មេការ​សំណង់​និង​កម្មករ​១៧​នាក់​ត្រូវ​ក្រុមហ៊ុន​សំណង់ តាន់ គឹមអេង បោកប្រាស់​ប្រាក់​ពលកម្ម​ធ្វើសំណង់​សិក្សា​៣​កន្លែង​ជាង​១​ម៉ឺន​ដុល្លា​សំណូមរ​ក្រសួង​អប់រំ​ជួយ​ដោះស្រាយ​

​ខេត្តកំពង់ឆ្នាំង​៖ លោក ប៉ិល សារ៉េត មេការ​សំណង់ និង​ប្រជាពលរដ្ឋ​ក្រីក្រ​ជា​កម្មករសំណង់​ចំនួន​១៧​នា ក់ ជា​អ្នកធ្វើ​សាលារៀន​មួយ​ខ្នង​នៅក្នុង​សាលាបឋមសិក្សា​ស្មែ​ត នៅក្នុង​ភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយជ្រុំ ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង បាន​និយាយ​អោយដឹង​នៅ​ល្ងាច​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ នេះ​ថា​៖ ពួកគាត់​បានទទួល​ម៉ៅការ​បន្តធ្វើ​សាលារៀន​មួយ​ខ្នង​ខាងលើ​ពី​ក្រុមហ៊ុន តាន់ គឹមអេង ក្នុង​តំលៃ​ព្រមព្រៀង​១០.៥០០​ដុល្លា ចាប់ធ្វើ​ពីថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ ហើយ​បានធ្វើ​រួចរាល់​នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០ ១៦ តែ​លោក​ប្រធាន​ក្រុមហ៊ុន​បានប្រគល់​ប្រាក់​អោយ​មេការ​សំណង់​បាន​ចំនួន​៥.១០០​ដុល្លា តែប៉ុណ្ណោះ គឺ​នៅ​ខ្វះ​៥.៤០០​ដុល្លា​ទៀត​។

dsc05904

ក្រៅពី​ក្រុមហ៊ុន​បាន​ជំពាក់​ប្រាក់​ម៉ៅការ​និង​ប្រាក់​កម្មករ​ខាងលើនេះ ក្រុមហ៊ុន​នូវ​បានអោយ​លោក​ជា​មេការ​សំណង់​ទិញ​ក្តា​រពុំ​អស់ប្រាក់​១២​លាន​រៀន ដែកគោល​២៤​ម៉ឺន​រៀល និង​ខ្សាច់​ថ្ម​អស់​៤០០​ដុល្លា​ទៀត ប្រាក់​ដែល​ទិញ​សំភា​រះ​ខាងលើនេះ​ក្រុមហ៊ុន​បានប្រគល់​ប្រាក់​អោយ​៧​លាន​រៀល​តែប៉ុណ្ណោះ គឺ​នៅ​ខ្វះ​ប្រាក់​ថ្លៃ​សំភា​រះ​ទាំងនេះ​ចំនួន​៦.៨៤០.០០០​រៀល​ទៀត ( ៦​លាន​ប៉ែតសិប​បួន​ម៉ឺន​រៀល​)​។ នៅក្នុង​រឿងនេះ​ម្ចាស់​ក្តារ​ពុំ​បានមក​កាត់​យក​ម៉ូតូ​១​គ្រឿង​ពី​លោក​ជា​មេជាង​សំណង់ ធ្វើអោយ​លោក​រិត​តែ​ជួប​លំបាក​ក្នុងការ​ធ្វើដំណើរ​ប្រកបមុខរបរ​រកស៊ី​នេះ​ទៀត​។​

dsc05963

​ដោយឡែក​ស្ត្រី​មេម៉ាយ​ក្រីក្រ​ជាក​ម្មការ​នី​សំណង់​២​នាក់​បាន​និយាយ​អោយដឹងថា​៖​ពួកគាត់​មាន​ជីវភាព​ក្រីក្រ​និង​កូនៗ​នៅក្នុង​បន្ទប់​ពី​៤​ទៅ​៥​នាក់ បាន​ខិតខំ​មក​ធ្វើការ​ជា​កម្មករសំណង់​ទាំង​កណ្តាល​ថ្ងៃ​កណ្តាល​ភ្លៀង​រយះពេល​២​ខែ មិន​ទទួលបាន​ថ្លៃឈ្នួល​ពលកម្ម​១​រៀល​ណា​ឡើយ គឺ​មេជាង​នៅ​ជំពាក់​ពួកគាត់​ក្នុង​១​ម្នាក់ៗ​ជាង​១​លាន​រៀល​ទៀត​។ ចំណែក​បុរស​ជា​កម្មករសំណង់​ម្នាក់​បានលើកឡើង​ដែរ​ថា​៖​មេ​​ជាង​នៅ​ជំពាក់​លុយ​ពលកម្ម​គាត់​២​ខែ ជាង​២​លាន​រៀល​ទៀត និង​អ្នក​បើកឡាន​ដឹក​ថ្ម និង​ខ្សាច់​ម្នា​ក់ថា​មេជាង​សំពង់​នៅ​ជំពាក់​លុយ​ថ្លៃ​ថ្ម និង​ខ្សាច់​៤០០​ដុល្លា​តឿ​ត ពួកគាត់​ពិត​ខ្វះខាត​ជីវភាព​ខ្លាំងណាស់​ស្នើសុំ លោក តាន់ គឹមអេង ប្រធាន​ក្រុមហ៊ុន​ជួយ​បើក​លុយ​ពលកម្ម​អោយ​ពួកគាត់​ផង​។​

dsc05955

​ចំណែក​លោក ប៉ិល សារ៉េត ជា​អ្នកម៉ៅការ និង​ជា​មេជាង​សំណង់​បានបញ្ជាក់​អោយដឹងទៀតថា​៖​ក្រៅពី​សំណង់​សាលារៀន​១​ខ្នង​ខាងលើ លោក​និង​កម្មករ​បានធ្វើ​ការិយាល័យ​អប់រំ​ស្រុក​រលាប្អៀរ​១​ខ្នង​អោយ​ក្រុមហ៊ុន តាន់ គឹមអេង នៅ​ជំពាក់​ថ្លៃ​ពលកម្ម​ជាង​២.០០០​ដុល្លា និង​ធ្វើ​ការិយាល័យ​អប់រំ​ស្រុក​កំពង់ត្រឡាច​១​ខ្នង​អោយ​ក្រុមហ៊ុន តាន់ គឹមអេង នៅ​ជំពាក់​ថ្លៃ​ពលកម្ម​ជាង​១.៣០០​ដុល្លា​ទៀត សរុប​ក្រុមហ៊ុន​​តាន់ គឹមអេង នៅ​ជំពាក់​លុយ​ថ្លៃ​សំណង់​អាគារ​ទាំង​៣​កន្លែង​ខាងលើនេះ​សុទ្ធតែ​គំរោង​ថវិកា​របស់​ក្រសួង​អប់រំ និង​ថ្លៃ​សំភា​រះ​គេ​សរុប ចំនួន​១០.៤១០​ដុល្លា​ទៀត​។

dsc05966

បញ្ហា​នេះ​លោក​និង​កម្មករ​ទាំងអស់​ស្នើសុំ​លោក​​ប្រធាន​ក្រុមហ៊ុន តាន់ គឺ​ម​អេង​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង ស្ថាប័ន​ពាក់​ព​ន្ធ័ សម្តេច ហ៊ុន សែន ពិ​សេ សលោក​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា មេត្តាជួយ​ដោះស្រាយ កាត់​ថវិកា​សាងសង់​ពី​ក្រុមហ៊ុន​តាន់ គឹមអេង ជូន​លោក​និង​កម្មករ កម្ម​ការ​នី ក្រីក្រ​ទាំង​ដោយ​ក្តី​អនុគ្រោះ​ផង​។​ ​ដោយឡែក​ភាគី​ក្រុមហ៊ុន​តាន់​គឹមអេង យើង​គ្មាន​លេខ​ទូ​សព្ទ័​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បានទេ តែ​រីក រាយ​បំភ្លឺ​ជូន​ជានិច្ច នៅពេល​ប្រធាន​ក្រុមហ៊ុន​សុំ​បំភ្លឺ​ជុំវិញ​រឿង​ទាំងអស់​ខាងលើនេះ​៕ ( រិទ្ធិជ័យ)