កីឡា​ការិនី​លេខ​១​លើ​លោក​ថ្មី​ ថា​រង់ចាំ​ថ្ងៃ​នេះ​ស្ទើរ​មួយ​ជីវិត​ហើយ

Angelique Kerber កីឡា​ការិនី​​វាយ​កូន​បាល់​លំដាប់​លេខ​១​លើ​ពិភពលោក​ថ្មី​​ បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ថា នាង​ពិត​ជា​រំភើប​និង​រង់ចាំ​ថ្ងៃ​ដ៏​អស្ចារ្យ​នេះ​ស្ទើរ​មួយ​ជីវិត​​ទៅ​ហើយ។

 

កីឡា​ការិនី​លេខ​១​លើ​លោក​ថ្មី​ ថា​រង់ចាំ​ថ្ងៃ​នេះ​ស្ទើរ​មួយ​ជីវិត​ហើយ

Angelique Kerber កីឡា​ការិនី​​វាយ​កូន​បាល់​លំដាប់​លេខ​១លើលោកថ្មី

 

កីឡា​ការិនី​អាល្លឺម៉ង់​វ័យ​២៨​ឆ្នាំ​រូប​នេះ​ ​បាន​ឈ្នះ​ពាន​ US Open 2016 ​កាល​ពី​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​ឈ្នះ​ Katerina Pliskova ​ដោយ​លទ្ធផល​ ៦-៣, ៤-៦ និង​ ៦-៤។ នេះ​ជា​ពាន​រង្វាន់​ Grand Slam លើក​ទី​២​ក្នុង​អាជីព​របស់​នាង បន្ទាប់​ពី​ដើម​ឆ្នាំ​២០១៦ កីឡា​ការិនី​រូប​នេះ​ ក៏​បាន​ឈ្នះ​ពាន​ Australian Open ផង​ដែរ។

 

កីឡា​ការិនី​លេខ​១​លើ​លោក​ថ្មី​ ថា​រង់ចាំ​ថ្ងៃ​នេះ​ស្ទើរ​មួយ​ជីវិត​ហើយ

 

Kerber ​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​១​លើ​ពិភពលោក​ថ្មី​ ជំនួស​តំណែង​កីឡា​ការិនី​អាមេរិក​ Serena Williams ​ដែល​ធ្លាក់​ពី​ US Open 2016 នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

 

“ឈ្នះ​ពាន Grand Slam ​លើក​ទី​២ ពិត​ជា​មាន​អារម្មណ៍​ខុស​ប្លែក។ ខ្ញុំ​មិន​មាន​អ្វី​ត្រូវ​ពិសោធន៍​ខ្លួន​ឯង​ទៀត​ទេ។ ឥឡូវ​ខ្ញុំ​នៅ​កម្រិត​កំពូល​ ​លេខ​១។ ខ្ញុំ​​រង់ចាំ​រឿង​ដ៏​អស្ចារ្យ​នេះ​ ស្ទើរ​មួយ​ជីវិត​របស់​ខ្ញុំ​ហើយ”។ Kerber បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ នៅ​​ទីក្រុង​ Munich ​ពេល​ត្រឡប់​ទៅ​ដល់​អាល្លឺម៉ង់​វិញ៕

 

កីឡា​ការិនី​លេខ​១​លើ​លោក​ថ្មី​ ថា​រង់ចាំ​ថ្ងៃ​នេះ​ស្ទើរ​មួយ​ជីវិត​ហើយ

 

កីឡា​ការិនី​លេខ​១​លើ​លោក​ថ្មី​ ថា​រង់ចាំ​ថ្ងៃ​នេះ​ស្ទើរ​មួយ​ជីវិត​ហើយ

 

កីឡា​ការិនី​លេខ​១​លើ​លោក​ថ្មី​ ថា​រង់ចាំ​ថ្ងៃ​នេះ​ស្ទើរ​មួយ​ជីវិត​ហើយ

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail