អ្នក​បឹងកក់​ស្នើ​សហគមន៍​អន្តរជាតិ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ឲ្យ​ដោះលែង​អ្នកស្រី ទេព វន្នី

ពលរដ្ឋ​សហគមន៍​បឹងកក់​ប្រមាណ​៣០នាក់ នាំ​គ្នា​ដាក់​ញត្តិ​ទៅ​សហភាព​អឺរ៉ុប និង​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៤ កញ្ញា ដោយ​ស្នើ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល ឲ្យ​ដោះលែង​តំណាង​របស់​ពួកគេ គឺ​អ្នកស្រី ទេព វន្នី និង​បញ្ចប់​ជម្លោះ​ដីធ្លី​ក្នុង​សហគមន៍​នោះ​ផង។

នៅ​ពេល​តវ៉ា​នេះ មាន​សមត្ថកិច្ច​មួយ​ចំនួន​ធ្វើ​ការ​រារាំង ប៉ុន្តែ​ពុំ​មាន​ហិង្សា​កើត​ឡើង​នោះ​ទេ។

ក្រៅ​ពី​ទាមទារ​ឲ្យ​ដោះលែង​អ្នកស្រី ទេព វន្នី ក្នុង​ញត្តិ​នោះ ក៏​សុំ​ឲ្យ​សហភាព​អឺរ៉ុប និង​ធនាគារ​ពិភពលោក អន្តរាគមន៍​ធ្វើ​យ៉ាងណា ឲ្យ​ទម្លាក់​បទ​ចោទ​លើ​តំណាង​សហគមន៍​របស់​ពួក​គេ​២​នាក់​ទៀត ដែល​កំពុង​ឈម​មុខ​នៅ​ផ្លូវ​តុលាការ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។