Luis Figo ​​ថា​ Ronaldo ​មិន​មែន​ជា​កីឡាករ​ល្អ​បំផុត​របស់​ព័រទុយហ្គាល់

Luis Figo ​អតីត​ខ្សែ​បម្រើ​ស្លាប​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ ​​ជឿ​ថា​ Cristiano Ronaldo ​របស់​ក្លឹប​ Real Madrid ​មិន​មែន​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​​​ក្រុម​ព័រទុយហ្គាល់​នោះ​ទេ ហើយ​កីឡាករ​ដែល​ល្អ​បំផុត​គឺ Eusebio។

 

Luis Figo ​​ថា​ Ronaldo ​មិន​មែន​ជា​កីឡាករ​ល្អ​បំផុត​របស់​ព័រទុយហ្គាល់

Luis Figo ​អតីត​ប្រធានក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​

 

Ronaldo ​​ឈ្នះ​ពាន​ Ballon d”Or ៣​ដង និង​ជួយ​ឲ្យ​ព័រទុយហ្គាល់​លើក​ពាន UEFA Euro 2016 ខណៈ​ដែល​​​អតីត​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​  Eusebio ​​ដែល​ទទួល​មរណភាព​អាយុ​៧១​ឆ្នាំ កាល​ឆ្នាំ​២០១៤ ​ធ្លាប់​ឈ្នះ​ Ballon d’Or ​១​ដង និង​ជួយ​ព័រទុយហ្គាល់​​បាន​លេខ​៣​ពាន FIFA World Cup ​១ដង​ កាល​ឆ្នាំ​១៩៦៦។

 

Luis Figo ​​ថា​ Ronaldo ​មិន​មែន​ជា​កីឡាករ​ល្អ​បំផុត​របស់​ព័រទុយហ្គាល់

Cristiano Ronaldo ប្រធានក្រុមព័រទុយហ្គាល់បច្ចុប្បន្ន

 

Figo ដែល​ធ្លាប់​ឈ្នះ​ពាន Ballon d’Or ១​ដង​កាល​ឆ្នាំ​២០០០ ​បាន​ប្រាប់​ដល់ AS ថា៖ “ខ្ញុំ​គោរព​ Ronaldo ហើយ​ខ្ញុំ​រីករាយ​ពេល​ឃើញ​គាត់​សម្រេច​បាន​ជោគជ័យ។ គាត់​កាន់​តែ​ខ្លាំង​ឡើងៗ​រាល់​ឆ្នាំ។ គាត់​កំពុង​បង្កើត​ប្រវត្តិសាស្ត្រ​បាល់ទាត់។ ប៉ុន្តែ​​ទោះបី​ខ្ញុំ​មិន​ដែល​ឃើញ​ Eusebio ​​ខ្ញុំ​​​​ជ្រើស​រើស​គាត់​​ជា​កីឡាករ​លេខ​១ សម្រាប់​រឿង​គ្រប់​យ៉ាង សម្រាប់​​ក្ដី​​ស្រលាញ់​ដែល​គាត់​បង្ហាញ​ខ្ញុំ ​មិត្តភាព និង​ដំបូន្មាន​ល្អៗ។ គ្រប់​គ្នា​ នឹង​និយាយ​ថា​​ខ្ញុំ​និយាយ​ដូច​នេះ​ ព្រោះ​​មូលហេតុ​នេះ​ មូល​ហេតុ​នោះ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​ការ​គោរព។ គ្រប់​គ្នា​​បង្កើត​ប្រវត្តិសាស្ត្រ​ក្នុង​ពេល​​វេលា​រៀងៗ​ខ្លួន”។

 

Luis Figo ធ្លាប់​លេង​ឲ្យ​ក្រុម​ FC Barcelona ​ចន្លោះ​ឆ្នាំ​១៩៩៥-២០០០ ​​សរុប​២៤៩​ប្រកួត ស៊ុត​បាន​៤៥​គ្រាប់ និង​ធ្លាប់​លេង​ឲ្យ​ក្រុម​ Real Madrid ​ចន្លោះ​ឆ្នាំ​២០០០-២០០៥ ​សរុប​២៣៩​ប្រកួត ស៊ុត​បាន​​៥៧​គ្រាប់​ផង​ដែរ មុន​ចាក​ចេញ​ទៅ​ក្រុម Inter Milan របស់​អ៊ីតាលី​​បន្ត៕

 

Luis Figo ​​ថា​ Ronaldo ​មិន​មែន​ជា​កីឡាករ​ល្អ​បំផុត​របស់​ព័រទុយហ្គាល់

 

Luis Figo ​​ថា​ Ronaldo ​មិន​មែន​ជា​កីឡាករ​ល្អ​បំផុត​របស់​ព័រទុយហ្គាល់

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Goal