ម្ចាស់​ផលិតកម្ម ​ប្រតិកម្ម​ធ្ងន់ៗ​ទៅ​លើ​បុគ្គល​ថា​រឿង ​”ចន្ទ្រា” ​បាន​ពិន្ទុ ២/៥

កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ផ្សេង​ៗ​ ក៏​ដូច​ជា​អ្នក​លេង​អ៊ីនធឺណិត​បាន​ចែក​រំលែក​គ្នា​ពី​មួយ​ទៅ​មួយ​ពាក់ព័ន្ធ​ទៅ​នឹង​ព័ត៌មាន​ដែល​បុគ្គល​ជនជាតិ​ថៃ​មួយ​រូប​ដែល​តាំង​ខ្លួន​ជា​អ្នក​វិភាគ​កុន​ដោយ​វិភាគ​ថា​រឿង​”ចន្ទ្រា” ដែល​កំពុង​មាន​ការ​ចាប់​អារម្មណ៍​នោះ​ពិន្ទុ​សម្រាប់​សាច់​រឿង​នេះ​តែ ២/៥ ប៉ុណ្ណោះ ខណៈ​ពេល​នេះ ម្ចាស់​ផលិត​រឿង​ខាង​លើ ប្រតិកម្ម​ធ្ងន់​ៗ។

 

ម្ចាស់​ផលិតកម្ម ​ប្រតិកម្ម​ធ្ងន់ៗ​ទៅ​លើ​បុគ្គល​ថា​រឿង ​”ចន្ទ្រា” ​បាន​ពិន្ទុ ២/៥

 

ដើម​ឡើយ​ កាល​ដែល​​​រឿង​កើត​ឡើង​កាន់​តែ​វែង​ឆ្ងាយ​ គឺ​ដោយ​សារ​មាន​ Page ហ្វេសប៊ុក របស់​កម្ពុជា​មួយ​បក​ប្រែ​អត្ថន័យ​ទាំង​ស្រុង​ពី​ភាសា​ថៃ​មក​ភាសា​ខ្មែរ​ទើប​ធ្វើ​ឲ្យ​មាន​ការ​ចែក​រំលែក​ជា​ច្រើន​លើ​បណ្ដាញ​សង្គម ហ្វេសប៊ុក។ លោក ប៉ុល វិបូ ដែល​ជា​ម្ចាស់​ផលិតកម្ម អង្គរ​ ភីកឈ័រ បាន​ឲ្យ​ដឹង​ថា​ លោក​ និង​ក្រុម​ការងារ​ទាំង​មូល​ពិត​ជា​មិន​យល់​ចំពោះ Page ហ្វេសប៊ុក កម្ពុជា​មួយ​​ដែល​បាន​បក​ប្រែ​​ភាសា​ថៃ​មក​ខ្មែរ​ព្រោះ​អ្នក​ដែល​សរសេរ​ជា​ភាសា​ថៃ​ដែល​តាំង​ខ្លួន​ជា​អ្នក​វិភាគ​កុន​នោះ​គ្រាន់​តែ​ជា​បុគ្គល​គ្មាន​ប្រភព​មួយ​ច្បាស់​ប៉ុណ្ណោះ​។

 

ម្ចាស់​ផលិតកម្ម ​ប្រតិកម្ម​ធ្ងន់ៗ​ទៅ​លើ​បុគ្គល​ថា​រឿង ​”ចន្ទ្រា” ​បាន​ពិន្ទុ ២/៥

(លោក ប៉ុល វិបូ ម្ចាស់​ផលិតកម្ម អង្គរ​ ភីកឈ័រ)

 

“Account ម្នាក់​​ជន​ជាតិ​ថៃ ដែល​តាំង​ខ្លួន​ជា​អ្នក​វិភាគ​កុន​ហ្នឹង ​បើ​តាម​ខ្ញុំ​មើល​មាន​ចំនួន​ Like តិច​តួច​បំផុត​ ឬ​អាច​ថា​ Fake account ក៏​ថា​បាន​ ចុះ​ហេតុ​អី​ Page ខ្មែរ​មួយ​ហ្នឹង​រក​ឃើញ ​គាត់​ធ្វើ​ហ្នឹង​មាន​ន័យ​ដូច​ម្ដេច បើ​ជន​ជាតិ​ដទៃ​ជាន់​យើង​ហើយ​​ចុះ​ម្ចាស់​​ Page ដែល​បក​ប្រែ​ហ្នឹង​ជន​ជាតិ​អី​បាន​មក​បង្អាប់​រឿង​យើង​ដែរ?” លោក ថ្លែង។

