Facebook​ ​សហការ​នឹង​សារព័ត៌មាន​ធំ​ៗ​ ​លុប​ព័ត៌មាន​ក្លែងក្លាយ

Facebook Inc និង Twitter Inc​ ​បាន​ព្រមព្រៀងគ្នា​ជា​មួយ​សារព័ត៌មាន​ធំៗ​ ​និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ប្រមាណ​ ​៣០​ ​ដើម្បី​ធ្វើ​យុទ្ធនាការ​លុប​បំបាត់​ព័ត៌មាន​ក្លែងក្លាយ​ពី​បណ្ដាញ​សង្គម។

 

Facebook​ ​សហការ​នឹង​សារព័ត៌មាន​ធំ​ៗ​ ​លុប​ព័ត៌មាន​ក្លែងក្លាយ

រូបភាពផ្តល់សិទ្ធដោយ Reuters

 

យុទ្ធនាការ​នេះ​គឺ​ដើម្បី​លើក​កម្ពស់​គុណភាព​ ​ក៏​ដូច​ជា​ភាព​ច្បាស់លាស់​នៃ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ ​ខណៈ​ដែលសព្វថ្ងៃមានអ្នក​ប្រើ Facebook ប្រមាណជាង ១ ពាន់លាននាក់ក្នុងមួយខែ និង​អ្នក​ប្រើ Twitter ១៤០លាននាក់ រាងរាល់ថ្ងៃបាន​ទទួល និង​ចែករំលែកព័ត៌មានមិនត្រឹមត្រូវ។

 

​ក្រុមហ៊ុន​មេ​របស់​ ​Google​ ​គឺ​ ​Alphabet Inc’s​ ​ជា​អ្នក​ជ្រោមជ្រែង​ខ្លាំង​បំផុត​ ​ដោយ​ពួក​គេ​នឹង​បង្កើត​បច្ចេកវិទ្យា​កូដ​ពិសេស​ ​ដែល​អាច​វិភាគ​នូវ​អក្ខរាវិរុទ្ធ​ ​ក៏​ដូច​ជា​ប្រភេទ​ព័ត៌មាន​ពិត​ឬ​ក្លែងក្លាយ ហើយ​បច្ចេកវិទ្យា​ទាំង​នោះ​អាច​នឹង​ចាប់​ដំណើរការ​ពី​ខែ​តុលា​ ​នេះ​តទៅ។

 

ចំពោះសមាជិក​សំខាន់​នៃ​យុទ្ធនាការ​នេះ​មាន​ដូចជា​ ​ New York Times, Washington Post, BuzzFeed News, Agence France-Presse និង CNN៕

 

អាន​បន្ត​ ​៖​ អាប់ដេតឡើង iOS 10 ពុម្ព​អក្សរ​ខ្មែរ​​លែង​បាត់​ដៃ​ជើង

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​reuters