លើក​នេះ​ អាមេរិក​ និង​ កូរ៉េខាងត្បូង​ មាន​វិធានការ​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​ កូរ៉េខាងជើង​

លើក​នេះ​ អាមេរិក​ និង​ កូរ៉េខាងត្បូង​ មាន​វិធានការ​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​ កូរ៉េខាងជើង​

ប្រេសិតពិសេស សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការប្រទេស កូរ៉េខាងជើង លោក សុង គីម (Sung Kim) និងអ្នកដំណាងពិសេស កូរ៉េខាងត្បូង សម្រាប់កិច្ចការសន្តិភាពឧបទ្វីបកូរ៉េ លោក គីម ហុង- យុន (Kim Hong-kyun) បាន ជួបគ្នាក្នុងទីក្រុង សេអ៊ូល ជាកន្លែងដែលអ្នកចរចានុយក្លេអ៊ែរនៃប្រទេសទាំងពីរ ពិភាក្សាអំពីវិធានការដែលត្រូវអនុវត្តចំពោះការសាកល្បងនុយក្លេអ៊ែររបស់ប្រទេស កូរ៉េខាងជើង ។

ក្រសួងការបរទេស កូរ៉េខាងត្បូង បញ្ជាក់ថា សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង បានយល់ស្របគ្នាក្នុងការរក្សាសហប្រតិបត្តិការ ដើម្បីបន្ថែមសម្ពាធ និងទណ្ឌកម្មប្រឆាំងនឹងប្រទេស កូរ៉េខាងជើង ។ ចំណែករដ្ឋមន្ត្រីការពារជាតិ កូរ៉េខាងត្បូង ឲ្យដឹងថា កូរ៉េខាងជើង ប្រហែលកំពុងត្រៀមសាកល្បងគ្រាប់បែកនុយក្លេអ៊ែរមួយគ្រាប់ទៀត ជាអ្វីដែលបង្ហាញថា រដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង កំពុងសាកល្បងទៅលើប្រសិទ្ធភាពនៃការថ្កោលទោសរបស់ប្រទេសមហាអំណាច ។

ស្របពេលនេះ ទីក្រុង ព្យុងយ៉ាង អះអាងថា គ្រាប់បែកដែលសាកល្បងកាលពីថ្ងៃសុក្រសប្ដាហ៍មុន ជាគ្រាប់បែកមានអនុភាពខ្លាំងជាងគ្រាប់បែកដែលសាកល្បងកន្លងមក និងជាបច្ចេកវិទ្យាដែលមានសមត្ថភាពអាចផលិតក្បាលគ្រាប់ ដើម្បីបំពាក់ជាមួយមីស៊ីល និងជាអំណាចដែលអាចលុបបំបាត់ការគំរាមពីសំណាក់គូរប្រជែងទាំងឡាយ ព្រមទាំងអង្គការសហប្រជាជាតិ ។

ប្រភព៖ kqube

  • លើក​នេះ​ អាមេរិក​ និង​ កូរ៉េខាងត្បូង​ មាន​វិធានការ​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​ កូរ៉េខាងជើង​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/14  Category:ជីវិតនិងសង្គម
Tags: