ទន្លេ​ឈាម ជន់​លិច​រាជធានី​ដាក្កា ប្រទេស​បង់ក្លាដែស គួរ​ឲ្យ​ភ្ញាក់​ផ្អើល

ភ្លៀង​ធ្លាក់​ខ្លាំង លាយ​លំ​ជា​មួយ​នឹង ការ​បូជា​សត្វ នៅ​ទូទាំង​ទីក្រុង បាន​បង្កើត​ជា​ទិដ្ឋភាព​ដ៏​ចម្លែក និង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត នៅ​ឯ​រាជធានី​ដាក្កា ប្រទេស​បង់ក្លាដែស។

 

ទន្លេ​ឈាម ជន់​លិច​រាជធានី​ដាក្កា ប្រទេស​បង់ក្លាដែស គួរ​ឲ្យ​ភ្ញាក់​ផ្អើល

 

ពិធីបុណ្យ​បូជា​យញ្ញ «Eid al-Adha» ឬ «Sacrifice Feast» កាល​ពី​ព្រឹក ថ្ងៃ​អង្គារ ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ បាន​ចាប់​ផ្ដើម​ជា​មួយ​នឹង​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង រហូត​ដល់​ពេល​ល្ងាច។ បើ​ទោះ​បី​ជា​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ដូច​ការ​ព្យាករណ៍​ទុក​ក្តី ប៉ុន្តែ​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ដាក្កា នៅ​តែ​ធ្វើ​ការ​អធិស្ឋាន និង​បូជា​សត្វ​របស់​ពួក​គេ​ដដែល។

 

ដោយ​សារ​តែ​ទឹក​ភ្លៀង​បាន​បង្អុរ​ចុះ​នៅ​លើ​ដង​ផ្លូវ និង​ជន់​លិច​នៅ​តាម​តំបន់​ជា​ច្រើន ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​បាន​សម្លាប់​សត្វ​ដើម្បី​បូជា​យញ្ញ បណ្តាល​ឲ្យ​ទឹក​ភ្លៀង និង​ឈាម​លាយ​លំ​គ្នា បង្កើត​បាន​ជា​ទន្លេ​ឈាម និង​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត នៅ​ទូទាំង​រាជធានី​ដាក្កា តែ​ម្តង។

 

ទន្លេ​ឈាម ជន់​លិច​រាជធានី​ដាក្កា ប្រទេស​បង់ក្លាដែស គួរ​ឲ្យ​ភ្ញាក់​ផ្អើល

 

ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​រិះ​គន់​យ៉ាង​ខ្លាំង ទៅ​លើ​សាជីវកម្ម​ទីក្រុង ចំនួន​២ ដែល​មាន​បន្ទុក​ក្នុង​ការ​លាង​សម្អាត​កាក​សំណល់​ថ្វាយ​យញ្ញ។ មនុស្ស​ជា​ច្រើន​បាន​និយាយ​ថា ឧប្បត្តិហេតុ​នេះ​បាន​បង្ហាញ​ពី​ភាព​បរាជ័យ​របស់​សាជីវកម្ម​ទីក្រុង ទៅ​លើ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក និង​មិន​បាន​យក​ចិត្ត​ទុក​ដាក់ មុន​ពេល​ពិធី​បុណ្យ Eid មក​ដល់។

 

គួរ​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​ប្រហែល ៧ និង ៣០​នាទី​ព្រឹក ថ្ងៃ​អង្គារ ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ដាក្កា​ជា​ច្រើន បាន​នាំ​គ្នា​កាប់​សម្លាប់​សត្វ នៅ​តាម​ដង​ផ្លូវ និង​កន្លែង​សមរម្យ​របស់​ពួក​គេ នៅ​ក្នុង​តំបន់​ជា​ច្រើន ក្នុង​នោះ​រួម​មាន Mohammadpur, Mirpur, Shyamoli, Uttara, Dhanmondi និង Niketon ផង​ដែរ៕

 

ទន្លេ​ឈាម ជន់​លិច​រាជធានី​ដាក្កា ប្រទេស​បង់ក្លាដែស គួរ​ឲ្យ​ភ្ញាក់​ផ្អើល

 

ទន្លេ​ឈាម ជន់​លិច​រាជធានី​ដាក្កា ប្រទេស​បង់ក្លាដែស គួរ​ឲ្យ​ភ្ញាក់​ផ្អើល

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ dhakatribune