អាចម៌ផ្កាយធំបំផុតទី២ទម្ងន់៣០តោន ត្រូវបានរកឃើញនៅអាហ្សង់ទីន

អ្នកស្រុករស់នៅក្នុងទីប្រជុំជន Gancedo នៃប្រទេសអាហ្សង់ទីន បានមានការភ្ញាក់ផ្អើលគ្រប់ៗគ្នា នៅពេលអាចម៌ផ្កាយដ៏ធំសម្បើមមួយ ត្រូវបានរកឃើញកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ ។

អាចម៌ផ្កាយដែលមានទម្ងន់ ៣០ តោននេះ និងត្រូវបានប៉ាន់ស្មានមានអាយុកាលយ៉ាងតិច ៤០០០ ឆ្នាំ គឺជាអាចម៌ផ្កាយដ៏ធំបំផុតទី២ ដែលពុំធ្លាប់មាន បន្ទាប់អាចម៌ផ្កាយ Hoba ទម្ងន់ ៦៦ តោន ត្រូវបានរកឃើញនៅ Namibia ។

ផ្ទាំងថ្មដ៏ធំនៃកំទេចកំទីអវកាសនេះ ត្រូវបានរកឃើញនៅទីប្រជុំជន Gancedo ចម្ងាយ ១,០៨៥ គីឡូម៉ែត្រ ពីភាគខាងជើងនៃរដ្ឋធានី Buenos Aires ឥឡូវនេះ នឹងត្រូវបានធ្វើការវាស់វែងឡើងវិញ ដើម្បីបញ្ជាក់ពីទំហំរបស់វា ។

សូមបញ្ជាក់ថា វត្តមាននៃអាចម៌ផ្កាយនេះ បានកើតឡើងនៅក្នុងតំបន់មួយស្ថិតនៅចន្លោះខេត្ត Chaco និង Santiago del Estero នៃប្រទេសអាហ្សង់ទីន  ៕


Related Posts