ដល់​ថ្ងៃ​កំណត់ អ្នក​ជំនួញ​ម្នាក់​វិល​ទៅ​ស្លាប់​តាម​សន្យា

សន្យា​វិល​ទៅ​ទទួល​យក​សេចក្ដី​ស្លាប់ អ្នក​ណា​ដែល​ថា​មិន​ភ័យ​ មិន​កើត​ទុក្ខ​ មិន​ពិបាក​ចិត្ត ប៉ុន្តែ​ទោះបី​ជា​ភ័យខ្លាច​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នក​ជំនួញ​ម្នាក់​នៅ​តែ​វិល​ត្រឡប់​តាម​ពាក្យ​សន្យា ទៅ​ជួប​អារក្ស​កំណាច​វិញ​ដដែល។

 

ដល់​ថ្ងៃ​កំណត់ អ្នក​ជំនួញ​ម្នាក់​វិល​ទៅ​ស្លាប់​តាម​សន្យា

 

ដំណើរ​រឿង​គឺ​បុរស​ពាណិជ្ជករ​បាន​ធ្វើ​ឱ្យ​កូន​អារក្ស​ស្លាប់ ហើយ​នាយ​ក៏​ត្រូវ​ស្លាប់​សង​ជីវិត​គេ​វិញ​ដែរ តែ​បុរស​កម្សត់​​បាន​អង្វរ​សូម​សេចក្ដី​សន្ដោស​ពី​អារក្ស​ វិល​ទៅ​ផ្ទះ​សិន ដើម្បី​ចាត់ចែង​កិច្ចការ​សំខាន់ៗ​និង​ជួប​មុខ​ប្រពន្ធ​កូន​ជា​លើក​ចុង​ក្រោយ។ ពេល​កំណត់​មរណៈ​មក​ដល់ នាយ​ក៏​ធ្វើ​ដំណើរ​ទាំង​សោកសៅ​ត្រលប់​មក​កន្លែង​កើត​ហេតុ​វិញ។

 

នៅ​ឯ​ទី​ណាត់​នោះ នាយ​ពាណិជ្ជ​បាន​ជួប​មនុស្ស​មួយ​ចំនួន​ ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទីនោះ ពួក​គេ​បាន​ជ្រាប​រឿងរ៉ាវ​អ្នក​ជំនួញ​ហើយ ក៏​កើត​ចិត្ត​អាណិតអាសូរ​គ្រប់ៗ​គ្នា។ ហើយ​ក៏​បាន​សូម​អង្វរអារក្ស​កំណាច​ កុំ​ដក​យក​ជីវិត​បុរស​កម្សត់​នោះ​អី ដោយ​​តំណាល​រឿងរ៉ាវ​របស់​ខ្លួន ដែល​កម្សត់​និង​គួរ​ឱ្យ​អាណិត​ជាង​ការ​បាត់បង់​កូន​របស់​អារក្ស​ទៅ​ទៀត។

 

តើ​តំណាល​រឿង​នោះ ​ធ្វើ​ឱ្យ​អារក្ស​រំជួល​ចិត្ត​យ៉ាង​ណា​ទៅ? ហើយ​តើ​អារក្ស​កំណាច​ព្រម​ដោះ​លែង​អ្នក​ជំនួញ​នោះ​ឬ​ទេ?

 

រឿង«កំហឹង​អារក្ស» ចេញ​ផ្សាយ​ថ្ងៃ​ស្អែក​នេះ កុំ​ភ្លេច​ រង់ចាំ​អាន​ទាំង​អស់​គ្នា!

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