នាវា​ធំ​បំផុត​លើ​ពិភព​លោក​ជួប​គ្រោះ​ថ្នាក់​លើក​ដំបូង​ ក្រោយ​ដំណើរ​ការ​បាន ​៤ ​ខែ​

នាវាដឹកអ្នកដំណើរធំបំផុតលើពិភពលោក ដែលចាប់ផ្ដើមដំណើរការកាលពីខែ ឧសភា បានជួបឧបទ្ទវហេតុលើកដំបូង បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង ៤ នាក់រងរបួស ។ អ្នកនាំពាក្យភ្នាក់ងារពន្លត់អគ្គិភ័យប្រចាំនាវា Harmony of the Seas និយាយថា ទូកសង្គ្រោះដែលភ្ជាប់ជាមួយនាវា បានរបូតធ្លាក់ នៅពេលនាវាចតក្នុងកំពង់ផែទីក្រុង ម៉ាសី (Marseille) ប្រទេស បារាំង ។

ទូកសង្គ្រោះនោះបានធ្លាក់ពីទីកន្លែងរក្សាទុកទូកមានកម្ពស់ ១០ ម៉ែត្រ ក្នុងពេលដែលមនុស្ស ៥ នាក់កំពុងស្ថិតនៅខាងក្រោម បណ្ដាលឲ្យជនជាតិ ហ្វីលីពីន អាយុ ៤២ ឆ្នាំ ម្នាក់ស្លាប់ ។ ហើយជនរងគ្រោះ គឺជាសមាជិកក្រុមនាវិក ចំណែកមនុស្សពីរនាក់ដែលរងរបួសស្ថិតក្នុងសភាពធ្ងន់ធ្ងរ និងពីរនាក់រងរបួសស្រាល ។

នាវា Harmony of the Seas មានទម្ងន់ ១២ ម៉ឺនតោន បណ្ដោយប្រវែង ៣៦២ ម៉ែត្រ ទទឹង ៦៦ ម៉ែត្រ កម្ពស់ ១៦ ជាន់ អាចផ្ទុកអ្នកដំណើរបាន ៦ ពាន់នាក់ និងនាវិក ២៤០០ នាក់ ដំណើរការដោយក្រុមហ៊ុន Royal Caribbean មានមូលដ្ឋានក្នុងរដ្ឋ វ្លរីដា សហរដ្ឋអាមេរិក ។
នាវា​ធំ​បំផុត​លើ​ពិភព​លោក​ជួប​គ្រោះ​ថ្នាក់​លើក​ដំបូង​ ក្រោយ​ដំណើរ​ការ​បាន ​៤ ​ខែ​

នាវា​ធំ​បំផុត​លើ​ពិភព​លោក​ជួប​គ្រោះ​ថ្នាក់​លើក​ដំបូង​ ក្រោយ​ដំណើរ​ការ​បាន ​៤ ​ខែ​

នាវា​ធំ​បំផុត​លើ​ពិភព​លោក​ជួប​គ្រោះ​ថ្នាក់​លើក​ដំបូង​ ក្រោយ​ដំណើរ​ការ​បាន ​៤ ​ខែ​

នាវា​ធំ​បំផុត​លើ​ពិភព​លោក​ជួប​គ្រោះ​ថ្នាក់​លើក​ដំបូង​ ក្រោយ​ដំណើរ​ការ​បាន ​៤ ​ខែ​

ប្រែសម្រួល៖ kqube
ប្រភព៖ thelocal

  • នាវា​ធំ​បំផុត​លើ​ពិភព​លោក​ជួប​គ្រោះ​ថ្នាក់​លើក​ដំបូង​ ក្រោយ​ដំណើរ​ការ​បាន ​៤ ​ខែ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/14  Category:ជីវិតនិងសង្គម
Tags: