Sandara បង្ហើប​ប្រាប់​ថា CL ធ្លាប់​បាន​ឡើង​ជណ្ដើរ​ជើង ៣៤ ជាន់​ដើម្បី​ជួយ​នាង​ក្នុង​ពេល​រញ្ជួយ​ដី

កាលពីពេលថ្មីៗនេះក្នុងកំពុងពេលមានវត្តមានក្នុងកម្មវិធីទូរទស្សន៍មួយជាមួយនឹងមិត្តរួមក្រុមរបស់ខ្លួនគឺ CL តារាចម្រៀង Sandara សមាជិកវ័យចំណាស់ជាងគេក្នុងក្រុម 2NE1 បានបង្ហើបឲ្យដឹងថានាងធ្លាប់ត្រូវបានមិត្តរួមក្រុមរបស់នាងជួយសង្គ្រោះពេលមានគ្រោះរញ្ជួយដី។

តារាចម្រៀងអាយុច្រើនតែនៅតែក្មេងរូបនេះបានប្រាប់ថា កាលពីឆ្នាំ ២០១១ នៅពេលដែលនាងនិងសមាជិកក្រុមដទៃទៅសម្ដែងនៅជប៉ុន នាងបានជាប់គាំងនៅជាន់ទី ៣៤ នៃអគារសណ្ឋាគារកំឡុងពេលដែលមានគ្រោះរញ្ជួយដី។ នាងបានភ័យស្លន់ស្លោយ៉ាងខ្លាំងនិងបានព្យាយាមទូរសព្ទទៅរកអ្នកជួយតាមរយៈទូរស័ព្ទសណ្ឋាគារ។

តារាស្រីរូបនេះបន្តថា “CL គឺមនុស្សតែម្នាក់គត់ដែលបានលើកទូរសព្ទខ្ញុំនៅពេលនោះ ហើយនាង (CL) បានប្រាប់ខ្ញុំឲ្យរងចាំ ជាងនេះទៅទៀតនាងបានឡើងពីជាន់ក្រោមមកជាន់ទី ៣៤ ដោយជណ្ដើរជើង ខណៈពេលដែលអគារកំពុងរញ្ជួយយ៉ាងខ្លាំង” ។ ចំណែកឯ CL វិញបានបង្ហើយឲ្យដឹងផងដែរថា នៅពេលនោះពួកនាងស្ទើរតែបាត់បង់ជីវិតនៅទីនោះទៅហើយ ប៉ុន្តែជាសំណាងល្អពួកយើងអាចមានសុវត្ថិភាពហើយអាចចុះមកក្រោមជាមួយគ្នាបាន ៕

Sandara បង្ហើប​ប្រាប់​ថា CL ធ្លាប់​បាន​ឡើង​ជណ្ដើរ​ជើង ៣៤ ជាន់​ដើម្បី​ជួយ​នាង​ក្នុង​ពេល​រញ្ជួយ​ដី


  • Sandara បង្ហើប​ប្រាប់​ថា CL ធ្លាប់​បាន​ឡើង​ជណ្ដើរ​ជើង ៣៤ ជាន់​ដើម្បី​ជួយ​នាង​ក្នុង​ពេល​រញ្ជួយ​ដី已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/14  Category:កំសាន្ត
Tags: