ដុតខ្លួនឯង ហើយលោតពីលើស្ពាន ព្រោះចង់ឲ្យគេ LIKE ច្រើន (មានវីដេអូ)

រុស្ស៊ី៖ វីដេអូបាស់សក់មួយបានបង្ហាញពីយុវជនមួយក្នុងនៅក្នុងប្រទេសរុស្ស៊ី បានឈរនៅលើស្ពានមួយ ដោយពួកគេបានដុតខ្លួនឯង និងលោតពីលើស្ពានចូលទៅក្នុងទឹកទន្លេភ្លាមៗ ដើម្បីទទួលបានចំនួនអ្នក LIKE ច្រើននៅលើបណ្តាញសង្គម។

រឿងដែលមិនធម្មតាមួយនេះបានកើតឡើងនៅក្នុងទីក្រុង Penza ភាគនិរតីប្រទេសរុស្ស៊ី ជាកន្លែងវីដេអូចំនួនពីរ របស់យុវជនមួយក្រុមលលោតពីលើស្ពាន ត្រូវបានគេចែករំលែកពាសពេញអ៊ិនធើណេត។ 

វីដេអូដំបូងបានចាប់ផ្តើមដោយបង្ហាញពីយុវជនម្នាក់ត្រូវមិត្តភក្តិរបស់គេយកវត្ថុរាវដែលងាយនឹងឆេះមកស្រោចពេញលើរាងកាយ មុនពេលដែលគេយកដែកកេះមកដុតយុវជនម្នាក់នោះ។ ខណៈពេលដែលភ្លើងបានឆាបឆេះយ៉ាងរហ័សទៅលើអាវ យុវជនរូបនោះបានលោតពីលើស្ពាន ចូលទៅក្នុងទឹកដែលនៅពីក្រោម ដើម្បីពន្លត់ភ្លើងដ៏ក្តៅនោះ។

រីឯវីដេអូទីពីរ ត្រូវបានថតនៅលើដីវាលក្បែរស្ពាន ដោយបង្ហាញពីយុវជនក្លាហានចំនួន ២នាក់ ដែលកំពុងឆាបឆេះដោយភ្លើង លោតចុះពីលើស្ពានបន្តបន្ទាប់គ្នា ហើយក្រោយមកពួកគេទាំង២នាក់ បានហែលទឹកត្រឡប់មកច្រាំងវិញ ដោយគ្មានរបួសអ្វីទាំងអស់។

យុវជនម្នាក់បាននិយាយថា មិត្តភក្តិរបស់គេលោតពីលើស្ពានបែបនេះ គឺដើម្បីទទួលបានការ LIKE និងចំនួនអ្នកចូលមើលច្រើនវីដេអូរបស់គេច្រើន នៅលើបណ្តាញសង្គម ហើយគំនិតនេះពួកគេទទួលបានពីអ្នកលេងប្លុកមួយរូប (blogger)។ យុវជនរូបនេះបន្តថា «ពួកយើងបានភ្នាល់គ្នាជាមួយនឹងមិត្តភក្តិរបស់យើង ហើយលោតពីលើស្ពាន ដើម្បីទទួលបានចំនួនអ្នកមើលច្រើន»។

គួរបញ្ជាក់ថា ប៉ូលិសបាននិងកំពុងត្រួតពិនិត្យមើលនៅកន្លែងកើតហេតុ ហើយយុវជនម្នាក់ក្នុងចំណោមពីរនាក់ដែលបានលោតពីលើស្ពានត្រូវគេរាយការណ៍ថាត្រូវបានចាប់ខ្លួនផងដែរ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ដុតខ្លួនឯង ហើយលោតពីលើស្ពាន ព្រោះចង់ឲ្យគេ LIKE ច្រើន (មានវីដេអូ)

ដុតខ្លួនឯង ហើយលោតពីលើស្ពាន ព្រោះចង់ឲ្យគេ LIKE ច្រើន (មានវីដេអូ)