 

ម្ចាស់​ផលិតកម្ម ​ប្រតិកម្ម​ធ្ងន់ៗ​ទៅ​លើ​បុគ្គល​ថា​រឿង ​”ចន្ទ្រា” ​បាន​ពិន្ទុ ២/៥

 

លោក បន្ត​ទៀត​ថា ​រឿង​ខ្មែរ​សម័យ​នេះ​ មិន​ទាន់​មាន​រឿង​ច្រើន​នោះ​ទេ​ដែល​អាច​នាំ​ចេញ​ទៅ​បរទេស​បាន​ ហើយ​សម្រាប់​រឿង​ “ចន្ទ្រា” នេះ​មិន​មែន​តែ​បញ្ចាំង​នៅ​ខ្មែរ​នោះ​ទេ។ “បើ​រឿង​ហ្នឹង​កាត់​ត​ភ្លាវ​ សួរ​ថា​ខាង​បរទេស​គេ​ ទិញ​ទៅ​ហើយ​មើល​មិន​កើត​គ្មាន​​អ្នក​មើល​ គេ​ព្រម​ទេ? ម្នាក់​ជន​ជាតិ​ថៃ​តាំង​ខ្លួន​ជា​អ្នក​វិភាគ​កុន​ដើរ​តែ​វិភាគ​ឲ្យ​​តែ​ផ្ដាស​ សូម្បី​តែ​រឿង “Godzilla” របស់​​ហូលីវូដ​​ក៏​ឲ្យ​ពិន្ទុ​រហូត​ដល់ ២/១០”​ដែរ”។

 

ម្ចាស់​ផលិតកម្ម ​ប្រតិកម្ម​ធ្ងន់ៗ​ទៅ​លើ​បុគ្គល​ថា​រឿង ​”ចន្ទ្រា” ​បាន​ពិន្ទុ ២/៥

 

ម្ចាស់​ផលិតកម្ម​បាន​បន្ថែម​ទៀត​ថា លោក​និង​ប្រធាន​នាយកដ្ឋាន​​ភាពយន្ត លោក​ ស៊ិន ច័ន្ទសាយ៉ា ចង់​​ជួប​ម្ចាស់ Page ដែល​បាន​បក​ប្រែ​​នោះ​ណាស់​​ ហើយ​​សួរ​គាត់​​ថា​មាន​បំណង​អី​ឲ្យ​ប្រាកដ​​ចំពោះ​ភាពយន្ត​ខ្មែរ ​ព្រោះ​បើ​តាម​ការ​​ស្រាវ​ជ្រាវ​លមើល​ម្ចាស់ Page នោះ​មិន​មាន​វត្តមាន​នៅ​លើ​ទឹក​ដី​កម្ពុជា​នោះ​ទេ​ សព្វ​ថ្ងៃ​កំពុង​រស់​នៅ​ប្រទេស​ឡាវ​ឯណោះ។​​​​​​​​​​​​​​​​​​

 

បើ​ទោះ មាន​ការ​វិភាគពី​ទំព័រ​ហ្វេសប៊ុក​ថៃ​មួយ​​ ដែល​ភាគី​ខាង​ភាពយន្ត យល់​ថា យក​ជា​ការ​មិន​បាន ប៉ុន្តែ​រឿង​ “ចន្ទ្រា” ដែល​បាន​ចាក់​បញ្ចាំង​នៅ​ក្នុង​ស្រុក​​កាល​ពី​ថ្ងៃ​ទី ០៨ កញ្ញា នោះ បច្ចុប្បន្ន​កំពុង​ដំណើរ​ការ​យ៉ាង​ល្អ។ ព័ត៌មាន​ទទួល​បាន​​ពី​រោងភាពយន្ត បញ្ចេញ​ដោយ​លោក ប៉ុល វិបូ ហៅ នីត បញ្ជាក់ថា ​ត្រឹម​​៤​ថ្ងៃ​ប៉ុណ្ណោះ “ចន្ទ្រា” រក​ចំណូល​បាន​៧​ម៉ឺន​ដុល្លារប៉ុណ្ណោះ ។​ចំនួន​នេះ លោក​​ថា ច្រើន​ជាង​ជិត​ពាក់​កណ្ដាល បើ​ធៀប​នឹង​ស្នាដៃ​ទី​១​របស់​លោក​រឿង “ស្បែក​គង់” ក្នុង​រយៈ​ពេល​ចាក់​បញ្ចាំង​ដូច​គ្នា៕

 

អត្ថបទ៖ SAMEDY