លទ្ធផល Champions League យប់មិញ Barcelona បំបាក់ Celtic ៧-០ ខណៈ PSG បានត្រឹមស្មើ់ជាមួយ Arsenal (មានវីដេអូ)

អឺរ៉ុប៖ ការប្រកួតបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប ឬ UEFA Champions League បានចាប់ផ្តើមការប្រកួតដំបូងហើយ កាលពីយប់មិញនេះ ។ ក្នុងនោះការប្រកួតមាន ៤ពូល ចែកជា៨ប្រកួត ប៉ុន្តែគូប្រកួតដែលគួរឲ្យចាប់អារម្មណ៍ជាងគេនោះ គឺពូលA ដែលជាការប្រកួតរវាង ក្លិបកាំភ្លើងធំ Arsenal និង ក្លិបជើងឯកបារាំង PSG និងមួយទៀត ជើងខ្លាំងរបស់អេស្ប៉ាញ Barcelona ប៉ះជាមួយ Celtic ក្នុងពូលC ។

លទ្ធផលក្នុងពូលA កាលពីយប់មិញ PSG ដែលជាក្រុមម្ចាស់ផ្ទះ បានត្រឹមស្មើជាមួយ ក្រុមភ្ញៀវ Arsenal ក្នុងលទ្ធផល ១-១ ។ មួយគ្រាប់របស់ PSG កើតឡើងតាំងពីនាទីដំបូងមកម្លេះ ដោយកីឡាករ Edinson Cavani ចំនែកឯ Arsenal វិញ រកគ្រាប់តាមស្មើដោយកីឡាករ Alexis Sanchez នៅនាទី៧៨។

គួររំលឹកផងដែរថា ការប្រកួតរវាងក្រុមទាំង២ បានបញ្ចប់ទៅ ដោយមានបញ្ហាបន្តិចបន្តួច ដោយសារសមាជិកក្នុងក្រុមទាំង២ សុទ្ធសឹងតែទទួលបានកាតក្រហមដូចគ្នា ដែលកីឡាករ Oliver Giroud របស់ Arsenal និង Marco Verratti របស់ PSG ទទួលបានកាតក្រហមនៅនាទី៩០ ដូចគ្នា។ ដូច្នេះបញ្ចប់ការប្រកួត ក្រុមទាំង២ បានត្រឹមចែកគ្នាម្នាក់ ១ពិន្ទុ រៀងៗខ្លួនតែប៉ុណ្ណោះ ។   

ក្រលេកមកមើល ពូលC វិញម្តង ក្លិបជើងឯកប្រចាំប្រទេសអេស្ប៉ាញ Barcelona បន្ទាប់ពីទទួលបរាជ័យក្នុងលីករួចមក ឥឡូវនេះ ពួកគេបានស្តារកិត្តិយសឡើងវិញ ដោយបានបំបាក់ ក្លិប Celtic ក្នុងលទ្ធផល ៧-០ យ៉ាងចាស់ដៃ កាលពីយប់មិញ។

៧គ្រាប់របស់ Barcelona កើតចេញពីការស៊ុតបញ្ចូលទី ពីកីឡាករចំនួន៤រូប ក្នុងនោះមានដូចជា Messi ៣គ្រាប់ម្នាក់ (Hatrick) Luis Suarez ២គ្រាប់ Inesta ១គ្រាប់ និងគ្រាប់បាល់ Free Kick ដ៏អស្ចារ្យរបស់ Neymar មួយគ្រាប់។ លទ្ធផលនេះ បានធ្វើឲ្យ Celtic ដែលស្ថិតក្រោមការដឹកនាំដោយ គ្រូបង្វឹកលោក Brenden Roger អាម៉ាស់មុខយ៉ាងខ្លាំង។

គួរបញ្ជាក់ផងដែរថា Celtic ក៏មានឱកាសស៊ុតបាល់ពិន័យប៉េណាល់ទីផងដែរ ប៉ុន្តែត្រូវអ្នកចាំទី Ter Stegen ជួយសង្គ្រោះបាន ធ្វើឲ្យ Celtic ត្រលប់ទៅផ្ទះវិញដោយគ្មានគ្រាប់បាល់ និងគ្មានពិន្ទុ ៕

គួរបញ្ជាក់បន្ថែមទៀតផងដែរថា ក្នុងពូលC យប់មិញមានតែមួយប្រកួតប៉ុណ្ណោះ ដោយសារការប្រកួតរវាងក្រុម Man City និង Moenchengladbach ត្រូវពន្យាពេល ដោយសារបញ្ហាអាកាសធាតុមិនអំណោយផល។ ដូច្នេះការប្រកួតនឹងត្រូវលើកទៅប្រកួតនៅយប់នេះវិញ៕ 

លទ្ធផលនៃការប្រកួត UEFA Champion League យប់មិញ៖

ទស្សនាវីដេអូ Highlights នៃការប្រកួតសំខាន់ៗ៖

ប្រភព៖ | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត