តើពិតមែនទេ ថាតារាម៉ូដែល ដួង លីនដា មុខស្រដៀង តារាស្រីថៃ Davika?

ភ្នំពេញ៖ កញ្ញា ដួង លីនដា ជាតារាម៉ូដែលស្រីវ័យក្មេងម្នាក់ ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ក្នុងវិស័យសិល្បៈ ដែលជារឿយៗតែងឃើញរូបនាង តាមបណ្តាស្ពតពាណិជ្ជកម្មនានា។

ចំពោះតារាម៉ូដែលស្រីរូបនេះ មិនត្រឹមតែមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានគេប្រៀបប្រដូចនាង ទៅនឹងតារាស្រីថៃម្នាក់ នាង Davika ផងដែរ ដែលមានមុខ ពិតជាស្រដៀងគ្នា បើមើលកាន់តែយូរ។

ហើយជាពិសេស បើក្រឡេកមើលគណនីហ្វេសប៊ុករបស់នាង ឈ្មោះ Linda Doung ក៏តែងបង្ហោះរូប Davika ជារឿយៗផងដែរ ប្រហែលជានាង ស្រលាញ់ និងចូលចិត្ត Davikaខ្លាំងហើយមើលទៅ។ 

ប៉ុន្តែទោះជាយ៉ាងណា ក៏មានមតិមួយចំនួន បានបញ្ចេញយោបល់ថា តាមពិតទៅ មុខមាត់របស់កញ្ញា ដួង លីនដា មិនបានមុខដូចនាង Davika នោះទេ តែដោយសារ តែកែសម្ផស្សត្រង់ទម្រង់មុខ ចង្ការ ច្រមុះ ទើបមើលទៅស្រដៀងគ្នាបន្តិច។ 

យ៉ាងណាមិញ ចំពោះរឿងកែសម្ផស្សនេះដែរ វាគ្រាន់តែការនិយាយតៗគ្នា របស់អ្នកលេងបណ្តាញសង្គម ដោយផ្អែកមើលតាមរូបថតចាស់ៗរបស់នាងតែប៉ុណ្ណោះ តែការពិតយ៉ាងណានោះ គឺកញ្ញាលីនដា មិនទាន់ចេញមុខបំភ្លឺដល់សារធាណ​ៈជននៅឡើយទេថា នាងពិតជាកែសម្ផស្ស ដើម្បីឲ្យដូចនាង Davika មែនឬយ៉ាងណា៕

ចង់ដឹងថា នាងដួង លីនដា ពិតជាមុខស្រដៀងនឹងនាង Davika យ៉ាងណា តោះតាមដានទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ក៏មាននារីជនជាតិចិនម្នាក់ ត្រូវបានគេភ្ញាក់ផ្អើល ពេលឃើញសម្រស់នាងស្រដៀងនឹងនាង Fan Bingbing។

បើតាមប្រភព បានឲ្យដឹងថា នាង He Chengxi បានចំណាយពេល៨ឆ្នាំ ដើម្បីធ្វើការ វះកាត់កែសម្ផស្ស ដើម្បីសម្រចបំណង ធ្វើឲ្យខ្លួនឯងមានភាពស្រស់ស្អាត និងមានរូបរាង ប្រហាក់ប្រហែលកំពូលតារាសម្តែង ដ៏ល្បីលេចធ្លោ នាង Fan Bingbing ។

នាង He Changxi បានចូលខ្លួន ប្រលងក្នុងកម្មវិធីចម្រៀងដែលមានប្រជាប្រិយភាពខ្លាំងបំផុត នៅប្រទេសចិន ឈ្មោះថា “Super Girl” ដែលធ្វើឲ្យអ្នកទស្សនាមានភាពភ្ញាក់ផ្អើល និងមិនគួរឲ្យជឿ ស្មានតែកំពូលតារាសម្តែង Fan Bingbing មកប្រឡង ព្រោះនាងមានមុខមាត់ដូចគ្នាខ្លាំងពេក។

ប្រភពបន្តថា ដោយមានមិត្តប្រុស បើកគ្លីនិកកែសម្ផស្សស្រាប់ នាង Changxi បានធ្វើការវះកាត់កែសម្ផស្សជាបន្តបន្ទាប់។

ក្រោយមកនាងបានលេចមុខតាមទូរទស្សន៍ តាមរយៈការប្រលងចម្រៀងខាងលើ និងបានថតបង្ហោះរូបថតជាច្រើនសន្លឹក ចូលទៅក្នុងបណ្តាញសង្គម Weibo របស់ចិន ដែលធ្វើឲ្យអ្នកនិយមលេងបណ្តាញសង្គមជាច្រើនលាននាក់ មានភាពភ្ញាក់ផ្អើល ស្ទើរមិនជឿនូវអ្វីដែលបានឃើញ ដោយសារតែនាង មានមុខមាត់ដូចគ្នាខ្លាំងពេក។

យ៉ាងណាមិញ មានអ្នកសរសេរបញ្ចេញមតិ លើរូបថតនាងដែរថា «វាអាចទៅរួចហើយដែលអ្នក មើលទៅដូច Fan Bingbang តែវាមិនអាចទៅរួចទេ ដែលអ្នកចង់ធ្វើត្រាប់តាមគេបាននោះ។ ហេតុអីចាំបាច់ធ្វើដូច្នេះ? ហេតុអ្វីបានជាមនុស្សជាច្រើន មិនពេញចិត្ត នូវអ្វីដែលខ្លួនឯងមាន យ៉ាងដូច្នេះទៅវិញ?» ។

គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយនៅចិន ដែលមាននារីៗវះកាត់កែសម្ផស្សដូចតារានោះទេ ប៉ុន្តែមាននារីៗជាច្រើននាក់ទៀត បានព្យយាមកែសម្ផស្សរបស់ពួកគេ ធ្វើយ៉ាងណា ឲ្យមានភាពស្រស់ស្អាត ជាពិសេសដូចតារាដែលខ្លួនឯងស្រលាញ់ ពេញចិត្តថែមទៀតផង ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload