មើល​វីដេអូ​នេះ​នឹង​ដឹងថា​ iOS 10 ធ្វើ​ឲ្យ​ iPhone អ្នក​លឿន​ជាង​មុន​ឬ​អត់

ត្បិត​ថា​ iOS 10 បាន​បញ្ចេញ​ឲ្យ​ដំឡើង​ជា​ផ្លូវ​ការ​ប៉ុន្តែ​​មាន​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​នៅ​ស្ទាក់​ស្ទើរ​ចិត្ត​ដោយ​មិន​ដឹង​ថា​ iOS ជំនាន់​ថ្មី​នេះ​ នឹង​ធ្វើ​ឲ្យ​ទូរសព្ទ​ដំណើរ​ការ​លឿន​ជាង​មុន​ ឬ ក៏​យឺត​ជាង​មុន។

 

វីដេអូ​ខាង​ក្រោម​នឹង​បក​ស្រាយ​ចម្ងល់​មួយ​នេះ៖

 

 

​​តាម​រយៈ​វីដេអូ​ខាង​លើ​ឃើញ​ថា​ល្បឿន​ដំណើរ​ការ​​រវាង iPhone ដើរ​ដោយ​​​ iOS 10 និង iPhone ដើរ​ដោយ​​ iOS 9.3.5 មិន​មាន​ភាព​ខុស​គ្នា​ខ្លាំង​ប៉ុន្មាន​ឡើយ។ មាន​ចំណុច​ខ្លះ​ iOS 10 ដើរ​លឿន​ជាង​ ឯ​ចំណុច​ខ្លះ​ទៀត​ iOS 9.3.5 ដំណើរ​ការ​បាន​លឿន​ជាង ប៉ុន្តែ​តាម​ការ​ប្រៀប​ធៀប​ឃើញ​ថា​​ Animation លើ iOS 10 ហាក់​មាន​ភាព​រលូន​ជាង​​ iOS 9.3.5។

 

ក្រោយ​ពី​ទស្សនា​វីដេអូ​ខាង​លើ​រួច​ តើ​អ្នក​នឹង​មាន​គម្រោង​ដំឡើង​ទៅ​កាន់​ iOS ជំនាន់​ចុង​ក្រោយ​ឬ​ទេ?​

 

​ចុច​អាន៖ អាប់ដេតឡើង iOS 10 ពុម្ព​អក្សរ​ខ្មែរ​​លែង​បាត់​ដៃ​ជើង

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ YouTube