មិនធម្មតា! ស្ងាត់ៗ ស្ពានខ្ពស់ជាងគេបំផុតក្នុងពិភពលោក របស់ចិន ជិតរួចរាល់ នឹងសម្ពោធមួយទៀតហើយ!

ចិន៖ ថ្មីៗនេះគេសង្កេតឃើញថា ប្រទេសចិនហាក់បីដូចជាចង់ បំបែកនូវកំណត់ត្រាពិភលោក ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន និងចង់បង្ហាញឲ្យ បណ្តាប្រទេសជាច្រើនលើពិភពលោក បានដឹងបានឃើញនូវអ្វី ដែលជាភាពលេចធ្លោរបស់ខ្លួន ក្រោយពីសមិទ្ធិផលជាច្រើន ទាក់ទងទៅនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ ទាំងសំណង់អគារខ្ពស់ៗប្លែកៗ និងស្ពានដែលមានប្រវែងខ្ពស់ជាច្រើនម៉ូត ច្រើនកន្លែង កាច់កុងតាមជ្រលងដងភ្នំខ្ពស់ៗ មានលេចចេញជារូបរាងឡើង ហាក់បីដូចជាផ្សងនិងគ្រោះថ្នាក់ រួមមានទាំងស្ពានដែលវែង ជាងគេបំផុតលើពិភពលោក ដូចជា និង ជាដើមផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ វាហាក់បីដូចជា មិនទាន់គ្រាន់សោះឡើយសម្រាប់ចិន ខណៈនៅតែមានបន្តការសាងសង់ឥតល្ហែ នូវអ្វីដែលថ្មីប្លែក និងលេចធ្លោជានិច្ចថែមទៀតផង។

ទន្ទឹមនឹងនេះផងដែរ ស្ពានដែលមានកម្ពស់ ខ្ពស់ជាងគេបំផុតក្នុងពិភពលោក មួយទៀតហើយរបស់ចិន ក៏នឹងកំពុងតែសាងសង់រួចរាល់ ស្ទើរតែទាំងស្រុង ហើយក៏ថែមទាំងនឹងគ្រោងបើកដំណើរការ នាចុងឆ្នាំនេះ ឬនាដើមឆ្នាំក្រោយផងដែរ ជាមួយនឹងទិដ្ឋភាពដ៏ស្រស់ស្អាត និងស្រស់ត្រកាលថែមទៀតផង។

បើតាមប្រភពបានឲ្យដឹងថា ជាងមួយសប្តាហ៍ទៅហើយ រហូតមកទល់ពេលនេះ ដែលក្រុមវិស្វករជាច្រើន បានខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំ ដើម្បីធ្វើការតភ្ជាប់នូវចំណុច ឬដំណាក់កាលចុងក្រោយបង្អស់ នៃស្ពាន Beipanjiang ដែលឆ្លងកាត់នូវទន្លេក្នុងខេត្ត Guizhou ជាមួយនឹងកម្ពស់ខ្ពស់ រហូតដល់ទៅ ៥៦៥ម៉ែត្រ

ជាការពិតណាស់ ចិនធ្លាប់មានវត្តមាន ស្ពានដែលមានកម្ពស់ខ្ពស់ ជាងគេបំផុតក្នុងពិភពលោក ម្តងរួចមកហើយ ដែលមានឈ្មោះថា Sidu River Bridge (កម្ពស់ ៤៩៦ម៉ែត្រ) ទីតាំងស្ថិតនៅក្នុងខេត្ត Hubei ។ ដោយឡែកសម្រាប់ការ សាងសង់ស្ពានថ្មីនេះវិញ មានកម្ពស់ខ្ពស់ជាងស្ពានមុនប្រមាណ ៦៩ម៉ែត្រតែប៉ុណ្ណោះ ដែលវានឹងត្រូវបានកត់ត្រា ក្នុងកំណត់ត្រាពិភពលោក ជាថ្មីម្តងទៀតហើយ នឹងថែមទាំងផ្តល់មកនូវប្រយោជន៍ច្រើនដល់ប្រជាជនផងដែរ។

បើតាមប្រព័ន្ធផ្សាយក្នុងស្រុក បានឲ្យដឹងថា ស្ពាន «Beipanjiang Bridge» នេះ ចំណាយអស់ប្រាក់ក្នុងការសាងសង់ ប្រមាណជាង ១ពាន់លានយ័ន (ប្រហែលជា ១៥០លានដុល្លារអាមេរិក) ឯណោះ ដែលភាគច្រើនសារៈសំខាន់នៃស្ពាននេះ គឺបានតភ្ជាប់ឆ្លងទៅកាន់តំបន់ ជនបទជាច្រើនក្នុងប្រទេស ឲ្យកាន់តែងាយស្រួល និងប្រសើរជាងមុន។ ហើយវាថែមទាំងបាន ជួយសម្រួលក្នុងការធ្វើដំណើរ ដោយប្រើរយៈពេលខ្លីជាងមុន ពោលគឺកាត់បន្ថយការធ្វើដំណើររយៈយូរ ពីខេត្ត Guizhou និងខេត្ត Yunnan រហូតដល់ទៅ ៣ម៉ោងឯណោះ។

គួរឲ្យដឹងថា គេសង្ឃឹមយ៉ាងមុតមាំថា ស្ពានដ៏អស្ចារ្យ នឹងខ្ពស់ជាងគេបំផុតក្នុងប្រវត្តិសាស្រ្តនេះ វានឹងត្រូវអាចបើកដំណើរការ នាចុងឆ្នាំនេះផងដែរ ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត