ថៃរកឃើញផ្លែស្វាយខ្មែរមានមេរោគ និងផ្អាកឲ្យមានការនាំចូល

ផ្លែស្វាយ​កែវ​រមៀត​ដែល​ប្រជាពលរដ្ឋ​ និង​អាជីវករ​ខ្មែរ​តែង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ថៃ​ តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ​ ខេត្ត​ប៉ៃលិន​នោះ​ ត្រូវ​បាន​ខាង​ភាគី​ថៃ​ពិនិត្យ​រក​ឃើញ​ថា​ មាន​មេរោគ​បាក់តេរី​ និង​មេរោគ​ប្រភេទ​ផ្សិត​នៅ​ក្នុង​ផ្លែ​ ហើយ​ភាគី​ថៃ​ក៏​បាន​សម្រេច​ផ្អាក​ឲ្យ​មានការ​នាំ​ចូល​ កាលពី​ថ្ងៃ​ទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ ព្រមទាំង​បាន​ទាមទារ​ឲ្យ​ខាង​ភាគី​ខ្មែរ​ត្រួតពិនិត្យ​គុណភាព​ផ្លែស្វាយ​ទាំងនោះ​ជា​មុន​សិន​ ។​

ថៃរកឃើញផ្លែស្វាយខ្មែរមានមេរោគ និងផ្អាកឲ្យមានការនាំចូល

​កាលពី​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ ក្រុម​ប្រជាពលរដ្ឋ​ និង​អាជីវករ​ចំនួន​ជាង​៥០​នាក់​ បាន​នាំ​គ្នា​មក​ជួបជុំ​នៅ​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​ ដើម្បី​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​រក​ដំណោះស្រាយ​សម្របសម្រួល​ជាមួយ​ភាគី​ថៃ​ បាន​នាំ​ចេញ​ផ្លែស្វាយ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ​ដូន​ពេល​មុន​ ។​

ថៃរកឃើញផ្លែស្វាយខ្មែរមានមេរោគ និងផ្អាកឲ្យមានការនាំចូល

​ប្រភព​ពី​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​ បាន​ឲ្យ​ដឹង​ថា​ មន្ទីរ​បាន​ធ្វើ​របាយការណ៍​អំពី​ករណី​ថៃ​សម្រេច​ផ្អាក​ការ​នាំ​ចូល​ផ្លែស្វាយ​ពី​កម្ពុជា​ទៅ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​រួច​ហើយៗ​ខាង​អាជ្ញាធរ​ខេត្ត​ក៏​បាន​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ដើម្បី​ជួប​ពិភាក្សា​រក​ដំណោះស្រាយ​ជាមួយ​ខាង​ភាគី​ថៃ​ នៅ​ថ្ងៃ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០១៦​នេះ​ដែរ​ ។​

ថៃរកឃើញផ្លែស្វាយខ្មែរមានមេរោគ និងផ្អាកឲ្យមានការនាំចូល

​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ខាង​ភាគី​ថៃ​បាន​ពិនិត្យ​ឃើញ​ថា​ ផ្លែស្វាយ​របស់​ខ្មែរ​យើង​ដែល​នាំ​ចេញ​ទៅ​កាន់​ប្រទេស​គេ​នោះ​ មាន​បញ្ហា​មិន​ប្រក្រតី​៣​យ៉ាង​ គឺ​ ៖​ ១-​មាន​សត្វល្អិត​មួយ​ចំនួន​នៅ​ក្នុង​គ្រាប់ស្វាយ​,​ ២-​មាន​មេរោគ​បាក់តេរី​នៅ​ក្នុង​ផ្លែស្វាយ​ និង​៣-​មាន​មេរោគ​ប្រភេទ​ផ្សិត​នៅ​ក្នុង​ផ្លែស្វាយ​ ។​ ដូច្នេះ​ហើយ​ ទើប​ខាង​ភាគី​ថៃ​បាន​ស​ម្រេ​រ​ច​ផ្អាក​ឲ្យ​មានការ​នាំ​ចូល​ និង​ទាមទារ​ឲ្យ​ខាង​ភាគី​ខ្មែរ​យើង​ធ្វើការ​ពិនិត្យ​គុណភាព​ផ្លែស្វាយ​ឲ្យ​បាន​ត្រឹមត្រូវ​សិន​មុន​ធ្វើការ​នាំ​ចេញ​ ៕​

Related