សម្រស់​បវរកញ្ញា​អា​មេ​រិ​ក​ប្រចាំឆ្នាំ​2017

នាង​Sawy Shields ពី​រដ្ឋ  Arkasnas ដណ្តើម​បាន​មកុដ​បវរកញ្ញា​អា​មេ​រិ​ក​ឆ្នាំ​២០១៧ ក្រោយ​ពី​ឆ្លើយ​សំណួរ​ទាក់ទិន​នឹង​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន បាន​ល្អ ។
វេ​ប​សាយ «USA Today» ផ្សាយ​ថា នាង  Sawy Shields អាយុ​២១​ឆ្នាំ ជា​បេ​ក្ខ​នារី​ពី​រដ្ឋ  Arkansas បាន​យកឈ្នះ​បេ​ក្ខ​នារី​បវរកញ្ញា​ចំនួន​៥១​រដ្ឋ ក្លាយជា​ម្ចាស់​តំណែង​បវរកញ្ញា​អា​មេ​រិ​ក​២០១៧ កាលពី​ថ្ងៃ​ទី​១២ កញ្ញា ២០១៦ ។

Sawy  Shields  ជា​និស្សិត​ឆ្នាំ​ទី​២ ផ្នែក​សិល្បៈ​ពី​មហាវិទ្យាល័យ «Arkansas» បាន​បង្ហាញ​សមត្ថភាព​ឆ្នើម​នៅ​មុខ​ទស្សនិកជន​ដោយ​បង្ហាញ​ក្បាច់​រេ​រាំ​នៅ​លើ​វេទិកា​ប្រកួត ។ នៅ​ពេល​ឆ្លង​ចូល​ដល់​ជុំ​ចុង​ក្រោយ នារី​ស្អាត​រូប​នេះ​អាច​ឆ្លើយ​សំណួរ​គួរ​ជាទី​គាប់ចិត្ត ទាក់ទិន​លោកស្រី​ហុ​ី​ល​ឡា​រី គ្លី​ន​តុ​ន ដែល​ជា​បេក្ខភាព​ដណ្តើម​តំណែង​ប្រធានាធិបតី​អា​មេ​រិ​ក​។ នាង  Sawy Shields ឆ្លើយ​ថា «​ប្រ​សិន​ចង់​ក្លាយជា​អ្នកដឹកនាំ​ប្រទេស​នៃ​សិទ្ធិ​សេរីភាព អ្វី​ៗ​គ្រប់យ៉ាង​ដែល​អ្នក​និយាយ និង​ប្រតិបត្តិ​គឺជា​រឿង​សំខាន់ ហើយ​អ្វី​ដែល​អ្នក​ប្រតិបត្តិ​ត្រូវ​ស្ថិត​ក្នុង​បទដ្ឋាន​ដ៏​ខ្ពស់ » ។

តំណែង​បវរកញ្ញា​អា​មេ​រិ​កតាម​លំដាប់​ដែល​បាន​ទទួល​ជ័យ​លា​ភី​នៅ​លើ​វេទិកា​បវរកញ្ញា​អា​មេ​រិ​ក​ឆ្នាំ​២០១៧ រួម​មាន ៖
-​នាង  Sawy Shields ពី​រដ្ឋ  Arkansas
-​នាង Rachel Wyatt ពី​រដ្ឋ  South Carolina
-​នាង  Camille Sims ពី​រដ្ឋ  New York
-​នាង  Alicia Cooper ពី​រដ្ឋ  Washington
-​នាង  Laura Lee Lewis ពី​រដ្ឋ  Mississippi ៕