ខេត្តបាត់ដំបង​ក៏​កំពុងព្រួយបារម្ភ ទាំងពលរដ្ឋ ទាំង​មន្ត្រី

ខេត្តបាត់ដំបង ៖ អាកាសធាតុ​នៅ​ខេត្តបាត់ដំបង​ កំពុង​អ៊ួ​រ​អ័​ព្វ​ខ្លាំង ចាប់​តាំងពី​ព្រឹក​​រហូត​មកទល់​ពេល​នេះ ម៉ោង០៩ និង​៥០នាទី​ព្រឹក​​ថ្ងៃទី​១៤ កញ្ញា ២០១៦ មេឃ​កំពុង​មាន​ភ្លៀង​ធ្លាក់នៅឡើយ ​។

ដោយឡែក នៅ​តាម​​ស្រែ​ចម្ការ​របស់​ប្រជា​កសិករយើង​វិញ បែរ​ជា​មានទឹក​ដោយ​​កន្លែង ខណៈ​នៅ​ក្នុង​ក្រុង​បាត់ដំបង​លើ​កំណាត់​ផ្លូវ​ខ្លះ និង​ផ្ទះ​ប្រជា​ពលរ​ដ្ឋ​មួយ​ចំនួន​កំពុងជន់​លិច ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា​រហូត​ ។

រីឯ​​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ជំនាញ​ ក៏​កំពុង​មមារ​ញឹក​ទាំងយប់​ទាំងថ្ងៃ ក្នុង​ការ​​ចុះ​ត្រួត​ពិនិត្យ​​តាម​​ដងផ្លូវ​នានា និង​តាម​លំនៅ​ឋាន​របស់​ប្រជា​ពលរដ្ឋ​​ក្នុង​មូលដ្ឋាន ​ដែល​កំពុង​លិច​ដោយសារ​កកស្ទះ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ ។