Aaron Kwok នាំមិត្តស្រីដើរលេងកណ្តាលអធ្រាត្រ

6 Videos


តាមប្រភពបណ្តាញព័ត៌មានហុងកុងបានឲ្យដឹងថា កាលពីរាត្រីថ្ងៃទី ១០ ខែកញ្ញា ពាក់កណ្តាលអធ្រាត្រ ឆ្លងចូលថ្ងៃទី ១១ ខែកញ្ញា នេះលោក គួក ហ៊្វូឆឹង ហៅ (Aaron Kwok) ស្ថិតក្នុងម៉ូដសក់ពណ៌ផ្កាឈូកចាស់ បានបង្ហាញខ្លួននៅក្នុងចំណតរថយន្ត Causeway Bay នាទីក្រុងហុងកុង ។

Aaron Kwok នាំមិត្តស្រីដើរលេងកណ្តាលអធ្រាត្រ

នៅពេលលោកចេញពីជណ្តើរយន្ត គឺមានការប្រុងប្រយ័ត្នណាស់ដោយបានធ្វើជាសញ្ញាទៅដល់អ្នកដែលនៅក្នុងជណ្តើរយន្តថា កុំអាលចេញមក ហើយក្រឡេកមើលបរិវេណជុំវិញ ព្រោះក្រែងលោមានគេលួចបង្កប់ម៉ាស៊ីនថត ។ តាមពិតអ្នកដែលនៅក្នុងជណ្តើរយន្តនោះ គឺគ្មានអ្នកណាក្រៅពីមិត្តស្រីរបស់លោកនាង ហ្វាង យន់ តារាម៉ូដែលចិន ដែលមានអាយុតិចជាងលោករហូតដល់ទៅ ២៣ ឆ្នាំឯណោះនោះទេ ហើយនិងនារី ២នាក់ទៀត ។

Aaron Kwok នាំមិត្តស្រីដើរលេងកណ្តាលអធ្រាត្រ

ក្រោយពេលសង្កេតឃើញថា សភាពការណ៍ស្ងប់ស្ងាត់ល្អគួរឲ្យទុកចិត្តហើយ ពួកគេក៏នាំគ្នាដើរសំដៅទៅចំណតរថយន្តតែម្តង ។ នារាត្រីនោះលោក Aaron បានបើករថយន្តម៉ាក Lamborghini ដឹកមិត្តស្រី ហើយនៅពេលដើរផ្លូវ ក្រោមដីដែលជាចំណតរថយន្តលោក Aaron ហាក់មានអារម្មណ៍លធូស្រាលបន្តិច ។

Aaron Kwok នាំមិត្តស្រីដើរលេងកណ្តាលអធ្រាត្រ

ចំណែកឯនាង ហ្វាង យន់ នៅចំពោះមុខកាម៉េរ៉ារបស់ប្រព័ន្ធផ្សព្វផ្សាយនាងក៏បានបង្ហាញសកម្មភាពគួរសមណាស់ដែរ ដោយតាមពិតនាង ត្រូវដើរកៀកស្មាជាមួយមិត្តប្រុស ប៉ុន្តែពេលឃើញមានកាម៉េរ៉ាក៏បានទុចជើងបន្តិច ដើម្បីឲ្យមានគម្លាតឆ្ងាយពីគ្នា បន្តិចពីមិត្តប្រុសរហូតទាល់តែ Aaron ស្រែកប្រាប់ថា អូនសម្លាញ់ឡើងឡាន ទើបនាងដើរទៅឡើងឡាន ហើយ សើច និង ច្បូតសក់បណ្តើរ ៕ គ ឡេង

Aaron Kwok នាំមិត្តស្រីដើរលេងកណ្តាលអធ្រាត្រAaron Kwok នាំមិត្តស្រីដើរលេងកណ្តាលអធ្រាត្រAaron Kwok នាំមិត្តស្រីដើរលេងកណ្តាលអធ្រាត្រAaron Kwok នាំមិត្តស្រីដើរលេងកណ្តាលអធ្រាត្រ