តារាចម្រៀង ឆាយ វីរៈយុទ្ធ ធ្វើខួបអាយុ ២៩ ឆ្នាំ យ៉ាងសាមញ្ញ

6 Videos


ក្នុងនាមជាតារាចម្រៀង ដែលមានឈ្មោះបោះសម្លេងនៅក្នុងផលិតកម្មសាន់ដេ គេកម្រឃើញតារាចម្រៀង ឆាយ វីរៈយុទ្ធ រៀបចំពិធីខួបកំណើតធំដុំដូចមិត្តភក្តិរួមអាជីពណាស់។កាលពីយប់មិញ ឆាយ វីរៈយុទ្ធ បានធ្វើខួបកំណើតគម្រប់អាយុ២៩ឆ្នាំតាមបែបសាមញ្ញ។តែយ៉ាងណាតារាចម្រៀងរូបនេះទទួល បានពាក្យពេចន៍ជូនពរពីសំណាក់មិត្តភក្តិជាអ្នកគាំទ្រជាច្រើនផងដែរ។

តារាចម្រៀង ឆាយ វីរៈយុទ្ធ ធ្វើខួបអាយុ ២៩ ឆ្នាំ យ៉ាងសាមញ្ញ

ស្ថិតក្នុងទឹកមុខស្រស់ស្រាយ ឆាយ វីរៈយុទ្ធ បានកាន់នំខួបកំណើតក្នុងទឹកមុខយ៉ាងរីករាយ។នេះជា ខួបកំណើតគម្រប់អាយុ២៩ឆ្នាំរបស់លោក។ថ្វីត្បិតតែមិនបានរៀបចំពិធីធំដុំតែ ឆាយ វីរៈយុទ្ធ ក៏បានជួបជុំមិត្ត ភក្តិដើម្បីទទួលទានអាហារជុំគ្នាផងដែរ។

តារាចម្រៀង ឆាយ វីរៈយុទ្ធ ធ្វើខួបអាយុ ២៩ ឆ្នាំ យ៉ាងសាមញ្ញ

លោក ឆាយ វីរៈយុទ្ធ ក៏បានទទួលពាក្យជូនពរពី Fan Fan របស់ លោកជាច្រើន។ក្នុងនោះក៏មានការបង្ហើបថា ឆាយ វីរៈយុទ្ធ ក៏ទទួលបានកាដូពិសេសពីសំណាក់មនុស្ស ពិសេសរបស់លោក។ ឆាយ វីរៈយុទ្ធ ត្រូវបានគេចាត់ទុកជាតារាចម្រៀងដែលមានភាពលេចធ្លោ។ភាគច្រើនបទចម្រៀង របស់លោកទទួលបានការគាំទ្រពីយុវវ័យជាច្រើន។ក្នុងនោះបេក្ខជនដែលចូលរួមប្រលងចម្រៀងតាមកម្ម វិធីនានាតែងច្រៀងបទចម្រៀងរបស់លោក។

តារាចម្រៀង ឆាយ វីរៈយុទ្ធ ធ្វើខួបអាយុ ២៩ ឆ្នាំ យ៉ាងសាមញ្ញ

ក្រៅពីតារាចម្រៀង ឆាយ វីរៈយុទ្ធ ក៏បានចូលរួមសម្តែងរឿង ដែលពេលនេះលោកកំពុងថតរឿង«អាឡេវចូលក្រុង»ដោយក្នុងនោះលោកសម្តែងជាតួឯកប្រុសរួមជា មួយ ស្រីស្អាត សុខ ពិសី ជាតួស្រី៕ ចេនី

តារាចម្រៀង ឆាយ វីរៈយុទ្ធ ធ្វើខួបអាយុ ២៩ ឆ្នាំ យ៉ាងសាមញ្ញ