ដោយ​សារ​តែ Fan Bingbing មិត្ត​ប្រុស​ត្រូវ​បាត់បង់​តំណែង​តួឯក

តារា​សម្ដែង​ល្បី​ឈ្មោះ​ចិន Fan Bingbing បាន​ទម្លាយ​ឲ្យ​ដឹង​ថា តាម​ការ​ពិត Li Chen មាន​ឱកាស​សម្ដែង​ជា​ប្ដី​របស់​នាង​នៅ​ភាពយន្ត​ថ្មី តែ​នាង​បាន​សុំ​អ្នក​ដឹក​នាំ​រឿង​ដូរ​ចេញ។

 

ដោយ​សារ​តែ Fan Bingbing មិត្ត​ប្រុស​ត្រូវ​បាត់បង់​តំណែង​តួឯក

 

ក្រោយ​សហការ​ជាមួយ​គ្នា​ក្នុង​ភាពយន្ត “Buddha Mountain” ក្នុង​ឆ្នាំ​២០១១ នៅ​ពេល​នេះ​តារា​សម្ដែង​ស្រី Fan Bingbing បាន​មាន​ឱកាស​រួម​ការងារ​ជាមួយ​អ្នក​ដឹក​នាំ​រឿង Feng Xiaogang ម្ដង​ទៀត។ អ្នក​ដឹក​នាំ​ឆ្នើម​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ពេល​ដែល​ខ្លួន​កាន់​សាច់​រឿង​ភាពយន្ត​ “I Am not Pan Jinlian” នៅ​ក្នុង​ដៃ លោក​បាន​គិត​ភ្លាម​ថា​ត្រូវ​អញ្ជើញ Fan Bingbing សម្ដែង​ក្នុង​រឿង​នេះ។ រីឯ​តួ​ឯក​ប្រុស​វិញ លោក​ប្រគល់​ឲ្យ Li Chen មិត្ត​ប្រុស​របស់​នាង។ យ៉ាងណាក៏ដោយ ស្រី​ស្អាត​វ័យ​៣៥​ឆ្នាំ​បាន​បដិសេធ​គំនិត​មួយ​នេះ​ដែល​មូលហេតុ​ធ្វើ​ឲ្យ Li Chen ត្រូវ​ធ្លាក់​ពី​តួ​ឯក​មក​តួ​បន្ទាប់បន្សំ​វិញ។

 

ដោយ​សារ​តែ Fan Bingbing មិត្ត​ប្រុស​ត្រូវ​បាត់បង់​តំណែង​តួឯក

 

មាន​វត្តមាន​ក្នុង​សន្និសីទ​កាសែត​មហោស្រព​ភាពយន្ត​អន្តរជាតិ Tonronto តួ​រឿង “មហិច្ឆតា​អ៊ូម៉ីនាង” បាន​បកស្រាយ​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​នាង​​មិន​ចង់​ឲ្យ​មិត្ត​ប្រុស​ដើរ​តួ​ឯក។ “ខ្ញុំ​មិន​ចង់​ឲ្យ​គាត់​លេង​រឿង​នេះ​ដោយ​សារ​នៅ​ពេល​នោះ មនុស្ស​ជា​ច្រើន​នឹង​និយាយ​ថា​ពួក​ខ្ញុំ​យក​មនោសញ្ចេតនា​ផ្ទាល់​ខ្លួន​មក​ទាក់ទាញ​ចំណាប់​អារម្មណ៍។ ណាមួយ ខ្ញុំ និង​គាត់​មិន​ទាន់​បាន​រៀបការ​ជាមួយ​គ្នា​ផង បើ​ដើរ​តួ​ប្ដី​ប្រពន្ធ​លែងលះ​គ្នា​ដូច​ជា​មិន​សូវ​សម”។ តារា​កើត​ឆ្នាំ​១៩៨១រៀបរាប់៕

 

ដោយ​សារ​តែ Fan Bingbing មិត្ត​ប្រុស​ត្រូវ​បាត់បង់​តំណែង​តួឯក

ដោយ​សារ​តែ Fan Bingbing មិត្ត​ប្រុស​ត្រូវ​បាត់បង់​តំណែង​តួឯក

ដោយ​សារ​តែ Fan Bingbing មិត្ត​ប្រុស​ត្រូវ​បាត់បង់​តំណែង​តួឯក

ដោយ​សារ​តែ Fan Bingbing មិត្ត​ប្រុស​ត្រូវ​បាត់បង់​តំណែង​តួឯក

ដោយ​សារ​តែ Fan Bingbing មិត្ត​ប្រុស​ត្រូវ​បាត់បង់​តំណែង​តួឯក

ដោយ​សារ​តែ Fan Bingbing មិត្ត​ប្រុស​ត្រូវ​បាត់បង់​តំណែង​តួឯក

ដោយ​សារ​តែ Fan Bingbing មិត្ត​ប្រុស​ត្រូវ​បាត់បង់​តំណែង​តួឯក

 

ចុចអាន៖បែក​ធ្លាយ​រូប​ភាព​សិចស៊ី​របស់ Shu Qi កាល​នៅ​ថត​រឿង “កូន​ជ្រូក”

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖zing