អនិច្ចារ ! ដឹងថាឡាន​បុក តែរកមុខមិនឃើញទេ

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​​​ស្លាប់​​យ៉ាងអាណោចអាធ័មនៅ​កន្លែង​កើតហេតុ បន្ទាប់​ពី​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ពេញទំហឹង កាល​ពី​ម៉ោង​០៣ ​និង​៣០​នាទីទៀបភ្លឺ​ថ្ងៃ​ទី​១៤ ​កញ្ញា ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥៣ ត្រង់ចំណុច​ផ្លូវ​កោង​ដើម​ចំបក់ ​ក្នុង ភូមិ​ក្រាំង​តា​មុំ ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ។

​ជន​រង​គ្រោះ​ដែលស្លាប់​ឈ្មោះអាត អាយុ​ជាង​៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តាំង​ពង់ ឃុំ​ព្រៃ​ខ្មែរ ស្រុក​រលាប្អៀរ ។ ប្រភព​ដដែល​​បន្ត​ថា មុន​​ពេល​កើតហេតុ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​គុប ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ណ​.8959 ភព​.1 បើកបរ​ពី​ទិស​ខាងលិច ទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​ជា​ផ្លូវ​កោង ​ក៏បាន​បុក​គ្នា​ជាមួយ​រថយន្ត​​យ៉ាង​ពេញទំហឹង បណ្តាលឱ្យ​ជន​រង​គ្រោះ​ស្លាប់​នៅ​នឹង​កន្លែង ចំណែក​រថយន្ត​បង្ក​​បើក​រត់​បាត់ ។ ចំណែក​ម៉ូតូ​​​រង​ការ​ខូចខាត​យ៉ាងដំណំ ។

ក្រោយកើតហេតុ សមត្ថកិច្ច​បានពិនិត្យ​លើ​​ខ្លួន​សាកសពក៏រក​ឃើញ​ប្រាក់​ចំនួន​៣.៨៥០០​រៀល ។ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​កញ្ញា ដដែល​​សាកសព​ជន​រង​គ្រោះត្រូវ​​សមត្ថកិច្ច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី ។ ​