ច​ចំរុះ​ទៅ​ឃាត់​គេ​ថា​លោក​អភិបាលស្រុក​អោយធ្វើ​

​ខេត្តកំពង់ឆ្នាំង​៖ ដី​សង់​លំនៅដ្ឋាន​មួយកន្លែង​ជាប់​ស្ថានីយ​ប្រេង នៅក្នុង​ភូមិ​ស្រែ​តា​ជៃ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ដែល​កំពុង​មានទំនាស់​ប្តឹងផ្តល់​គ្នា​នៅក្នុង​សាលាស្រុក​ទឹកផុស​ជាង​២​ខែ​មកហើយ​នោះ ក្នុង​រយះពេល​៣,៤​ថ្ងៃនេះ ត្រូវបាន​ភាគី​ចុង​ចម្លើយ លួច​សាង​សង់ផ្ទះ​ទាំងយប់​ទាំង​ថ្ងៃ ដោយនិយាយ​ថា​លោក ម៉េង ហាក់ អភិបាលស្រុក​អោយធ្វើ ទោះបី​សមត្ថកិច្ច​ចំរុះ​របស់​ស្រុក​ចុះមក​ឃាត់​ក៏​គេ​មិន​ស្តាប់​ដែរ​។​

dsc05095

​រឿងនេះ​លោក ឯល ព្រ​ហ៊ីម ជាដើម​បណ្តឹង នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ បាន​និយាយ​អោយដឹងថា​៖ ដី​ទំនាស់​ទំហំ​១៤,៥០​ម គុណ​និង​៦​ម គឺជា​ដី​កម្ម​សិទ្ធ​របស់គាត់​ដែល​ពីមុន​គាត់​បាន​បរិចាក​ធ្វើជា​ផ្លូវ​អោយ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ដើរ​។​ក្រោយមក​លោក លាង ស៊ុន​ហេង បាន​ទិញ​ដី​នៅ​ខាងក្រោយ​ស្ថានីយ​ប្រេង​របស់គាត់ ហើយ​បានធ្វើ​របង​បិតផ្លូវ​នេះ​រំលោភ​យក​ដី​ដែល​ប្រជាពលរដ្ឋ​ធ្លាប់​ដើរ​ដែលជា​កម្ម​សិទ្ធ​រប​ស់លោក​។ រឿងនេះ​លោក​បានដាក់​ពាក្យបណ្តឹង​ទៅ​សាលាស្រុក​ទឹកផុស​ជាង​២​ខែ​មុន ទាមទារ​យក​ដី​នេះ​វិញ តែ​លោក ម៉េង ហាក់ អភិបាលស្រុក​ទឹកផុស បាន​សម្របសម្រួល​ដោះស្រាយ​ចំនួន​៣​ដង ដោយ​ថា បើ​លោក​ធ្លាប់​អោយ​ដី​នេះ​ទៅ​ប្រជាពលរដ្ឋ​បាន អោយ​លោក​អោយ​ដី​នេះ​ទៅ លោក លាង ស៊ុន​ហេង​ទៅបាន​បុណ្យ​ដូច​តែ​គ្នា​ទេ​តែ​លោក​មិន​ព្រម​។ ក្រោយមក​លោក​អភិបាលស្រុក​បាន​ហាម​មិនអោយ​ភាគី​ទាំង​២​ធ្វើ​អ្វី​លើដី​ទំនាស់ រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​អោយ​ចប់​សិន​។ ដោយឡែក​ចាប់ពី​ថ្ងៃទី​០៩ ខែកញ្ញា​មក លោក លាង ស៊ុន​ហេង បាន​ជួល​ជាង​មក​ធ្វើ​ផ្ទះ​ទាំងយប់​ទាំង​ថ្ងៃ ដោយ​អះអាងថា​លោក​អភិ បាល​ស្រុក​ជា​អ្នក​អោយធ្វើ ទោះបី​លោក​ប្តឹង​សមត្ថកិច្ច​ចំរុះ​ចុះមក​ហាមឃាត់​ក៏​គេ​នៅតែ​លួច​ធ្វើ​ផ្ទះ​បាន​។​

dsc05106
dsc05109

​ចំណែក​ប្រជាពលរដ្ឋ​ជា​សាក្សី​២,៣​នាក់​នៅក្នុង​ភូមិ​ស្រែ​តា​ជៃ​បាន​អះអាងថា ដី​ទំនាស់​នេះ​គឺ​ពិតជា​ដី​កម្ម​សិទ្ធ​របស់លោក ឯល ព្រ​ហ៊ីម ពិតមែន​ដែល​ធ្លាប់​អោយ​ពួកគាត់​ជា​ប្រជាពលរដ្ឋ​ក្នុងភូមិ​ធ្វើជា​ផ្លូវ​ដើរ​តែ​ពេល លោក លាង ស៊ុន​ហេង បិតផ្លូវ​នេះ​ទៅ ទើប​ពួកគាត់​ប្រគល់​ដី​ផ្លូវ​នេះ​អោយ​លោក​ហ៊ីម វិញ​។​
​ទាក់ទង​និង​រឿងនេះ​លោក សួន ថូ មេភូមិ​ស្រែ​តា​ជៃ​បានបញ្ជាក់​តាម​ទូរ​សព្ទ័​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​ក​​ញ្ញា​នេះ​ថា លោក​ធ្លាប់បាន​ចុះហត្ថលេខា​លើ​លិខិត​លក់​ដី​ផ្តាច់​របសលោក បូ ផា ចុះ​ថ្ងៃទី​១៨.១១.២០១០​អោយ​លោក លាង ស៊ុន​ហេង គឺ​ព្រុំប្រទល់​ដី​ទាំង​៤​ទិស​ពុំមាន​ជាប់​ព្រុំប្រទល់​ជាមួយ​ផ្លូវជាតិ​ទេ មានន័យ​
​ថា​ដី​ទំនាស់​នេះ​មិនមែនជា​ដី​លោក លាង ស៊ុន​ហេង ទេ​។​

dsc05089
dsc05107

​រឿងនេះ​ដែរ​លោក គឹម វ​ន្នី អភិបាលរង​ស្រុក​ទឹកផុស ជា​ប្រធាន​ក្រុមចំរុះ​ស្រុក លោក គង់ សំអុល​​អធិការរង​នគរបាល​ស្រុក​ទឹកផុស ជា​អនុប្រធាន​ក្រុមចំរុះ​ស្រុក​បានអោយដឹងថា ពេល​ពួកលោក​ចុះទៅ​ហាម​គាត់​លោក លាង ស៊ុន​ហេង មិនអោយ​សង់ផ្ទះ លោក លាង ស៊ុន​ហេង ពិតជា​បាន​និយាយថា​លោ​​ក​អភិបាលស្រុក អោយធ្វើ​ផ្ទះ​ពិតមែន គឺ​ពេល​ក្រុមចំរុះ​ចុះទៅ​ធ្វើ​កំណត់ហេតុ​ឃាត់​គេ​មិន​ចូលរួម​ប្តិ​ត​មេដៃ​ទេ តែ​គេ​ផ្អាក​ធ្វើ​ផ្ទះ​លុះ​ក្រុមចំរុះ​ចេញទៅ​វិញ​បាត់ គេ​លួច​ធ្វើ​ផ្ទះ​បន្តទៀត​ទាំងយប់​ទាំង​ថ្ងៃ​។​

dsc05884
dsc05885
dsc05111

​ដោយឡែក​លោក ម៉េង ហាក់ អភិបាលស្រុក​ទឹកផុស បានបញ្ជាក់​ជុំវិញ​រឿង​ដី​ទំនាស់​នេះ​ថា សា​​លា​ស្រុក​បាន​ព្យាយាម​សម្របសម្រួល​ដោះស្រាយ​រឿងនេះ​ចំនួន​៣​ដង​រួចមកហើយ តែ​ភាគី​មិនត្រូវ​គ្នា​រឿ​​ង​នេះ​សាលាស្រុក​មាន​សិទ្ធ​សម្របសម្រួល គ្មាន​សិទ្ធ​កាត់​អោយ​ខាង​ណា​ឈ្នះ​ខាង​ណា​ចាញ់​ទេ រឿងនេះ​
​លោក​មិន​បានអោយ​ភាគី​ចុង​ចម្លើយ​ធ្វើ​ផ្ទះ​លើដី​ទំនាស់​នោះទេ ហើយ​រឿងនេះ​មានតែ​លោក ឯល ព្រ​ហ៊ីម ជាដើម​បណ្តឹង​ប្តឹង​បន្តទៅ​តុលាការខេត្ត​បន្តទៀត​ចុះ​។

dsc05896

​ចំណែក​លោក លាង ស៊ុន​ហេង បានអោយដឹងថា លោក​មិនបាន​ឆ្លើយថា​លោក​អភិបាលស្រុក​អោយ​លោក​ធ្វើ​ផ្ទះ​ទេ ហើយក៏​គ្មាន​អ្នកណា​មក​ហាមឃាត់​លោក​មិនអោយ​ធ្វើ​ផ្ទះ​ដែរ គឺ​លោក​ធ្វើ​លើដី​របស់់លោក និង​គេ​មកឃាត់​កុំអោយ​លោក និង​លោក ឯល ព្រ​ហ៊ីម ឈ្លោះ​គ្នា​តែប៉ុណ្ណោះ ៕ ( រិទ្ធិជ័យ )