​ខេត្តឧត្តរ​មានជ័យកំពុងប្រកាសឱ្យប្រុង​ប្រយ័ត្ន​ហើយ

ខេត្ត​ឧត្តរមានជ័យ ៖ នៅ​​តាម​បណ្តា​បឹងបួរប្រឡាយ​នានា នៅ​​ក្នុង​ខេត្តឧត្តរមានជ័យ ខណៈដែលមាន​ភ្លៀង​ធ្លាក់​បន្តបន្ទាប់​​យ៉ាង​​គម្ហុក​ធ្វើឱ្យទឹក​ឡើង​ខ្លាំង​ ​បង្កឱ្យ​មាន​​ហា​និ​ភ័យ​​ដោយ​គ្រោះ​ធម្មជាតិ​ខ្ពស់ ត្រូវអាជ្ញាធរ​ស្រុក​ខេត្ត​បាន​ប្រកាស​ឱ្យ​​ប្រជា​ពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន ។

​ជាក់ស្តែង​ ស្ថានភាព​ជំនន់​ទឹកភ្លៀង​​ធ្វើឱ្យ​ជន់​លិច​​ស្ពាន​អូរ​ជីក​ ​​បង្ក​ឱ្យ​ស្ទះចរាចរណ៍​ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ចិ​ញ្ជៀ​ន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​ កាលពី​វេលា​ម៉ោង​០៦​ល្ងាច​ថ្ងៃ​ទី​១២ ​កញ្ញា ​២០១៦ ​។ អាជ្ញាធរ និង​សមត្ថ​កិច្ច ​នៅ​តាម​មូល​ដ្ឋា​ន​ បាន​ធ្វើការ​ផ្សព្វផ្សាយ​​ដល់​ពលរដ្ឋ​​នៅ​តាម​បណ្តា​ស្រុក​ក្នុង​ខេត្ត​ ត្រូវ​តែ​ប្រុង​ប្រយ័ត្ន ខណៈ​ទឹកជំ​នន់​នៅ​ក្នុង​ខេត្តឧត្តរមានជ័យ​ខុស​​ប្លែក​​ពី​​​បណ្តា​​ខេត្ត​ដទៃ ពីព្រោះ​ទឹកជំនន់​ឡើង ​មាន​គម្ហុក​ខ្លាំង​ ​ទឹក​ហូរ​​​ពី​តំបន់​ព្រៃ​ភ្នំ​ ហើយ​ស្រក​ទៅ​វិញ​ក៏​លឿន ដោយឡែក​នៅ​ខេត្ត​ផ្សេង​ទឹក​ឡើង តែ​មិន​ដូច​​នៅ​ក្នុង​ខេត្ត​នេះ​ទេ​ ។

អាជ្ញាធរ​បាន​បញ្ជាក់ទៀតថា នៅ​ក្នុង​ខេត្តឧត្តរមាន​ជ័យ ទឹកបាន​ឡើង​ជន់​លិច ប៉ុន្តែ​ពុំ​ទាន់​មាន​ប្រជាពលរដ្ឋ​ ឬ​សត្វ​រង​គ្រោះ​​បាត់បង់​ដល់អាយុជីវិត​​នៅឡើយ គ្រាន់តែ​បង្ក​ការ​ខូចខាត​​ដល់​ផលដំណាំ​ពលរដ្ឋ​មួយ​ចំនួន​ ៕