ញ៉ែម សុគន្ធ ត្រូវប៉ាន់តែភាពយន្តខ្នាតធំ

6 Videos


បុរសសង្ហារ ញ៉ែម សុគន្ធ គឺជាតារាសម្តែងមួយរូប ដែលទទួលបានការគាំទ្រច្រើនពីសំណាក់បងប្អូនទាំងក្នុងនិងក្រៅប្រទេស អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ទៅទៀតនោះគឺភាគច្រើនលោក ញ៉ែម សុគន្ធ លេចមុខតែនៅក្នុងភាពយន្តខ្នាតធំប៉ុណ្ណោះ ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ញ៉ែម សុគន្ធ បានលេចមុខនៅក្នុងខ្សែភាពយន្តខ្នាតធំមួយ ដែលមានចំណងជើងថា « ចន្ទ្រា » ជាពិសេសលោកទទួលបានតំលៃខ្លួនខ្ពស់ជាងបណ្តាឆ្នាំមុនៗ ។

ញ៉ែម សុគន្ធ ត្រូវប៉ាន់តែភាពយន្តខ្នាតធំ

កន្លងមកលោក ញ៉ែម សុគន្ធ ធ្លាប់បានលេចមុខនៅក្នុងរឿង « ស្បែកគង់ » ដែលមានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ។ សម្រាប់ឆ្នាំ ២០១៦ នេះវិញ ញ៉ែម សុគន្ធ បានធ្វើឲ្យកក្រើកសារជាថ្មីម្តងទៀត នៅក្នុងរឿង « ចន្ទ្រា » រហូតមានបណ្តាផលិតកម្មនៅក្រៅប្រទេសជាច្រើនបានចាប់អារម្មណ៍មកលើរូបលោក ។

ញ៉ែម សុគន្ធ ត្រូវប៉ាន់តែភាពយន្តខ្នាតធំ

ញ៉ែម សុគន្ធ បានឲ្យដឹងថា ភាគច្រើនផលិតកម្មមួយចំនួន តែងតែហៅលោកថតភាពយន្តខ្នាតធំ ដូច្នេះហើយទើបកម្រឃើញវត្តមានរបស់លោក នៅក្នុងរឿងញឹកញាប់ ដូចជាសិល្បករមួយចំនួនទៀតណាស់ ព្រោះយូរៗថតម្តង សម្រាប់រូបលោកផ្ទាល់ពិតជាពេញចិត្តខ្លាំងណាស់ នៅពេលដែលឃើញផលិតករហៅលោកថតក្នុងភាពយន្តខ្នាតធំបែបនេះ មិនសូវលេចមុខលេចមាត់ញាប់នោះទេ តែចេញម្តងៗគឺទទួលបានការគាំទ្រច្រើន ។

ញ៉ែម សុគន្ធ ត្រូវប៉ាន់តែភាពយន្តខ្នាតធំ

តាមពិត ញ៉ែម សុគន្ធ ត្រូវបានម្ចាស់ផលិតកម្មជាច្រើនពេញចិត្ត និងអញ្ជើញលោកថតរឿងជាបន្តបន្ទាប់ ប៉ុន្តែមុននឹងសម្រេចចិត្តទទួលថតរឿងនិមួយៗ លោកត្រូវពិចារណា និងគិតជាមុនសិន ទើបលោកយល់ព្រមទទួលថត ។ មកដល់ពេលនេះ តំលៃខ្លួនរបស់ ញ៉ែម សុគន្ធ នៅតែមានហាងឆេងល្អ ហើយនៅពេលឆាប់ៗខាងមុខនេះ លោកត្រៀមនឹងថតខ្សែភាពយន្តខ្នាតធំមួយចំនួនទៀត ដើម្បីបង្ហាញពីស្នាដៃថ្មីរបស់ខ្លួនថា ល្អដល់កម្រិតណា ។

ញ៉ែម សុគន្ធ ត្រូវប៉ាន់តែភាពយន្តខ្នាតធំ

សម្រាប់វត្តមាន ញ៉ែម សុគន្ធ នៅក្នុងរឿង « ចន្ទ្រា »ពិតជាទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន មិនចាញ់ពេលដែលលោកសម្តែងនៅក្នុងរឿង « ស្បែកគង់ » នោះឡើយ ៕ អាលីណា