លើក​ទី​១ ខ្មាស​គេ​អត់​ហ៊ាន​ទិញ​ស្រោម ប្រើ​ថង់​ជំនួស ចុង​ក្រោយ​គួរ​ឲ្យ​រន្ធត់

ថ្មី​ៗ​នេះ គូ​ស្នេហ៍​ជនជាតិ​វៀតណាម​វ័យ​ក្មេង មួយ​គូ ដែល​ប្រឡូក​ក្នុង​ការ​រួមភេទ​លើក​ដំបូង បាន​រង​របួស​ធ្ងន់ធ្ងរ និង​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ នៅ​ក្នុង​ទីក្រុង​ហាណូយ បន្ទាប់​ពី​ខាង​ប្រុស​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក ជំនួស​ឲ្យ​ស្រោម​អនាម័យ។ ប្រធាន​មន្ទីរពេទ្យ លោក Nguyen The Luong បាន​ប្រាប់​ឲ្យ​ដឹង​ថា គូ​ស្នេហ៍​វ័យ​ក្មេង​មួយ​គូ​នេះ គឺ​ជា​និស្សិត​ថ្នាក់​មហាវិទ្យាល័យ។

 

លើក​ទី​១ ខ្មាស​គេ​អត់​ហ៊ាន​ទិញ​ស្រោម ប្រើ​ថង់​ជំនួស ចុង​ក្រោយ​គួរ​ឲ្យ​រន្ធត់

 

យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា វា​គឺ​ជា​លើក​ទី១ ដូច​គ្នា ដែល​គូ​ស្នេហ៍​ខាងលើ បាន​ប្រឡូក​ខ្លួន​ក្នុង​ការ​រួម​ភេទ ប៉ុន្តែ​ដោយ​សារ​តែ​មាន​ភាព​ខ្មាស​អៀន​ខ្លាំង មិន​ហ៊ាន​ទៅ​ទិញ​ស្រោម​អនាម័យ ទើប​ខាង​ប្រុស​សម្រេច​ចិត្ត​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក​ជំនួស ដើម្បី​ការពារ​ខ្លួន​តែ​ម្ដង។

 

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ដោយ​សារ​តែ​ថង់​ប្លាស្ទិក​មាន​សភាព​រឹង មិន​យឺត និង​គ្មាន​ជាតិ​រំអិល ទើប​បណ្តាល​ឲ្យ​ប្រដាប់​ភេទ​របស់​ពួក​គេ មាន​របួស​ស្នាម​រហូត​ដល់​ចេញ​ឈាម​ទៀត​ផង។ ក្រុម​គ្រូពេទ្យ បាន​និយាយ​ថា ការ​ប្រើ​ប្រាស់​ថ្លង់​ប្លាស្ទិក ឬ​របស់​ផ្សេង​ទៀត ជំនួស​ឲ្យ​ស្រោម​អនាម័យ គឺ​ជា​ការ​យល់​ខុស​ខ្លាំង​បំផុត ដោយ​សារ​តែ​របស់​ទាំង​នោះ មិន​មែន​បង្កើត​ឡើង​ឲ្យ​មាន​មុខងារ ដូច​ស្រោម​អនាម័យ​នោះ​ទេ។ ថង់​ប្លាស្ទិក​ដែល​មាន​កម្រាស់​ក្រាស់ អាច​ធ្វើ​ឲ្យ​កោស ឬ​ដាច់​រលាត់​ប្រដាប់​ភេទ ខណៈ​ថង់​ប្លាស្ទិក​ស្តើង គ្រាន់​តែ​អាច​ប៉ះពាល់​តិច​តួច និង​ឆាប់​រហែក ជាង​ស្រោម​អនាម័យ​ប៉ុណ្ណោះ។ ក្រុម​គ្រូពេទ្យ​បាន​បន្ថែម​យ៉ាង​ដូច្នេះ៕

 

លើក​ទី​១ ខ្មាស​គេ​អត់​ហ៊ាន​ទិញ​ស្រោម ប្រើ​ថង់​ជំនួស ចុង​ក្រោយ​គួរ​ឲ្យ​រន្ធត់

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ dailymail