ដឹង​ឈ្មោះក្នុង​បញ្ជីជាតិ នាយ ចឺម ថាម៉េចទេ?

សម្រាប់​តារា​កំប្លែង​វ័យ​ក្មេង​​មួយ​រូប​នៅ​ក្នុង​ក្រុម​របស់​លោកតា​ វ៉ិចទ័រ​ ទស្សនិកជន ​និង​សិល្បករ​តែង​​​និយម​ហៅ​ថា នាយ ចឺម នោះ​ ដោយឡែកឈ្មោះ​ពិត​ប្រាកដ​ក្នុង​បញ្ជី​ជាតិ​យ៉ាង​ណា​ មនុស្ស​មួយ​ចំនួន​ធំ​អាច​នៅ​មិន​ទាន់​បាន​ដឹង។

 

ដឹង​ឈ្មោះក្នុង​បញ្ជីជាតិ នាយ ចឺម ថាម៉េចទេ?

 នាយ​ចឺម កាល​ថ្ងៃ​ក្រុង​ពាលីភាពយន្ត​ខ្នាត​ធំ របស់​ផលិតកម្ម​រ៉ុក (Rock)

 

ក្នុង​ឱកាស​ជួប​ក្រុម​ការងារ​ Sabay​ ថ្ងៃ​ក្រុង​ពាលី​ភាពយន្ត​ខ្នាត​ធំ​របស់​ ផលិតកម្ម​រ៉ុក(Rock)​ នាយ​ ចឺម ប្រាប់​ថា​ នាយ​មាន​ឈ្មោះ​ពិត​ប្រាកដ សុខ មេសា។ ដើម្បី​ជា​ភាព​ងាយ​ស្រួល​ក្នុង​​ការ​ហៅ និង​កំណត់​ចំណាំ​ក្នុង​​វិស័យ​សិល្បៈ​ សុខ មេសា ក៏​បាន​សម្រេច​ចិត្ត​ដាក់​ឈ្មោះ​ថា នាយ ចឺម​ តាំង​ពី​ចូល​សិល្បៈដំបូងមក​ម៉្លេះ។ តោះ​មក​ស្តាប់​ការ​បកស្រាយ​ពី នាយ ចឺម ខាង​ក្រោម៖

 

 

អត្ថបទ៖ ថា ម៉ាលីដា