១០នាក់ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ពីបទ​​​ជួញដូរ​​​មេតំ​​​ហ្វេតាមីន​​​នៅខាង​​​ក្រៅ​​​ព្រះវិហារ​​​គ្រិស្ត​​​នីហ្សេរីយ៉ា

បុរសជនជាតិនីហ្សេរីយ៉ាប្រាំបួននាក់ និងស្ត្រីកម្ពុជាម្នាក់ដែលជាប់ចោទពីបទជួញដូរថ្នាំញៀនមេតំហ្វេតាមីននៅខាងក្រៅព្រះវិហារគ្រិស្តមួយក្នុងរាជធានីភ្នំពេញ ត្រូវបានកាត់ទោសកាលពីម្សិលមិញឱ្យជាប់ពន្ធនាគារចន្លោះពី៥ឆ្នាំទៅ៨ឆ្នាំ ដោយជនបរទេសនឹងត្រូវបណ្ដេញចេញពីកម្ពុជានៅពេលដោះលែងវិញ។ បន្ទាប់ពីការស៊ើបអង្កេតរយៈពេល៦ខែរកឃើញថា ក្រុមជួញដូរគ្រឿងញៀននេះធ្វើប្រតិបត្តិការនៅខាងក្រៅព្រះវិហារ Mountain of Fire Miracles Ministries Church ក្នុងខណ្ឌមានជ័យ មន្ត្រីនាយកដ្ឋានប្រឆាំងជួញដូរគ្រឿងនៃក្រសួងមហាផ្ទៃ បានរៀបចំអន្ទាក់សុំទិញមេតំហ្វេតាមីន (ម៉ាទឹកកក) ទម្ងន់២០០ក្រាមកាលពីខែមករាឆ្នាំមុន។ ពួកគេប្រាំបួននាក់ត្រូវបានចាប់ខ្លួននៅទីតាំងប្រាំកន្លែងខុសគ្នាក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមនក្នុងថ្ងៃតែមួយ នេះបើយោងតាមនគរបាលដែលបានលើកឡើងថា សមាជិកម្នាក់នៃក្រុមនេះបានទៅយកលុយ មុនពេលម្នាក់ទៀតចាកចេញពីព្រះវិហារដើម្បីប្រគល់ទំនិញ។ ម្នាក់ៗក្នុងចំណោមពួកគេទាំងប្រាំបួននាក់ សុទ្ធតែបដិសេធថាខ្លួនមិនបានជួញដូរគ្រឿងញៀន ប៉ុន្តែជនជាតិនីហ្សេរីយ៉ាម្នាក់ និងស្ត្រីកម្ពុជាសារភាពថាបានប្រគល់កញ្ចប់ទាំងមិនដឹងថា នៅក្នុងកញ្ចប់នោះមានផ្ទុកសារធាតុខុសច្បាប់។ អូប៊ីហ្សេ កេណេត អ៊ូចេ (Obieze Kenneth Uche) អាយុ៣៥ឆ្នាំ ដែលជាប់សង្ស័យថាជាមេខ្លោងនៃបណ្ដាញជួញដូរគ្រឿងញៀន កំពុងមានសេរីភាពនៅឡើយ។ នៅឯសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ ចៅក្រមជំនុំជម្រះ ឃី ឆៃ បានសម្រេចផ្ដន្ទាទោសដែលគេទន្ទឹងរង់ចាំជាយូរមកហើយលើអ្នកទាំង១០ពីបទជួញដូរគ្រឿងញៀន។ ចៅក្រមរូបនេះបានប្រកាសថា “បន្ទាប់ពីជនបរទេសទាំងប្រាំបួននាក់អនុវត្តទោសជាប់ពន្ធនាគាររបស់ខ្លួនរួច  ពួកគេនឹងត្រូវបណ្ដេញចេញពីកម្ពុជា ហើយហាមចូលប្រទេសកម្ពុជាវិញរយៈពេល៥ឆ្នាំ”។ អុីហ្សូ៊ជុកវូ ជុកវូម៉ា (Izuchukwu Chukwuma) អាយុ៤០ឆ្នាំ និង អូការុំ គីហ្ស៊ីតូ ជីមេឌូ (Okarom Kizito Chimedu) អាយុ៣៥ឆ្នាំ […]

The post ១០នាក់ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ពីបទ​​​ជួញដូរ​​​មេតំ​​​ហ្វេតាមីន​​​នៅខាង​​​ក្រៅ​​​ព្រះវិហារ​​​គ្រិស្ត​​​នីហ្សេរីយ៉ា appeared first on The Cambodia Daily.