SUV Bentayga ស៊េរី ០១៧ ល្បឿន​លឿន​បំផុត​ក្នុង​លោក មាន​អ្វី​ពិសេស?

Bentayga ស៊េរី ០១៧ ជា​រថយន្ត​ប្រណិត​តម្លៃ​ថ្លៃ​ខ្ទង់​សែន​ដុល្លារ ប្រហាក់ប្រហែល​នឹង Rolls Royce ដែរ។ មាន​ចំណុច​មួយ​ចំនួន ចំពោះ​រថយន្ត​ប្រណីត​តម្លៃ​ថ្លៃ​ ដែល​ទើប​មក​ដល់​ទីផ្សារ​ក្នុង​ស្រុក​ថ្មីៗ​នេះ។

 

SUV Bentayga ស៊េរី ០១៧ ល្បឿន​លឿន​បំផុត​ក្នុង​លោក មាន​អ្វី​ពិសេស?

 

@ Bentayga ជា​រថយន្ត​ប្រណិត​ប្រភេទ SUV ដំបូង​របស់​ក្រុមហ៊ុន​អង់គ្លេស Bentley ដើម្បី​ប្រជែង​យក​ទីផ្សារ​រថយន្ត SUV លើ​ពិភពលោក។ ក្រុមហ៊ុន​នឹង​ផលិត Bentayga ដល់​ទៅ​ជាង ៥ ០០០គ្រឿង ដើម្បី​បំបែក​កំណត់​ត្រា​លក់​រថយន្ត​ជាង ១ម៉ឺន​គ្រឿង​កាល​ពី​៣ឆ្នាំ​មុន។
@ វា​ជា​រថយន្ត SUV មាន​ល្បឿន​លឿន​ជាង​គេ​បង្អស់​ក្នុង​លោក បើ​ធៀប​នឹង​រថយន្ត SUV លើ​ទីផ្សារ​បច្ចុប្បន្ន។ ល្បឿន​អតិបរមា​ដល់​ទៅ ៣០០ គ.ម/ម៉។
@ ឡាន​នេះ​បំពាក់​ដោយ​ម៉ាស៊ីន Twin-turbocharged W-12 ទំហំ ៦លីត្រ។ កម្លាំង​ម៉ាស៊ីន ៦០០សេះ ប្រអប់​លេខ ៨វគ្គ​ស្វ័យ​ប្រវត្តិ។ វា​អាច​បង្កើន​សន្ទុះ​ល្បឿន​កុងទ័រ ពីរ ០ ទៅ ៩៦ គ.ម/ម៉ ក្នុង​រយៈ​ពេល​តែ ៤វិនាទី​ប៉ុណ្ណោះ។
@ ខាង​ស្តាំ​ដៃ​អ្នក​បើកបរ មាន​ប៊ូតុង​បញ្ឆេះ​រថយន្ត និង​មាន​មុខងារ​កំណត់​ឲ្យ​រថយន្ត​និង​កង់​ទាំង​៤ ដំណើរការ​សមស្រប​ទៅ​តាម​ផ្លូវ​និង​អាកាសធាតុ ដូចជា រដូវ​ភ្លៀង រដូវ​ធ្លាក់​ព្រិល និង​ផ្លូវ Off Road។

 

SUV Bentayga ស៊េរី ០១៧ ល្បឿន​លឿន​បំផុត​ក្នុង​លោក មាន​អ្វី​ពិសេស?
@ អេក្រង់ Touchscreen នៅ​ខាង​មុខ អាច​បង្ហាញ​ទិន្នន័យ​ពី​រូបរាង​ឡាន ខាង​ក្រោយ ចំហៀង និង​ពី​លើ​បាន​យ៉ាង​ច្បាស់ ដើម្បី​ងាយ​ស្រួល​ដល់​អ្នក​បើកបរ​ចូល​ចត​និង​ពិនិត្យ​មើល​ស្ថានភាព​ខាង​ក្រៅ​ឡាន។

@ កៅអី​អង្គុយ​បាន ៤នាក់។ នៅ​ចន្លោះ​កណ្ដាល​នៃ​កៅអី​ខាង​ក្រោយ​ត្រូវ​បាន​ខណ្ឌ​ចែក និង​មាន​កន្លែង​សម្រាប់​ដាក់​ដប​ទឹក​និង​ឥវ៉ាន់​តូចៗ​មួយ​ចំនួន។ នៅ​ទល់​មុខ​អ្នក​ដំណើរ​អង្គុយ​ខាង​ក្រោយ មាន​អេក្រង់ Touchscreen ធំ​មួយ​ដំណើរ​ការ​ដោយ Android អាច​លេង​ហ្គេម​ស្តាប់​ចម្រៀង​និង​មាន​មុខងារ​ជា​ច្រើន​ដើម្បី​កម្សាន្ត។
@ សម្ភារៈ​ខាង​ក្នុង​ភាគ​ច្រើន​ផលិត​ដោយ​ដៃ​និង​មាន​តម្លៃ​ថ្លៃ ហើយ​កៅអី​ស្រោប​ដោយ​ស្បែក​មាន​គុណភាព។
@ គូថ​ក្រោយ​រថយន្ត​មាន​ពីរ​ជាន់។ ផ្នែក​ខាង​លើ​មាន​ឧបករណ៍​ខណ្ឌ​ចែក​ឥវ៉ាន់ ឯ​ផ្នែក​ខាង​ក្រោម​មាន​ឧបករណ៍​បូម​ខ្យល់​កង់​រថយន្ត ប្រអប់​ថ្នាំពេទ្យ និង​គ្រឿង​សោ​ឡាន​ជាដើម។
@ ទ្វា​រថយន្ត​បំពាក់​ដោយ​បច្ចេកវិទ្យា​បឺត​ខ្យល់ ធ្វើ​ឲ្យ​ទ្វា​ឡាន​បិទ​ជិត ទោះ​អ្នក​ដំណើរ​មិន​បាន​រុញ​ទ្វា​ផ្អឹប​នឹង​ឡាន​ក៏​ដោយ។
@ គូថឡាន មានសិនស័រ​ អាច​វាស​ជើង​ដើម្បី​បិទ​និង​បើក​ទ្វា។
@ តម្លៃ​នៅ​បរទេស​ប្រហែល ៣០ម៉ឺន​ដុល្លារ ឯ​ក្នុង​ស្រុក​ប្រភព​ហាង​សុំមិន​​​បញ្ជាក់៕

 

 

SUV Bentayga ស៊េរី ០១៧ ល្បឿន​លឿន​បំផុត​ក្នុង​លោក មាន​អ្វី​ពិសេស?

 

SUV Bentayga ស៊េរី ០១៧ ល្បឿន​លឿន​បំផុត​ក្នុង​លោក មាន​អ្វី​ពិសេស?

 

SUV Bentayga ស៊េរី ០១៧ ល្បឿន​លឿន​បំផុត​ក្នុង​លោក មាន​អ្វី​ពិសេស?

 

អត្ថបទ៖ ប៉ែត ផាន់និត