ក្បាច់​គុន​ហនុមាន​ និង​ក្បាច់​គុន​ស៊ុន​អ៊ូខុង ​ប៉ះ​គ្នា​​កក្រើក​ក្នុង​រឿង “ហនុមាន២”

“Monkey Twins” ឬ “ហនុមាន២” ជា​សាច់​រឿង​ខ្សែ​ជីវិត​របស់ Nuer ដែល​ព្យាយាម​គេច​ខ្លួន​ពី​ការ​ដាក់​ទោស​និង​ការ​សងសឹក។​ ក្នុង​ចំណោម​ការ​ផ្លាស់​ប្ដូរ​វប្បធម៌​ក្នុង​តំបន់​ជុំវិញ​ខ្លួន គេ​បាន​ក្លាយ​ជា​តួ​អង្គ​ហនុមាន​ដែល​ជា​តួ​ពាក់​មុខ​ជា​សត្វ​ស្វា ដែល​ទទួល​ការ​បណ្ដុះ​បណ្ដាល​ក្បាច់​គុន​ពី​ឪពុក​និង​ជីតា​របស់​គេ Klar។ ជាមួយ​​សមត្ថភាព​បន្ត​កេរ្តិ៍​មរតក​ក្នុង​ការ​សម្ដែង​សិល្បៈ គេ​និង​សមាជិក​គ្រួសារ​គ្រប់​ជំនាន់​តែង​ប្រកប​របរ​នេះ​ចិញ្ចឹម​ជីវិត​មក​រហូត។

 

ក្បាច់​គុន​ហនុមាន​ និង​ក្បាច់​គុន​ស៊ុន​អ៊ូខុង ​ប៉ះ​គ្នា​​កក្រើក​ក្នុង​រឿង “ហនុមាន២”

 

Nuerមាន​ស្នាម​យ៉ាង​ជ្រៅ​នៅ​ក្នុង​ចិត្ត​ដោយ​គូ​ស្នេហ៍​របស់​គាត់ Mei Finជា​អ្នក​ចម្រៀង​ហ៊ី​ចិន​បាន​ស្លាប់។ នាង​បាន​ស្លាប់​ដោយ​ការ​ប្រយុទ្ធ​របស់​គេ​និង​ពួក​ក្រុម​ក្មេង​ទំនើង ហើយ​គេ​បាន​ធ្វើ​ឲ្យ​កូន​ប្រុស​របស់​ម៉ាហ្វៀ Soe ពិការ។

 

ថ្ងៃ​មួយ​គេ​បាន​ជួប Lii-in ប្អូន​ស្រី​របស់ Mei Fin ដែល​ទើប​មក​ពី​ប្រទេស​ចិន​ក្រោយ​រៀន​ចប់​ផ្នែក​ចម្រៀង​ហ៊ី​ចិន។ នាង​តែង​តែ​យល់​ខុស​មក​រហូត​ថាNuerជា​អ្នក​សម្លាប់​បង​ស្រី​នាង។ ដោយ​កំហឹង​ពី​រឿង​គ្រួសារ​ពី​អតីតកាល នាង​ព្យាយាម​គ្រប់

 

មធ្យោបាយ​ដើម្បី​យក​ឈ្នះ Nuer។ ដោយ​ប្រើប្រាស់​ការ​សម្តែង​ជា​សត្វ​ស្វា​ស៊ុនអ៊ូខុង ដែល​ជា​តួ​នៅ​ក្នង​រឿង​ល្ខោន​ដ៏​ល្បី​របស់​ប្រទេស​ចិន។ នាង​បាន​រៀប​ឧបាយកល​ដើម្បី​យក​ឈ្នះNuer ដែល​ជា​អ្នក​សម្ដែង​តួ​ហនុមាន។

 

តើ​មាន​រឿង​អ្វី​កើត​ឡើង​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​របស់​ពួកគេ បើ Nuer និង Lii-in អ្នក​ទាំង​ពីរ​នាក់​រួម​បញ្ចូល​ជំនាញ​រៀង​ខ្លួន​ដែល​ពួកគេ​មាន​ទៅ​ក្នុង​ការ​ប្រកួត​ ដើម្បី​ឲ្យ​ការ​សហការ​របស់​ពួកគេ​បាន​ធ្វើ​ឲ្យ​វា​ស្រដៀង​ទៅ​និង​សញ្ញា YinនិងYang?
លើស​ពី​នេះ តើ​ពួក​គេ​ទាំង​ពីរ​អាច​រក​ឃើញ​នូវ​អាថ៌កំបាំង​ដែល​លាក់​ទុក​និង​ក្នុង​ចិត្ត​ពួក​គេ​បាន​ឬ​ទេ?

 

ចង់​ដឹង​ច្បាស់ ​កុំ​ភ្លេច​ចូល​រួម​ទស្សនា​រឿង “Monkey Twins” ឬ “ហនុមាន២” ដែល​មាន​បញ្ចាំង​តាម​រោងភាពយន្ត​ទំនើប​នានា​ក្នុង​ប្រទេស​កម្ពុជា ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅហើយ។ ទស្សនា​វីដេអូ Trailer៖

 

អត្ថបទ៖ Sabay MVP​