iOS 10 បើកអោយធ្វើការអាប់ដេតយប់នេះហើយ! នេះជាកំណែអាប់ដេតដ៏ធំបំផុតដែលអ្នកគួរប្រើប្រាស់

ជាការពិតណាស់ ប្រព័ន្ធប្រតិបត្តិការណ៍ iOS ពីមួយជំនាន់ ទៅមួយជំនាន់ គឺមិនសូវ ខុសគ្នាច្រើន នោះទេ ជាក់ស្តែង បច្ចុប្បន្ន iOS 7 នៅអាច ប្រើប្រាស់បាន ធម្មតា ដោយយើងមិន មានអារម្មណ៍ ថាហួសសម័យឡើយ។ យ៉ាងណាមិញនៅក្នុង កំណែអាប់ដេត iOS 10 នេះ ក្រុមហ៊ុន Apple បានធ្វើការ ដុសខាត់ នឹងបន្ថែមនូវ មុខងារថ្មីៗ ជាច្រើន ដែលអ្នក ទាំងអស់គ្នា គប្បីធ្វើការ សិក្សាស្វែងយល់ និងធ្វើការអាប់ដេត នៅយប់ នេះទៅ ដើម្បីទទួលបាន បទពិសោធន៍ កាន់តែពិសេស ជាមួយនឹង ឧបករណ៍ Apple។

នេះជាលក្ខណៈពិសេសធំៗ របស់ iOS 10 ដែលវាមានភាព ពិសេស និងប្លែកពីប្រព័ន្ធ ប្រតិបត្តិការណ៍ មុនៗ៖

  • ដោះសោរទូរស័ព្ទ ដោយគ្រាន់តែលើកទូរស័ព្ទឡើង ប៉ុណ្ណោះ មិនចាំបាច់ចុច អ្វីឡើយ (សម្រាប់ iPhone 6s/ 6s Plus, iPhone SE និង iPhone ស៊េរីក្រោយ)
  • បើកចូលកាមេរ៉ាលឿនជាងមុន ដោយគ្រវាសដៃពី ឆ្វេងមកស្តាំ
  • ចាប់សម្គាល់រូបភាព ដោយស្គាល់មុខមនុស្ស និងទីតាំង ហើយរៀបចំទុកម្តុំ
  • អាចលុបកម្មវិធីដែលបានតម្លើងមក ដោយផ្ទាល់ពីក្រុមហ៊ុន Apple
  • 3D Touch អាចប្រើនៅលើ Control Center បាន
  • ក្តារចុចថ្មី ដែលអាចវាយពីរភាសាព្រមគ្នា បានល្អ និងងាយស្រួល ជាងមុន
  • ពេលនរណាផ្ញើវេបសាយអ្វីមួយដល់អ្នក នៅក្នុងសារ វានឹងបង្ហាញ Preview ខ្លីៗ ដោយមិនចាំបាច់ ពិបាកទៅបើក មើលទេ
  • កម្មវិធី Siri ឥលូវអាចប្រើប្រាស់ ជាមួយកម្មវិធីដែលតម្លើងផ្សេង ចេញពី Appstore (3rd Party)។
  • កម្មវិធី Apple Music មានបន្ថែម បារ៉ូលចម្រៀង ដែលអាចអោយអ្នក ស្តាប់តន្ត្រីបាន។

ជាការពិតណាស់ ប្រសិនបើអ្នកមិនកំពុងតែប្រើប្រាស់ ឧបករណ៍ Jailbreak រឺក៏ Jailbreak ហើយ តែមិនសូវឧស្សាហ៍ ប្រើប្រាស់ វានោះទេ ពួកយើង សូមណែនាំ អោយអ្នក ទាំងអស់គ្នា តម្លើងទៅ ប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិ ការណ៍ iOS 10 នៅយប់ នេះទៅ ដើម្បីទទួលបាន បទពិសោធន៍ថ្មី មួយទៀត ពី Apple។ វាមិនត្រឹម តែមានមុខងារ ថ្មីច្រើនទេ ក៏ប៉ុន្តែផ្ទាំង Lock Screen Home Screen, កាយវិការ បិទបើក កម្មវិធី គឺថ្មីទាំងអស់ ដែលធ្វើ អោយយើង កាន់តែមាន ភាពស្និទស្នាល ជាងមុនជាមួយ ឧបករណ៍ iDevice របស់យើង។

សូមបញ្ជាក់ផងដែរថា អ្នកទាំងអស់គ្នា នឹងទទួលបានសារអាប់ដេតនេះ នៅចន្លោះម៉ោង 12:00 រំលងអាធ្រាត នេះហើយ។

ប្រភព៖ cambo-report


iOS 10 បើកអោយធ្វើការអាប់ដេតយប់នេះហើយ! នេះជាកំណែអាប់ដេតដ៏ធំបំផុតដែលអ្នកគួរប្រើប្រាស់

មេរោគថ្មីកំពុងវាយប្រហារពេញ Facebook តែមានវិធីការពារ

iOS 10 បើកអោយធ្វើការអាប់ដេតយប់នេះហើយ! នេះជាកំណែអាប់ដេតដ៏ធំបំផុតដែលអ្នកគួរប្រើប្រាស់

អ្នកប្រើប្រាស់ Note7 អាចអញ្ជើញមកចុះឈ្មោះប្តូរយក Note7 មួយគ្រឿងថ្មីនៅថ្ងៃ ១២ កញ្ញានេះ!